Ad Code

រថយន្ត​យី​ឌុប​ដឹក​ឈើ​ក្រឡាប់​ខ្ជាក់​ចេញ​​សុទ្ធ​តែ​ឈើ​សុក្រម សមត្ថកិច្ច​ជំនាញ​មិន​ហ៊ាន​ត្រួត​ពិនិត្យ

ក្រចេះ​ ៖​ មាន​រថយន្ត​យី​ឌុប ដឹក​ឈើ​មួយ​គ្រឿង​ក្រឡាប់​ខ្ជាក់​ចេញ​ឈើ​ប្រណីត​នៅ​​ទ្រូងផ្លូវ​ជាតិ​លេខ​៧A ក្បែរ​សួន​ស្នេហ៍​ថ្ម​របាំង​ស្ថិត ក្នុងភូមិ​គោ​លាប់ ឃុំ​គោ​លាប់ ស្រុក​ចិត្រ​បុរី ខេត្ត​ក្រចេះ កាលពី​ព្រឹក​ថ្ងៃ​ទី​៥​ ខែ​ធ្នូ ឆ្នាំ​២០១៥​នេះ។


បើ​តាម​ប្រភព​ពី​មន្ត្រី​ជំនាញ​ថា រថយន្ត​ដឹក​ឈើ​ខាងលើ​នោះ​ជា​របស់​លោក​ឧកញ៉ា តែ​មិនមាន​ប្រភព​ណា​បញ្ជាក់ថា​ជា​កម្មសិទ្ធិ​អ្នកណា​ឡើយ។ គួរ​បញ្ជាក់​ថា រថយន្ត​នេះ​បាន​ដឹក​ផ្ទុក​សុទ្ធ​តែ​ជា​ឈើ​សុ​ក្រម មាន​ចំនួន​រាប់​សិប​ម៉ែត្រគូប ដឹក​​ជញ្ជូន​តាម​កំណាត់​ផ្លូវជាតិ​លេខ​៧​ក្នុង​គោលដៅ​ឆ្ពោះទៅ​ស្រុក​មេមត់​ខេត្ត​ត្បូងឃ្មុំ ដើម្បី​បន្ត​​ទៅ​ទីផ្សារ​ចុងក្រោយ​លក់​នៅ​ប្រទេស​វៀតណាម។


ក្នុង​ហេតុការណ៍​ក្រឡាប់​រថយន្ត​ដឹកឈើរ​ខាងលើ​គេ​បាន​ប្រើប្រាស់​រថយន្តស្ទូច​ចំនួន​៦​គ្រឿង​ដើម្បី​សាង​ដាក់​រថយន្ត​ផ្សេង​វិញ។ ជាមួយគ្នា​នោះ​គេ​មិនឃើញ មាន​មន្ត្រី​ជំនាញ​ណា​ម្នាក់​មករា​រាំង​ដំណើរការ​រដឹក និង​ត្រួតពិនិត្យ​ឈើ​នោះ​ថា​តើ​មាន​ច្បាប់​ត្រឹមត្រូវ ឬ​អត់​ច្បាប់​នោះ​ឡើយ។ ដោយឡែក​គេ​ឃើញ​បុរស​ម្នាក់​ឈ្មោះ​ធី ដែល​គេ​ស្គាល់​ថា ជា​មេការ​របស់​លោក​ឧកញ៉ា​ថៃ បាន​ចេញ​មុខ​ មក​សម្របសម្រួល​មើល​ការខុសត្រូវ​ក្នុង​ដំណើការ​ស្ទូច​ឈើ​ចេញ​អស់​រួច​បន្ត​​ដំណើរ​យ៉ាង​រលូន៕


M5-12-15-j3


M5-12-15-j2


M5-12-15-j1


M5-12-15-j




រថយន្ត​យី​ឌុប​ដឹក​ឈើ​ក្រឡាប់​ខ្ជាក់​ចេញ​​សុទ្ធ​តែ​ឈើ​សុក្រម សមត្ថកិច្ច​ជំនាញ​មិន​ហ៊ាន​ត្រួត​ពិនិត្យ

Post a Comment

0 Comments

Close Menu