Ad Code

គប់​គ្រាប់បែក​ភ្លើង​ដាក់​ក្លឹប​រាត្រី​មួយ​ក្នុង​ប្រទេស​អេហ្ស៊ីប​សម្លាប់​មនុស្ស​១៦​នាក់

អាជ្ញាធរ​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា បុរស​ពីរ​នាក់​ដែល​ត្រូវបាន​គេ​បដិសេធ​មិន​ឲ្យ​ចូល​ក្លឹប​រាត្រី​មួយ នៅ​ពេល​ក្រោយមក​បាន​ត្រឡប់មកវិញ​ជាមួយ​នឹង​អ្នកដទៃ​ទៀត ហើយ​បាន​គប់​គ្រាប់បែក​ភ្លើង​ដោយ​បង្ក​ឲ្យ​មាន​អគ្គិភ័យ​ដែល​បាន​សម្លាប់​មនុស្ស​ទាំងអស់​ចំនួន​១៦​នាក់​ ដែល​ជាប់​នៅ​ខាងក្នុង​ក្លឹប​នោះ​ ដោយ​ផ្សែង​និង​អណ្តាតភ្លើង។


ហេតុការណ៍​ដែល​គេ​បដិសេធថា​មិនមែនជា​អំពើ​ភេរវកម្ម​មួយ​នេះ​បាន​កើតឡើង​នៅក្នុង​ភោជនីយដ្ឋាន​និង​ក្លឹប El Sayad ក្នុង​សង្កាត់ Agouza របស់​ទីក្រុង គែរ។


អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​លោក Abu Bakr Abdel-Karim បាន​និយាយថា ប៉ូលិស​កំពុង​ស្វែងរក​ជនសង្ស័យ​ចំនួន​ប្រាំមួយ​នាក់​នៅ​ក្នុង​ការ​វាយប្រហារ​នេះ​ ដែល​បាន​កើត​ឡើង​បន្ទាប់ពី​មនុស្ស​ពីរ​នាក់​ក្នុង​ចំណោម​ពួកគេ​មិនត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ក្នុង​ក្លឹប​នេះ។


លោក​បាន​បន្ត​ថា ក្រោយ​ពេល​អ្នក​ទាំងពីរ​ត្រូវ​បាន​គេ​បដិសេធ​មិន​ឲ្យ​ចូល​ ពួកគេ​បាន​ចេញ​ទៅ​ហើយ​បាន​ផឹក​គ្រឿង​ស្រវឹង​នៅ​កន្លែង​ផ្សេង​បន្ទាប់​មក​បាន​មក​វិញ​ជាមួយ​មនុស្ស​បួន​នាក់​ទៀត​ដោយ​ជិះ​ម៉ូតូ​ចំនួន​បី​គ្រឿង។


លោក​បាន​បន្ថែម​ថា “​បន្ទាប់មក ពួកគេ​បាន​គប់​គ្រាប់បែក​ភ្លើង​ទៅ​ច្រកចូល​នៃ​កន្លែង​នោះ​ដែល​បណ្តាល​ឲ្យ​មាន​អគ្គិភ័យ​ និង​ផ្សែង​ហើយ​បាន​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ចំនួន​១៦​នាក់​”​។​



លោក Abdel-Karim បាន​ឲ្យ​ដឹងថា គ្មាន​នរណា​ម្នាក់​នៅ​ក្នុង​ក្លឹប​នេះ​បាន​រួច​រស់​ជីវិត​ឡើយ​។ មនុស្ស​១១​នាក់ ​ដែល​បាន​ស្លាប់​គឺជា​បុគ្គលិក​ ខណៈ​ប្រាំ​នាក់​ទៀត​មិនត្រូវ​បាន​គេ​កំណត់​អត្តសញ្ញាណ។ គាត់​បាន​អះអាង​​​​ថា ជនរងគ្រោះ​ទាំងអស់​បាន​ស្លាប់​ដោយសារ​ថប់ដង្ហើម។បើ​ទោះ​បីជា​មិន​ផ្លូវការ​ក៏ដោយ ក្លឹប​រាត្រី ​El Sayad គឺជា​ភោជនីយដ្ឋាន​ដ៏​តូច​មួយ​នៅ​ពេល​ថ្ងៃ​ហើយ​វា​បាន​ប្រែក្លាយ​ទៅជា​បារ​នៅ​ពេល​យប់។


គួរ​បញ្ជាក់​ថា ការ​សេព​គ្រឿង​ស្រវឹង​គឺ​ស្របច្បាប់​នៅ​ក្នុង​ប្រទេស​អេហ្ស៊ីប​ ប៉ុន្តែ​ភោជនីយដ្ឋាន​និង​ក្លឹប​ភាគច្រើន​មិន​មាន​អាជ្ញាប័ណ្ណ​ស្រា​ឡើយ៕


AP


Threw a fire bomb a nightclub in Egypt killed 16 people2


Egyptian investigators check the scene of a nightclub attack in Cairo, Egypt, Friday, Dec. 4, 2015, which killed and wounded over a dozen people, Egypt's state-run news agency reported. MENA quoted an unnamed security official as saying three men on a motorcycle threw Molotov cocktails into the club in the Agouza district and then fled. (AP Photo/Amr Nabil)

Egyptian investigators check the scene of a nightclub attack in Cairo, Egypt, Friday, Dec. 4, 2015, which killed and wounded over a dozen people, Egypt’s state-run news agency reported. MENA quoted an unnamed security official as saying three men on a motorcycle threw Molotov cocktails into the club in the Agouza district and then fled. (AP Photo/Amr Nabil)




គប់​គ្រាប់បែក​ភ្លើង​ដាក់​ក្លឹប​រាត្រី​មួយ​ក្នុង​ប្រទេស​អេហ្ស៊ីប​សម្លាប់​មនុស្ស​១៦​នាក់

Post a Comment

0 Comments

Close Menu