Ad Code

ក្រសួងពាណិជ្ជកម្ម ជំរុញ​ ឲ្យ​មានការ​គាំទ្រ​ផលិតផល​បន្លែ ផ្លែឈើ​ខ្មែរ ​ជំនួស​ការ​នាំ​ចូល​ផលិតផល​បន្លែ​ផ្លែឈើ​ពី​ខាងក្រៅ​ប្រទេស​

សៀមរាប ៖ លោក​ប៉ាន សូរស័ក្តិ រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម បាន​ថ្លែង​ថា ការរៀបចំ​ដាក់​តាំង​បង្ហាញ​ផលិតផល​បន្លែ ផ្លែឈើ​កម្ពុជា លើក​ទី​៧ ឆ្នាំ​២០១៥ នៅ​ក្រុង​សៀមរាប គឺជា​ការ​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​អំពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​ក្រសួង​ស្ថាប័ន អាជ្ញាធរ​ដែនដី និង​ដៃគូ​អភិវឌ្ឍន៍​នានា ដូចជា​អង្គការ GRET ,​អង្គការ​AGRISUD​និង​គម្រោង​កម្ពុជា HARVEST​ប្រចាំ​ខេត្ត​សៀមរាប ក្នុង​ការ​ជំរុញ​និង​លើក​កម្ពស់​សេដ្ឋកិច្ច​ជនបទ ឲ្យ​មានលទ្ធភាព ត​ភ្ជាប់ បណ្តាញ​ទំនាក់ទំនង​ពី​ជនបទ​ទៅកាន់​ទីប្រជុំជន ក្នុង​ការ​ផ្លាស់ប្ដូរ​ទំនិញ ឬ​ក៏​ ផ្លាស់ប្ដូរ​ផលិតផល​គ្នា​ទៅវិញទៅមក។


លោក​បញ្ជាក់​ថា សកម្មភាព​នេះ បាន​ជួយ​ទ្រទ្រង់​ផលិតផល​បន្លែ និង​ផ្លែឈើ​កម្ពុជា ដែល​បាន​ផលិត​ឡើង​ដោយ​អនុលោម​តាម​ស្តង់ដារ​បច្ចេកទេស​កសិកម្ម​ត្រឹមត្រូវ ឲ្យ​មានលទ្ធភាព​ធ្វើ​ចរាចរណ៍​ទូលំទូលាយ និង​ជ្រៀតចូល​ទីផ្សារ​ក្នុងស្រុក​បាន​ច្រើន ដើម្បី​ជំនួស​ការ​នាំ​ចូល​បន្លែ ផ្លែឈើ​ពី​ក្រៅ​ប្រទេស ជា​បណ្តើរៗ ជាពិសេស​គឺ​ដើម្បី​ឲ្យ​កសិករ ផលិតករ​កម្ពុជា បាន​ទទួល​នូវ​ភាព​ម្ចាស់ការ និង​បាន​ដើរ​តួនាទី​ជា​អ្នក​ផលិត​និង​ជា​អ្នកផ្គត់ផ្គង់​បន្លែ ផ្លែឈើ​ខ្មែរ បាន​ទូលំទូលាយ​និង​មាន​និរន្តរភាព ដល់​អ្នកប្រើប្រាស់​គ្រប់​មជ្ឈដ្ឋាន មិន​ថា​នៅ​ទីប្រជុំជន ទីផ្សារ​សាធារណៈ ភោជនីយដ្ឋាន សណ្ឋា​គារ ឬ ផ្សារ​ទំនើប​នោះ​ឡើយ។


ការ​ដាក់​តាំង​បង្ហាញ​ផលិតផល​បន្លែ ផ្លែឈើ​ខ្មែរ​លើក​ទី​៧ នៅ​ក្រុង​សៀមរាប បាន​ធ្វើ​ឡើង​នៅ​ល្ងាច​ថ្ងៃ​ទី​០៤ ខែធ្នូ នៅ​លើ​សួនច្បារ​ដងស្ទឹង​សៀមរាប។ ការ​ដាក់​តាំង​បង្ហាញ​ផលិតផល​បន្លែ ផ្លែឈើ​ខ្មែរ​នេះ គឺមាន​ការចូលរួម​ផលិតករ សេវាករ​កសិករ​ខ្មែរ​ ដែល​ជា​ម្ចាស់​កសិដ្ឋាន​អង្គការ​អភិវឌ្ឍន៍​កសិកម្ម​ក្នុងស្រុក ក្រុមហ៊ុន​និង​សមាគម​កសិកម្ម​មួយ​ចំនួន ដែល​មកពី​រាជធានី​ភ្នំពេញ ខេត្ត​ពោធិ៍សាត់ មណ្ឌល​គី​រី សៀមរាប និង​ខេត្ត​កំពង់ស្ពឺ សរុប​មាន​ចំនួន ៣០ ស្តង់។


សម្រាប់​វត្តមាន​របស់​សមាគម​ចុងភៅ​កម្ពុជា នៅ​ក្នុង​ពិធី​តាំង​បង្ហាញ​ផលិតផល​បន្លែ​នោះ បាន​នាំមក​នូវ​កម្មវិធី​ប្រឡង​ធ្វើ​ម្ហូប ក្រោម​ប្រធានបទ ខ្ទះ​ឆា​សៀមរាប ។ ប្រធានបទ​នេះ គឺ​ចង់​ង្ហា​ញ​អំពី​សុវត្ថិភាព​ម្ហូបអាហារ ដោយ​នាំ​យក​បន្លែ​គ្មាន​ជាតិគីមី ពី​កសិដ្ឋាន​មកកាន់​ខ្ទះ​ឆា ក្រោម​ស្នាដៃ​ចុងភៅ​នៅ​ក្នុង​ក្រុង​ទេសចរណ៍​អង្គរ​សៀមរាប ដែល​ពោរពេញ​ដោយ​មនសិការ ( រសជាតិ​អាហារ​នៃ​សុខ​ភាព ) ។ លោក ឡុង បូរ៉ា អនុប្រធាន​សមាគម​ចុងភៅ​កម្ពុជា បាន​ថ្លែង​ថា បច្ចុប្បន្ន​នេះ សមាគម​ចុងភៅ​កម្ពុជា គឺជា​អតិថិជន​របស់​កសិករ​ខ្មែរ៕



Nita-5-A-82-Full


Nita-5-A-83-Full


Nita-5-A-84-Full



ក្រសួងពាណិជ្ជកម្ម ជំរុញ​ ឲ្យ​មានការ​គាំទ្រ​ផលិតផល​បន្លែ ផ្លែឈើ​ខ្មែរ ​ជំនួស​ការ​នាំ​ចូល​ផលិតផល​បន្លែ​ផ្លែឈើ​ពី​ខាងក្រៅ​ប្រទេស​

Post a Comment

0 Comments

Close Menu