Ad Code

​យោធា​ ត្រូវដាក់​ពង្រាយ​សម្រាប់​ការជួយ​សង្គ្រោះ​ក្នុង​ទឹកជំនន់​នៅ​ប្រទេស​អូស្ត្រាលី​



កងទ័ព​អូស្ត្រាលី​ត្រូវបាន​ដាក់ពង្រាយ​ដើម្បី​ដោះស្រាយ​គ្រោះមហន្តរាយ​ទឹកជំនន់​ដែល​មានតែ​ម្តងគត់​ក្នុង​មួយ​សតវត្សរ៍​ដែល​បាន​ជន់​លិច​ផ្ទះសម្បែង សាលារៀន​និង​ព្រលានយន្តហោះ​នៅ​ភាគ​ខាងជើង​ប្រទេស​ដោយ​បង្ខំ​ឲ្យ​មនុស្ស​រាប់រយ​នាក់​ភៀសខ្លួន​និង​នាំ​ឲ្យ​មាន​សត្វ​ក្រពើ​នៅតាម​ដងផ្លូវ​។​

កងកម្លាំង​ការពារ​អូស្ត្រាលី​បាន​នាំយក​បាវ​ខ្សាច់​ចំនួន​៧០,០០០​បាវ​, ដាក់ពង្រាយ​យានយន្ត​ដឹកទំនិញ​និង​បាន​ជួយ​ប្រជាពលរដ្ឋ​ដែល​នៅជាប់​គាំង​លើដំបូល​ផ្ទះ​របស់​ពួកគេ​កាលពី​ថ្ងៃ​ចន្ទ​ខណៈដែល​ភ្លៀង​រដូវ​មូសុង​បាន​ធ្លាក់​យ៉ាង​ជោគជាំ​នៅ​រដ្ឋ Queensland ភាគ​ខាងជើង​។​

ជាធម្មតា ភាគ​ខាងជើង​ប្រទេស​អូស្ត្រាលី​តែងតែ​ជួបប្រទះ​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​រដូវ​មូសុង​ប៉ុន្តែ​ភ្លៀង​ធ្លាក់​នាពេល​ថ្មីៗ​នេះ​បានធ្វើ​ឲ្យ​តំបន់​ខ្លះ​ទទួលបាន​ទឹកភ្លៀង​ដ៏​ធ្ងន់ធ្ងរ​ក្នុង​រយៈពេល​មួយ​សប្តាហ៍​។ អាជ្ញាធរ​ត្រូវ​បង្ខំចិត្ត​បើក​ទំនប់​វា​រី​អគ្គិសនី​មួយ​កាលពី​រាត្រី​ថ្ងៃអាទិត្យ​ដោយ​បញ្ចេញ​នូវ​អ្វីដែល​គេ​ហៅថា “​លំហូរ​ល្បឿន​ដ៏​គ្រោះថ្នាក់​និង​លឿន​”​។​
​នៅ​ទីក្រុង Townsville ដែល​រង​ការវាយប្រហារ​យ៉ាងធ្ងន់ធ្ង​រ​, រថយន្ត​ភាគច្រើន​ត្រូវបាន​លិចលង់​ជាមួយ​ទឹក​ជម្រៅ​ត្រឹម​ចង្កេះ​។​
​ប្រជាពលរដ្ឋ​មិនមែន​គ្រាន់តែ​ប្រឈមមុខ​នឹង​ទឹកជំនន់​ភ្លាមៗ ការបាក់​ដី​និង​ការ​ដាច់​ចរន្ត​អគ្គីសនី​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​ថែមទាំង​ត្រូវ​ប្រឈមមុខ​នឹង​សត្វ​ក្រពើ​ទឹកប្រៃ​ជាច្រើន​ក្បាល​ដែល​គេ​មើលឃើញ​នៅតាម​ដងផ្លូវ​ផងដែរ​។​

​ប៉ូលិស​រដ្ឋ Queensland បានចេញ​ការព្រមាន​ដល់​ប្រជាជន​កុំ​ឲ្យ​ចូលក្នុង​ទឹកជំនន់​។​
​សេវា​គ្រាអាសន្ន​បាន​តស៊ូ​ដើម្បី​ឆ្លើយតប​នឹង​ទំហំ​នៃ​គ្រោះមហន្តរាយ​នេះ​ខណៈ​មនុស្ស​ជាង​១,១០០​នាក់​បាន​អំពាវនាវ​សុំ​ជំនួយ​។​
​មេបញ្ជាការ​ក្នុង​តំបន់​លោក Scott Winter បាន​និយាយថា “​ទូក​តូចៗ​បានធ្វើការ​ពេញ​មួយ​យប់​ដើម្បី​ជម្លៀស​សមាជិក​សហគម​ន៍​”​។​
​អ្នកភូមិ Townsville ប្រហែល​៤០០​នាក់​បាន​ស្វែងរក​ទី​ជំរ​កនៅ​បន្ទាយ​យោធា Lavarak ។​

ក្រុមមន្ត្រី​បាន​និយាយថា ផ្ទះ​រហូតដល់​ទៅ​២០,០០០​ខ្នង​មាន​ហានិភ័យ​នៃ​ការ​ជន់​លិច​ប្រសិនបើ​ភ្លៀង​នៅតែ​បន្ត​ធ្លាក់​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu