ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់គណៈកម្មការទី៣ នៃយុទ្ធនាការប្រឆាំងគ្រឿងញៀនលើកទី ៣ ដែលកាសែតកម្ពុជាថ្មីទទួលបានឲ្យដឹងថា របាយការណ៍សរុបការអនុវត្តន៍ច្បាប់ប្រចាំថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ សមត្ថកិច្ចបង្ក្រាប (ជួញដូរ រក្សាទុក ដឹកជញ្ជូន ដាំដុះ ផលិតកែច្នៃ ចាត់ចែង ផ្ដល់ទីតាំង និងប្រើប្រាស់) ចំនួន១៧ករណី ឃាត់៣៩នាក់ (ស្រី១នាក់) វត្ថុតាងចាប់ យកសរុប មេតំហ្វេតាមីន (ice) ១៧,២៧ក្រាម និង៤៤កញ្ចប់តូច។
ប្រភេទបទល្មើសគ្រឿងញៀន ដែលត្រូវសមត្ថកិច្ចបង្ក្រាប រួមមាន ជួញដូរ៧ករណី ឃាត់១៨នាក់ (ស្រី ១នាក់) និងប្រើប្រាស់១០ករណី ឃាត់២១នាក់ (ស្រី០នាក់) ។ អនុវត្តន៍ដីកា ៖ ដីកា១ករណី ចាប់ ១នាក់។ អាវុធហត្ថ ៖ បង្ក្រាបជួញដូរ ២ករណី ឃាត់ ៣នាក់ (ស្រី ០នាក់)។ អ្នកមានផ្ទុកសារធាតុញៀន២១នាក់ ជួញដូរ០នាក់/១៨នាក់ និងប្រើប្រាស់២១នាក់/២១នាក់។
លទ្ធផលទាំងអស់បង្ក្រាបដោយ ៨អង្គភាព រួមមាន Police : ៧អង្គភាព ១ / មន្ទីរ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ៥ករណី ឃាត់១៦នាក់ ចាប់យកice ០,៤០ក្រាម។ ២ / បាត់ដំបង៖ ប្រើប្រាស់ ២ករណី ឃាត់ ២នាក់។ ៣ / កំពង់ចាម៖ ជួញដូរ ១ករណី ឃាត់៣នាក់ ចាប់យកice ១កញ្ចប់តូច។ ៤ / កណ្ដាល៖ ជួញដូរ ២ករណី ឃាត់ ៦នាក់ ចាប់យកice ១៧កញ្ចប់តូច។ ៥ / ក្រចេះ៖ ជួញដូរ ១ករណី ឃាត់ ៥នាក់ ចាប់យកice ២៤កញ្ចប់តូច។ ៦ / សៀមរាប៖ អនុវត្តន៍ដីកា ១ ចាប់១នាក់។ ៧ / រាជធានីភ្នំពេញ៖ ប្រើប្រាស់ ៣ករណី ឃាត់៣នាក់ ចាប់យកice ២កញ្ចប់តូច។ PM : ២អង្គភាព ១ / ព្រះសីហនុ៖ ជួញដូរ ១ករណី ឃាត់១នាក់ ចាប់យកice ១៥,៦៦ក្រាម។ ២ / រាជធានីភ្នំពេញ៖ ជួញដូរ១ករណី ឃាត់២នាក់ ចាប់យកice ១,២១ក្រាម។
ដោយឡែក លទ្ធផលអនុវត្តន៍ច្បាប់ប្រចាំខែមករា ឆ្នាំ២០១៩ សរុប 702ករណី ឃាត់មនុស្ស 1534នាក់ ស្រី 125នាក់ (ជនបរទេស 67នាក់ ស្រី 16នាក់ មាន 6សញ្ជាតិ) ជួញដូរ រក្សាទុក កែច្នៃ ចាត់ចែង និងដាំដុះ 384ករណី ឃាត់ 687នាក់ (ស្រី 69នាក់) និងប្រើប្រាស់ 318ករណី ឃាត់ 847នាក់ (ស្រី 56នាក់) ។ អនុវត្តន៍ដីកា៖ 25ដីកា ឃាត់ 25នាក់ (ស្រី 2នាក់) សារធាតុញៀន គ្រប់ប្រភេទ 23Kg 992,04g កញ្ឆាក្រៀម 7634ដើម។ សម្ភារៈចាប់យក រួមមាន រថយន្ត 6គ្រឿង ម៉ូតូ 176គ្រឿង ទូរស័ព្ទ 489គ្រឿង ជញ្ជីង 39គ្រឿង។
យោងតាមរបាយការណ៍របស់គណៈកម្មការទី៣ នៃយុទ្ធនាការប្រឆាំងគ្រឿងញៀនលើកទី៣ ប្រាប់បញ្ជាក់ឲ្យដឹងថា លទ្ធផលអនុវត្តន៍ច្បាប់ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ សរុប 961ករណី ឃាត់មនុស្ស 2053នាក់ ស្រី 159នាក់ (ជនបរទេស 67នាក់ ស្រី 16នាក់ មាន 6សញ្ជាតិ) ជួញដូរ រក្សាទុក កែច្នៃ ចាត់ចែង និងដាំដុះ 534ករណី ឃាត់ 964នាក់ (ស្រី 93នាក់) និងប្រើប្រាស់ 427ករណី ឃាត់ 1089នាក់ (ស្រី 66នាក់)។ អនុវត្តន៍ដីកា ៖ 34ដីកា ឃាត់ 34នាក់ (ស្រី 2នាក់)សារធាតុញៀន គ្រប់ប្រភេទ 45Kg 977,05g និង 364កញ្ចប់តូច កញ្ឆាក្រៀម 1,5kg និង10192ដើម ។ សម្ភារៈចាប់យក រួមមាន រថយន្ត 6គ្រឿង ម៉ូតូ 176គ្រឿង ទូរស័ព្ទ 489គ្រឿង ជញ្ជីង 39គ្រឿង៕
Source: Kampuchea Thmey Daily
0 Comments