ភ្នំពេញ ៖ ស្ត្រីម្នាក់ ដែលមានវ័យ២២ឆ្នាំ ហើយទើបនិងរៀបការបាន២ខែប៉ុណ្ណោះបែរជាដាច់ចិត្តចង.កសម្លាប់ខ្លួន ចោលប្តីជាទីស្រឡាញ់ ដោយពុំដឹងមូលហេតុច្បាស់លាស់។
តាមប្រភពពីប្រជាពលរដ្ឋរស់ក្បែរខាងបាននិយាយថា ជនរងគ្រោះឈ្មោះខៀវ តារា អាយុ២២ឆ្នាំ មុខរបរលក់ដូរនៅផ្ទះលេខ១៧ក្រុមទី៣ភូមិអូរអណ្តូងទី១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
តាមប្រភពពីប្តីស្ត្រីរងគ្រោះបានឲ្យដឹងថា កាលពីវេលាម៉ោង១៦និង៣០នាទីរសៀល ថ្ងៃទី៣ខែកុម្ភៈនេះ ប្រពន្ធរបស់គាត់បានដើរចេញពីកន្លែងលក់ក្រោមផ្ទះរួចឡើងទៅបន្ទប់ឡៅតឿលើផ្ទះដោយទឹកមុខមិនសប្បាយចិត្ត។ មួយសន្ទុះក្រោយមកប្តីក៏ឡើងទៅតាមរួចគោះទ្វារបន្ទប់តែគ្មានការឆ្លើយតបក៏ប្រាប់ម្តាយក្មេកនិងឡើងតាមបន្ទប់ឡៅតឿពីខាងត្បូងស្រាប់តែឃើញជនរងគ្រោះដាច់ខ្យល់ស្លាប់បាត់ទៅហើយ។
ភ្លាមៗនោះប្តីនិងម្តាយក្មេក ស្ទុះទៅស្រាយចំណងក្រែងលោសង្គ្រោះជីវិតបាន ប៉ុន្តែហួសពេលបាត់ទៅហើយ។
ទាក់ទិននឹងហេតុការណ៍ខាងលើនេះ អ្នកភូមិផងរបងជាមួយបាននាំគ្នាអាណិតអាសូរស្ត្រីរងគ្រោះខ្លាំងណាស់ ព្រោះនាងជាក្មេងស្លូតបូត ហើយម្យ៉ាងទៀតទើបនិងរៀបការបាន២ខែសោះមិនគួរគិតខ្លីរហូតដល់ចង.កសម្លាប់ខ្លួនទាំងនៅវ័យក្មេងសោះ។ ដោយសមត្ថកិច្ចដែលចុះទៅពិនិត្យសពបានអះអាងថា ស្ត្រីរងគ្រោះពិតជាធ្វើអត្តឃាតដោយចង.កសម្លាប់ខ្លួនពិតប្រាកដមែន។ ហើយតាមការបញ្ជាក់ពីក្រុមគ្រួសារបញ្ជាក់ថា ស្ត្រីរងគ្រោះមានជំងឺប្រចាំកាយទៀតផង៕
Source: Kampuchea Thmey Daily
0 Comments