Ad Code

ស្លាប់​២​នាក់​ និង​របួស​ជាច្រើន​នាក់ ករណី​រថយន្ត​លុច​ស៊ី​ស​បុក​រះ នៅ​ទួលគោក​



​ភ្នំពេញ​ ៖ យ៉ាងហោចណាស់​មនុស្ស​ប្រុស/​ស្រី២​នាក់ ​បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ​ និង​ប្រមាណ​ជា ៦​ទៅ ៧​នាក់​ទៀត ​បាន​រងរបួស​ធ្ងន់ធ្ងរ​ ហើយ​ត្រូវបាន​រថយន្ត​សាមុយ​ជួយសង្គ្រោះ​ដោយ​ដឹកបញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ភ្លាមៗ​ដែរ ក្រោយពី​មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​មួយ​គ្រឿង​បើកបរ​មក​បុក​រះ​យ៉ាង​ពេញទំហឹង​នោះ​។​

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ​បានកើត​ឡើង​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ ថ្ងៃទី​២៨ ខែ​មិនា ឆ្នាំ​២០១៩ ​នៅ​ម្ដុំ​ក្រោយ​អធិការដ្ឋាន​ខណ្ឌ​ទួលគោក សង្កាត់​បឹង​សា​ទ្បា​ង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​

ចំណែក​រថយន្ត​បង្ក​ ជា​ប្រភេទ​លុច​ស៊ី​ស RX300 ពណ៌​ទឹកមាស​ ពាក់​ស្លាក​លេខ ភ្នំពេញ 2AN-2395 ហើយ​បុរស​ជា​អ្នកបើកបរ​ ក៏ត្រូវ​បាន​ប៉ូលិស​ឃាត់ខ្លួន​ភ្លាមៗ​ដែរ បញ្ជូន​ទៅ​អធិការ​នគរបាល​ខណ្ឌ​ទួល​គោក​៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu