ភ្នំពេញ ៖ យោងតាមរបាយការណ៍ពីនាយកដ្ឋាន ចរាចរណ៍ និងសណ្ដាប់ធ្នាប់ សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើង ចំនួន១៨លើក ( យប់១០លើក ) បណ្តាលឲ្យមនុស្សស្លាប់១២នាក់ ( ស្រី៥នាក់ ) រងរបួសធ្ងន់១១នាក់ ( ស្រី២នាក់ ) និងរងរបួសស្រាល១១នាក់ ( ស្រី១នាក់ ) ក្នុងនោះគ្រោះថ្នាក់ចរាចរណ៍ ដោយមិនបានពាក់មួកសុវត្ថិភាព២៦នាក់ ( យប់១៥នាក់ ) ។
នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទាំង១៨លើកនេះ បានបណ្តាលឲ្យមានការខូចខាតយានយន្តសរុប២៩គ្រឿង ក្នុងនោះមាន ម៉ូតូចំនួន១៨គ្រឿង រថយន្តធុនតូច ចំនួន៦គ្រឿង រថយន្តធុនធំ ចំនួន ៤គ្រឿង និងយានផ្សេងៗ ចំនួន១គ្រឿង។
របាយការណ៍ខាងលើប្រាប់បន្តថា មូលហេតុ ដែលបណ្តាលឲ្យកើតមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ គឺបណ្តាលមកពី ល្មើសល្បឿន១០លើក ( ស្លាប់៨នាក់ ) , មិនប្រកាន់ស្តាំ១លើក , ប្រជែងគ្រោះថ្នាក់១លើក ( ស្លាប់១នាក់ ) , បត់គ្រោះថ្នាក់២លើក ,មិនគោរពសិទ្ធិ២លើក ( ស្លាប់២នាក់ ) និងស្រវឹង២លើក ( ស្លាប់១នាក់ )។
គ្រោះថ្នាក់នៅលើដងផ្លូវ រួមមាន ផ្លូវជាតិ ចំនួន១០លើក និងផ្លូវខេត្ត ចំនួន៨លើក។ ដោយឡែកយានយន្តដែលបង្កហេតុ រួមមាន ម៉ូតូចំនួន១១លើក រថយន្តធុនតូច ចំនួន៤លើក និងរថយន្តធុនធំ ចំនួន៣លើក។
រាជធានី ខេត្ត ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ រួមមាន រាជធានីភ្នំពេញ៤លើក ស្លាប់៤នាក់ ( ស្រី ១នាក់ ) របួស២នាក់ ( ស្រី១នាក់ ) ខេត្តស្ទឹងត្រែង១លើក ស្លាប់១នាក់ របួស១នាក់ ( ស្រី ) ខេត្តកណ្តាល១លើក ស្លាប់១នាក់ ( ស្រី ) របួស១នាក់ ខេត្តពោធិ៍សាត់២លើក ស្លាប់២នាក់ ( ស្រី១នាក់ ) របួស២នាក់ ខេត្តព្រះសីហនុ១លើក ស្លាប់២នាក់ ( ស្រី ) ខេត្តព្រះវិហារ២លើក ស្លាប់១នាក់ របួស ៤នាក់ និងខេត្តកំពង់ចាម១លើក ស្លាប់១នាក់។
យោងតាមរបាយការណ៍ពីនាយកដ្ឋាន ចរាចរណ៍ និងសណ្ដាប់ធ្នាប់ សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ប្រាប់បញ្ជាក់ឲ្យដឹងថា រយៈពេល១៥ថ្ងៃ គិតចាប់ពីថ្ងៃទី ១-១៥ ខែកុម្ភៈ ឆ្នាំ២០១៩ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស កើតឡើង២០៥លើក បណ្តាលឲ្យមនុស្សស្លាប់៩៩នាក់ របួសសរុប២៩២នាក់ ក្នុងនោះរបួសធ្ងន់១៩៧នាក់ និងរបួសស្រាល៩៥នាក់៕
Source: Kampuchea Thmey Daily
0 Comments