Ad Code

លោក David Beckham ប្រកាស​រកបាន​ទីតាំង​ថ្មី​សម្រាប់​ក្លិប​ផ្ទាល់ខ្លួន Miami

រយៈពេល ២ ឆ្នាំ​បន្ទាប់ពី​យុទ្ធ​ការស្វែងរក​ទីតាំង​សម្រាប់​ក្លិប​ថ្មី​នោះ តារាបាល់ទាត់​ចូលនិវត្តន៍ David Beckham និង​ក្រុមហ៊ុន​វិនិយោគ​របស់គាត់ បាន​និយាយ​ឲ្យ​ដឹង​កាលពី​ថ្ងៃ​សុក្រ​ថា ពួកគេ​រកឃើញ​ហើយ​ទីតាំង​សម្រាប់​កសាង​ពហុ​កីឡដ្ឋាន នៅ​ទីក្រុង Miami ជា​កន្លែង​ដែល​ពួកគេ​សង្ឃឹម​ជឿជាក់ថា នឹង​អាចបង្កើត​ក្លិប​ថ្មី Miami លេង​នៅ​ក្របខណ្ឌ Major League Soccer។




​ក្រុម Miami Beckham United បាន​ឲ្យ​ដឹង នៅក្នុង​សេចក្តីថ្លែងការណ៍​ថា ផ្ទៃដី ដែលមាន​ទំហំ​ជាង ៣.៥ ហិច​តា ស្ថិតនៅ​ជ្រុង​ខាងលិច​នៃ​ផ្លូវ Interstate 95 ស្ថិតនៅក្នុង​តំបន់​ជិតខាង Overtown គឺជា​អចល​ទ្រព្យ​ឯកជន​មួយ ដែល​ក្រុមហ៊ុន​ទិញ​បាន​ក្នុង​ចំនួន​ទឹកប្រាក់​មួយ​បិទ​ជិត​។


​ដោយឡែក​ក្រុម Miami-Dade County ដែលជា​ម្ចាស់​ដី ដែល​នៅសល់ អាច​នឹង​ព្រមព្រៀង​លក់​ផងដែរ​ក្នុងតម្លៃ​មួយ​ដ៏​សមរម្យ​។



​ទោះបីជា​យ៉ាងណាក៏ដោយ លោក Don Garber ន្ត្រី​មកពី​ក្របខណ្ឌ Major League Soccer បាន​និយាយ នៅក្នុង​សប្តាហ៍​នេះ​ថា ក្នុងករណី​ដែល​កិច្ចព្រមព្រៀង​សម្រាប់​កសាង​ពហុ​កីឡដ្ឋាន​មិនអាច​បញ្ចប់​បានទេ នោះ​មានន័យថា ក្លិប Miami មិនអាច​ក្លាយជា​ក្លិប​នៅក្នុង​ក្របខណ្ឌ MLS បានទេ​។



​សូមបញ្ជាក់ថា ការប៉ុនប៉ង​បង្កើត​ក្រុមបាល់ទាត់​ថ្មី​របស់លោក Beckham បាន​ជាប់គាំង​អស់​រយៈពេល​ជិត ២ ឆ្នាំ​មកហើយ ជុំវិញ​បញ្ហា​កសាង​ពហុ​កីឡដ្ឋាន ដែល​អាច​ផ្ទុក​ទស្សនិកជន ៣ ម៉ឺន​នាក់​តម្លៃ ២៥០ លាន​ដុល្លារ​។



​រីឯ​ការមកដល់​រប​ស់លោក Beckham មកកាន់​ទីក្រុង Miami កាលពី​ឆ្នាំ ២០១៣ បានធ្វើ​ឲ្យ​មាន​ចំណាប់អារម្មណ៍​យ៉ាងច្រើន​ពី​ក្រុម​អ្នកសារព័ត៌មាន ម្យ៉ាង​ដោយសារតែ​គាត់​មាន​ជម្រើស​ស្រាប់​ក្នុងការ​បង្កើត​ក្លិប​ខ្លួនឯង ដែលជា​ផ្នែក​មួយ​នៃ​កុងត្រា​លេង​របស់គាត់​ជាមួយ​ក្លិប Los Angeles Galaxy៕


 



លោក David Beckham ប្រកាស​រកបាន​ទីតាំង​ថ្មី​សម្រាប់​ក្លិប​ផ្ទាល់ខ្លួន Miami

Post a Comment

0 Comments

Close Menu