Ad Code

រាប់អាន​គ្នា​ជា​បង​ប្អូនធម៌ ​ស្រាប់តែ​អាប្អូន​ធ​ម៌​លូក​ថ្លើម​បង​ធ​ម៌​ដណ្ដើម​ប្រពន្ធ​បាត់ ប្ដី​ឈឺចាប់​ស្ទើរ​ឆ្កួត​សូម្បី​កូន​និង​លុយ​ក៏​អត់​បាន​មួយចំណែក​ដែរ



​ភ្នំពេញ ៖ រឿងរ៉ាវ​អាស្រូវ​ផ្លូវភេទ​ រវាង​បងធម៌​និង​ប្អូន​ធ​ម៌​ជាម​ន្ដ្រី​កងរាជអាវុធហត្ថ​ខណ្ឌដង្កោ​បន្ទាប់ពី​រាប់អាន​គ្នា​យូរៗ​ទៅ​ភាគី​ខាង​ប្ដី​មានការ​ទុកចិត្ត​លើ​ប្អូន​ធ​ម៌​ហើយ​លោក​ប្អូន​ធ​ម៌​មានឱកាស​ឆក់​យក​ប្រពន្ធ​បង​ធ​ម៌​ទៅសម្ងំ​សោយសុខ​ស្រណុក​កាយ​សប្បាយ​លើ​គំនរ​ទុក្ខ​របស់​ប្ដី​និង​បង​ធ​ម៌​ដែល​ខំ​ទុកចិត្ត​លើ​អ្នក​ទាំងពីរ ​តែ​ទីបំផុត​ប្រពន្ធ​ខ្លួន​និង​ប្អូន​ធ​ម៌​បាន​លេង​មួយ​ក្បាច់​ស៊ី​ដាច់​ប្រពន្ធ​បង​ធម៌​ទៅវិញ​ធ្វើ​ឲ្យ​មហាជន​មានការ​រិះគន់​ទៅលើ​ប្អូន​ធ​ម៌​និង​នាង​ជា​ប្រពន្ធ​ដែល​ហ៊ាន​លេងល្បិច​ឃុបឃិត​គ្នា​បោះបង់​ប្ដី​និង​បង​ធ​ម៌​ចោល​ដូច​សំរាម ធ្វើ​ឲ្យ​ប្ដី​កើត​ចិត្ត​ស្ទើរ​ឆ្កួត​វង្វេង​ហើយ​ប៉ុនប៉ង​លេបថ្នាំ​សម្លាប់​ខ្លួន​៤​លើក​ហើយ​តែ​មិនបាន​សម្រេច។



រឿងរ៉ាវ​នេះ​ បាន​ផ្ទុះឡើង​នៅ​ថ្ងៃទី​១៥ ​ខែកុម្ភៈ ឆ្នាំ​២០១៩​ បន្ទាប់ពី​បុរស​ជា​ប្ដី បាន​ស្រែក​ឡូឡា ឆ្ការដៃឆ្ការជើង ដោយ​មិន​សុខចិត្ត​ហើយ​បាន​ហៅ​ទៅ​ដោះស្រាយ​គ្នា​នៅ​សាលាសង្កាត់​ចោមចៅ​២​តែ​ការដោះស្រាយ​គ្នា​មិនបាន​ចប់​សព្វគ្រប់​ទេ​ដោយសារ​រឿង​នេះ បាន​ធ្លាក់​ទៅ​ក្នុង​ដៃ​តុលាការ​អស់​ទៅហើយ។



ភាគី​ខាង​ប្តី​ដើម​មានឈ្មោះ ង៉ែត ផេង អាយុ​៣៩​ឆ្នាំ មុខរបរ​អាជីវករ​លក់ដូរ​មាន​ទីលំនៅ​ផ្ទះ​លេខ​៣៨ ភូមិ​ថ្មី សង្កាត់​ដង្កោ ខណ្ឌដង្កោ។ ភាគី​ខាង​ស្រី​អតីត​ប្រពន្ធ ឈ្មោះ ឈន វ៉ាន់​ស៊ីន អាយុ​៣៥​ឆ្នាំ មុខរបរ ជា​អាជីវករ លក់​ខោអាវ នៅ​ផ្សារ​កាណាឌីយ៉ា បច្ចុប្បន្ន​រស់នៅ​ផ្ទះល្វែង បុរី​សន្តិភាព​២ ភូមិ​តំណាក់​ត្រ​យឹ​ង សង្កាត់​ចោមចៅ​២ ជាមួយ​ភាគី​ប្តី​ក្រោយ ជា​បុរស​សង្ហា ធ្វើ​ការងារ​មន្ត្រី​អាវុធហត្ថ​ខណ្ឌដង្កោ មានឈ្មោះ ឈឹម ចាន់​ធី អាយុ​៣៨​ឆ្នាំ ហើយក៏​ជា​មនុស្ស​រាប់អាន​គ្នា ជា​បងធម៌ ប្អូនធម៌​ដែរ​។



តាម​សម្តី​ភាគី​ប្តី​ដើម បាន​ឲ្យ​ដឹង​ថា ខ្លួន​រាប់អាន​គ្នា​ជាមួយ បុរស​ឈ្មោះ ឈន វ៉ាន់​ធី ជា​មន្ត្រី​អាវុធហត្ថ​ខណ្ឌដង្កោ ជា​បង​ប្អូនធម៌ អស់​រយៈពេល​ជាង​២​ឆ្នាំ​មកហើយ ស្រឡាញ់គ្នា​ស្អិតល្មួត ដូច​បងប្អូន​បង្កើត មិន​គួរ​ណា​ចុងក្រោយ លូក​ថ្លើម​បេះ​យក​ប្រពន្ធ​របស់​បង​ធម៌ ទៅ​នែបនិត្យ​ធ្វើជា​ប្រពន្ធ​ខ្លួន ក្នុង​រូបភាព​បន្លំ​ឆបោក ដោយ​ប្រពន្ធ​ប្រើ​ល្បិច​ថា ប្តី​ដើម​អាយុ​៤០​ចូល​ជិត​មកដល់​ហើយ ឆ្នាំ​គត់​បែបនេះ ទាល់តែ​លែងលះ​គ្នា​បណ្តោះអាសន្ន​សិន ដើម្បី​កុំ​ឲ្យ​មាន​គ្រោះថ្នាក់ ហើយ​ទាមទារ​ឲ្យ​ផ្តិត​មេដៃ ចាំ​ឆ្នាំ​ផុត​គ្រោះ​នឹង​យកគ្នា​ជា​ប្ដី​ប្រពន្ធ​វិញ ខាង​ប្តី​ជឿ​សម្តី​ស្រី​ស្តូក​សុខចិត្ត ផ្តិតមេដៃ​ឲ្យ​នាង​បាត់។

ប្រភព​បន្ដ​ថា ​ផ្ទុយទៅវិញ​បានតែ​ស្នាម​មេដៃ​ហើយ ដាក់​ប្តឹង​ឡើង​ទៅ​តុលាការ សាលក្រម​ចេញ​មក​មែនទែន ឥត​ក្លែងបន្លំ​ទេ អ្នក​ទាំង​២ លែងលះ ផ្តាច់​សង្វាក់​នឹង​គ្នា​បាត់ កូន​៤​នាក់ ប្រុស​២​នាក់ ស្រី​២​នាក់ បាន​ទៅ​ខាង​ប្រពន្ធ តែ​មិនបាន​របស់ទ្រព្យ​ទេ ចិត្ត​ប្រុស​ចាប់ផ្តើម​វិលវល់​រារេ ដូច​ចក​អណ្តែត​ទឹក ទោះជា​យំ​ក៏​លែង​ចេញ​ដែរ ស្នាម​មេដៃ​ជា​ភស្តុតាង​ហើយ ចាប់ផ្តើម​ខូចចិត្ត ព្យាយាម​លេបថ្នាំ​ប៉ុនប៉ង​សម្លាប់​ខ្លួន​ចំនួន​៤​លើក​ហើយ តែ​មិនបាន​សម្រេច ខំ​សម្រប​ខ្លួន​តាម​យថាកម្ម​។

ប្រភព​បន្ដ​ថា ​ខណៈ​ស្ងាត់ៗ អតីត​ប្រពន្ធ ទៅ​លួច​ដក​លុយ​ពី​កុង​ធនាគារ​អស់ ប្រើល្បិច​សុំ​ក្រៅ​បន្ថែម​ទៀត សរុប​ជាង​៨​ពាន់​ដុល្លារ ហើយ​គេច​ខ្លួន​បាត់ អស់​រយៈ​ពេល​ជាង​១​ខែ ក្រោយ​មាន​សាលក្រម​លែងលះ របស់​តុលាការ​រួចមក ស្រាប់តែ​នៅ​ល្ងាច​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០១៩ តាម​ស្វែង​រកឃើញ អតីត​ប្រពន្ធ ទិញ​ផ្ទះល្វែង​ថ្មី ក្នុង​បុរី​សន្តិភាព​២ សម្ងំ​សោយសុខ ស្រណុក​មាន​អ្នក​ស្អំ​ចិត្ត ជា​ប្អូនធម៌​ទៅវិញ ទើប​ឆោឡោ ភ្ញាក់ផ្អើល​ស្រែក​ឡូឡា​ឡាំប៉ា រករឿង​បាត់​លុយ​ពី​ក្នុង​កុង​ធនាគារ ខ្លួន​ចង់បាន​សំណង ទាមទារ​នូវ​ទឹកប្រាក់​ចំនួន​៥៥០០​ដុល្លារ ទើប​នាំគ្នា​មក​ជជែក​រក​ខុសត្រូវ​នៅ​សាលាសង្កាត់​ចោមចៅ​២ នា​ព្រឹក​ថ្ងៃទី​១៦ ខែកុម្ភៈ​នេះ តែ​មិន​ដាច់ស្រេច ដោយសារ​រឿងរ៉ាវ របស់​គ្រួសារ​ខាងលើ មានតែ​តុលាការ​ទេ​ជា​អ្នកសម្រេច ហើយ​ចំពោះ​ករណី​លួច​លុយ ឬ​បាត់​លុយ​យ៉ាងណា​នោះ អតីត​ប្រពន្ធ​ទៅ​ដក​នៅ​ធនាគារ ឯខាង​សង្កាត់​អូរ​ឡាំ​ពិ​ក ទើប​អាជ្ញាធរ សមត្ថកិច្ច​ពន្យល់​ណែនាំ ឲ្យ​ប្តឹង​តវ៉ា​យ៉ាងណា ទៅ​តុលាការ​វិញ ចំណែក​លុយកាក់ បាត់​ក្នុង​កុង​វិញ មានតែ​ទៅ​សាកសួរ​នៅ​ខាង​ធនាគារ​ដែល​ខ្លួន​តម្កល់​លុយ​នោះ។ ភាគី​ខាង​ស្រី​វិញ ឆ្លើយ​យ៉ាង​ខ្លី ដោយ​សម្តី​សំអាង​លើ តុលាការ​បាន ចេញ​សាលក្រម​រួចហើយ លែងលះ​គ្នា ចំពោះ​លុយ​នៅ​ធនាគារ ខ្លួន​មិនបាន​លួច​ឡើយ​។

ចំណែក​ប្រុស​សង្ហា អះអាង​ថា ជា​មន្ត្រី​អាវុធហត្ថ ហើយ​ត្រូវជា​ប្តី​ក្រោយ​របស់​ស្ត្រី​ខាងលើ​វិញ ឆ្លើយ​យ៉ាង​ខ្លី ដូចគ្នា​ថា រូបគេ​មិនបាន​លួច​ឆក់​ប្លន់ យកប្រពន្ធ​បងធម៌​ឡើយ ព្រោះតែ​ឃើញ​បងធម៌ មាន​សាលក្រម​ពី​តុលាការ លែងលះ​គ្នា​ហើយ ទើប​រូបគេ ហ៊ាន​យក បងធម៌​ស្រី​ធ្វើជា​ភរិយា។

ភាព​ចម្រូងចម្រាស​គ្នា​ រវាង​៣​ភាគី​ខាងលើ ទោះជា​ភាគី​ខាង​ប្តី​ដើម ទាម​ទារ​លុយ​ខ្លួន​៥៥០០​ដុល្លារ ដើម្បី​បញ្ចប់រឿង​យ៉ាង​ណា​ក្តី មិនទាន់​ដាច់ស្រេច​នៅឡើយ ចុងក្រោយ​ប្រកែក​ឈ្លោះ​គ្នា​មួយ​ប្រាវ សមត្ថកិច្ច អាជ្ញាធរ ចាប់​បំបែក​ឲ្យ​ទៅផ្ទះ​វិញ​រៀងៗ​ខ្លួន៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu