Ad Code

យុទ្ធនាការ​ជិះ​ម៉ូតូ​ពាក់មួក​សុវត្ថិភាព ដើម្បី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​



ប៉ៃលិន ៖ កាលពី​ថ្ងៃ​ពុធ ៧​រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០១៩ នៅ​វត្ត​រតន​សោ​ភ័​ណ្ឌ ស្ថិតក្នុង​ទី​រួម​ខេត្ត​ប៉ៃលិន លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បាន​ចូលរួម​ជា​អធិបតីភាព​ក្នុង​យុទ្ធនាការ​ជិះ​ម៉ូតូ​ពាក់មួក​សុវត្ថិភាព ដើម្បី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក។



យុទ្ធនាការ​ជិះ​ម៉ូតូ​ពាក់មួក​សុវត្ថិភាព ដើម្បី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក នៃ​ព្រះរាជាណាចក្រ​កម្ពុជា នេះ ប្រព្រឹត្តឡើង ដោយមាន​ការចូលរួម​ពី​សំណាក់​លោក ហុក សុផល អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន និង​មានការ​ចូលរួម​ពី នាយកដ្ឋាន​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​,​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ប៉ៃលិន​,​សមាជិក​សមាជិកា​នៃ​លេខាធិការដ្ឋាន​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​,​សិស្សានុសិស្ស​នៃ​វិទ្យាល័យ ហ៊ុនសែន​ក្រុង​ទេព​និមិត្ត​,​ក្រុមយុវជន​កាកបាទ​ក្រហម​ខេត្ត​ប៉ៃលិន​,​ក្រុមយុវជន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​ប៉ៃលិន​,​ក្រុម​កាយ​រិ​ទ្ធិ កងកម្លាំង​រាជ​អាវុធហត្ថ​ខេត្ត​,​នគរបាល​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការ​នគរបាល​ខេត្ត និង​តំណាង​ក្រុមហ៊ុន​ដឹកជញ្ជូន ចំនួន ប្រមាណ ២២៥​នាក់​។



ការរៀបចំ​យុទ្ធនាការ​ពាក់មួក​សុវត្ថិភាព​នា​ពេល​នេះ គឺ​មាន​គោលបំណង ដើម្បី​ពញ្ញាក់​ស្មារតី​ដល់​អ្នកប្រើប្រាស់​ផ្លូវ​ទាំងអស់ ជាពិសេស​អ្នកបើកបរ​ទោចក្រយានយន្ត​ទាំងអស់ ត្រូវ​ពាក់មួក​សុវត្ថិភាព​ឲ្យ​បាន​ត្រឹមត្រូវ​នៅ​រាល់ពេល​ប្រើប្រាស់​ទោចក្រយានយន្ត ក៏ដូចជា​ការ​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​អំពី​ផលប្រយោជន៍ នៃ​ការប្រើប្រាស់​មួក​សុវត្ថិភាព សំដៅ​ចូលរួម​កាត់បន្ថយ​ជនរងគ្រោះ​ដែល​បង្ក​មកពី​ការប៉ះទង្គិច​ផ្នែក​ក្បាល៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu