Ad Code

អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង​ និង​អង្គការ ដៃគូ​អភិវឌ្ឍន៍​ គ្រោង​រៀបចំ​ឲ្យ​មាន​ស្ថានីយ​ទឹក​ស្អាត ​នៅ​ជនបទ​

ស្ទឹងត្រែង ៖ ក្នុង​សិក្ខាសាលា​ស្តីពី​ទឹក​សុវត្ថិភាព​ នៅ​ខេត្ត​ស្ទឹងត្រែង​ថ្ងៃទី៥ ខែធ្នូនេះ អាជ្ញាធរ​ខេត្ត​ស្ទឹង​ត្រែង​និង អង្គការ ស៊ី ស៊ី ឌី​ជា​ដៃគូ​អភិវឌ្ឍន៍​ បាន​លើក​គម្រោង​រៀបចំ​ផ្តល់​សេវា​ទឹក​ស្អាត ហៅថា​(​ទឹក​សុវត្ថិភាព​)​ឲ្យ​ប្រជាពលរដ្ឋ​បាន​ប្រើប្រាស់​ទៅតាម​គ្រួសារ ក៏ដូចជា​សហគមន៍​នៅ​ទី​ជនបទ​ដើម្បី លើក​កម្ពស់​សុខភាព និង​បង្ការ​កុំ​ឲ្យ កើតមាន​ជំងឺ​ឆ្លង​នៅ​រដូវប្រាំង​នេះ។


លោក​ហ៊ុំ សា​គន្ធ នាយក​ប្រតិបត្តិ​អង្គការ​ស៊ី ស៊ី ឌី​បាន​បញ្ជាក់​ថា​៖ ប្រជាពលរដ្ឋ​នៅ​តាម​ទីជនបទ​ពុំ​ទាន់​មាន​ទឹក​សុវត្ថិភាព​ប្រើប្រាស់​គ្រប់គ្រាន់​នៅឡើយ ដែល​ធ្វើ​ឲ្យ​ជីវិត​រស់នៅ​របស់​ពួកគាត់ ជួប​នូវ​បញ្ហា​ប្រឈម ដូចជា​កោសិកា​មិន​លូតលាស់ កើត​ជំងឺ​ឆ្លង​រាករូស​ខាតបង់ ថវិកា​សម្រាប់​ព្យាបាល​ជម្ងឺ បាត់បង់​ឱកាស​ការងារ កូនចៅ​ខកខាន​រៀន​សូត្រ​ជាដើម​។ លោក​បាន​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​គ្រប់​ក្រុម​គ្រួសារ​ត្រូវ រួមគ្នា​គិត​ពី​សុខភាព​រស់នៅ​ជា​ចម្បង។


លោក​បាន​អះអាង​ថា គម្រោង​រៀបចំ​ឲ្យ​មាន​បណ្ដាញ​ទឹក​ស្អាត ​នៅ​តាម​សហគមន៍​ និង​គ្រួសារ​នេះ លោក​នឹង​ប្រឹងប្រែង​រក​ដៃគូ​ផ្សេងៗ​ទៀត មក​ជួយ​ទៅតាម​តំបន់​គោលដៅ ដែល​គ្មាន​ទឹក​សុវត្ថិភាព​ប្រើប្រាស់ យើង​ស្វះស្វែង​ដើម្បី​រ​កដៃ​គូរ​ល្អៗ ដើម្បី​យក​មក​ជួយ​អភិវឌ្ឍន៍​សហគមន៍​ ដូចជា​កា​សាងសង់​ស្ថានីយ​ផលិត​ទឹក​នៅ​តាម​ឃុំ តាម​សហគមន៍​តាម​ខេត្ត ដែល​តំបន់​ណា​មិន​មាន​ទឹក​សុទ្ធ ដទៃ​ទៅដល់​មិន​មាន​ទឹក​សុវត្ថិភាព​ទៅដល់ គឺថា​ឧបករណ៍​របស់​យើង​អាច​ទៅដល់​ទីនោះ អញ្ចឹង​សូម​បងប្អូន​ស្វែងយល់​អំពី​រឿង​ទឹក​នេះ​ឬ​ឧបករណ៍​​ផលិត​ទឹក​នេះ​ចុះ ​ដើម្បី​ធ្វើ​យ៉ាងណា​ជួយ​ដល់​សុខភាព​គ្រួសារ ជួយ​ដល់​ហគ​មន៍​ប្រជាពលរដ្ឋ យើង​ហើយ​ហ្នឹង​អាច​ជួយ​រក​ចំណូល​ឲ្យ​យើង​បាន​ផង​ដែរ។


លោក​ជា ​ថា​វរិ​ទ្ធ អភិបាលរង​ខេត្ត​ស្ទឹងត្រែង​មានប្រសាសន៍ថា យន្តការ​នេះ​ក៏ដូចជា​គោល​នយោ​បាយ​របស់​រាជ​រដ្ឋាភិបាល​ដែរ ហើយ អាជ្ញាធរខេត្ត​កំពុង​ប្រឹងប្រែង​រៀបចំ ផ្តល់​អណ្តូង​ទឹក​ស្អា​តទៅ​តាម​តំបន់​ដែល​ប្រជាពលរដ្ឋ​ខ្វះខាត​ទឹក​ប្រើប្រាស់​ដែល​កន្លងមក​សម្រេច​បាន​ចំនួន​១០​រួច​មកហើយ​។​

លោក​បន្ត​ថា អាជ្ញាធរ​គាំទ្រ​គម្រោង​របស់​អង្គការ​ស៊ី ស៊ី​ឌី​ដៃគូ​អភិវឌ្ឍន៍​ជួយ​ផ្នែក​ទឹក​ស្អាត​នេះ​ហើយ​ឲ្យ​អង្គការ​នេះ​ស្នើ​ឲ្យ​ចុះ​ទៅពិនិត្យ​ជាក់​ស្តែង​ដល់​មូលដ្ឋាន​រស់នៅ​របស់​ប្រជាពលរដ្ឋ​ដើម្បី​រៀបចំ​គម្រោង​អភិវឌ្ឍន៍​ស្ថានីយ​ទឹកស្អាត​ឲ្យ​បាន​ឆាប់​ទៅតាម​ផែនការ​។

លោក​ព្រំ យ៉ា​តំណាង​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ឃុំ​អន្លង់​ជ្រៃ​បាន​ទទួល​ស្គាល់​ថា ប្រជាពលរដ្ឋ​នៅ​តាម​ជន​បទ​ពិតជា​នៅ​ប្រើប្រាស់​ទឹកអូរ ស្ទឹង បឹងបួ គ្មាន​អនាម័យ​នៅឡើយ ដោយសារ ពួកគាត់​ពុំទាន់​មានលទ្ធភាព​ជីក​អណ្តូង​ទឹក​ស្អាត​ប្រើប្រាស់​នៅ​តាម​ផ្ទះ។


លោក​សាទរ​ចំពោះ​ការរៀបចំ​បង្កើត​ឲ្យ​មាន​ប្រព័ន្ធ​ទឹក​ស្អាត​ ទៅដល់​មូលដ្ឋាន​ពីព្រោះ​នេះ​ជា​គោលបំ​ណង​ដែល​ប្រជាពលរដ្ឋ​ចង់បាន​គ្រប់ៗ​គ្នា។


សូម​បញ្ជាក់​ថា អាជ្ញាធរ ខេត្ត​ស្ទឹងត្រែង​ និង​មន្ទីរ​អភិវឌ្ឍន៍​បទ​ខេត្ត​បង្កើត​ស្ថានីយ​ទឹក​ស្អាត​បាន​ចំនួន​៤​កន្លែង​ហើយ​តែ​ស្ថានីយ​នេះ ​នៅ​មិនទាន់​ឆ្លើយតប​ទៅ​នឹង​តម្រូវការ​ប្រើប្រាស់​របស់​ប្រជាពលរដ្ឋ​នៅឡើយ​ទេ​៕


Nita-5-A-97-Full


Nita-5-A-98-Full




អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង​ និង​អង្គការ ដៃគូ​អភិវឌ្ឍន៍​ គ្រោង​រៀបចំ​ឲ្យ​មាន​ស្ថានីយ​ទឹក​ស្អាត ​នៅ​ជនបទ​

Post a Comment

0 Comments

Close Menu