Ad Code

ពេជ្រ សីហា​ និង​ ចាន់ ​ប៊ុន​ហឿន តស៊ូ​ជាមួយ​ថៃ​នៅ​សង្វៀន​ស្ទឹងមានជ័យ​ ​

អ្នក​ប្រដាល់​ជើង​ខ្លាំង​របស់​កម្ពុជា​២​រូប គឺ​ពេជ្រ សីហា សមាគម​កីឡា​ក្រសួងការពារជាតិ និង ចាន់ ប៊ុន​ហឿន ក្លិប​និរោធ​មានជ័យ​ត្រូវ​គេ​ផ្គូផ្គង​ឲ្យ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ ក្នុង​ព្រឹត្តិការណ៍​ប្រដា​ល់​មិត្តភាព​កម្ពុជា​-​ថៃ នៅ​លើ​សង្វៀន​បាយ័ន​បឹង​ស្នោ​នា​ល្ងាច​ថ្ងៃអាទិត្យ​ ទី​០៥ ខែធ្នូ ឆ្នាំ២០១៥ នេះ។​

​ ​

ពេជ្រ សីហា អ្នក​ប្រដាល់​ជើង​ខ្លាំង​របស់​កម្ពុជា​នឹង​ជួប​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ​Rambo Sopasok ដោយ​ប្រកួត​ក្នុង​ទម្ងន់​៧០ គីឡូក្រាម។ អ្នក​ប្រដាល់​ថៃ Rambo Sopasok មិន​ធ្លាប់​ដែល​មក​ប្រកួត​នៅ​កម្ពុជា​នោះ​ទេ​កន្លងមក។​

​ ​

សីហា គេ​ប្រកួត​ជាមួយ​ថៃ​ជោកជាំ​ហើយ គ្រាន់តែ​ជួប​ប្រកួត​ក្នុងស្រុក​ចំនួន​២៨​នាក់​ហើយ ដោយ​វាយ​ឈ្នះ​ថៃ​១៨​នាក់ ចាញ់​០៨​នាក់ និង​ស្មើ​២​នាក់។ បើ​សរុប​ការប្រកួត​ជា​រួម​វិញ សីហា ​ប្រកួត​បាន​១១៤​លើក ក្នុង​នោះ​ឈ្នះ​៩០​លើក ចាញ់​១៦​លើក ស្មើ​០៦​លើក។​ សីហា ខ្លាំង​កណ្ដាប់ដៃ ​និង​ជើង តែបើ​ជួប​ប៉ះ​ដៃគូ​ខ្លាំង គេ​ក៏​អាច​វាយ​ប្ដូរ​កែង​បាន​ដែរ។ ជាមួយ​នេះ គេ​ក៏​មាន​ភាព​អំណត់​ខ្ពស់ និង​មាន​កម្លាំង​គ្រប់​សម្រាប់​តស៊ូ​បាន ៥ ទឹក។​


Rambo Sopasok មិន​ដឹង​ថា ​ប្រវត្តិ​ឡើង​រេញ​របស់​គេ​ប៉ុន្មាន​លើក​នោះ​ទេ​។​ តែ​យ៉ាងណា តាម​អ្នក​ផ្គូផ្គង​និយាយ​ឲ្យ​ដឹង​នោះ​ថា គេ​ជា​អ្នក​ប្រដាល់​ដែល​មាន​ថ្វីដៃ​ល្អ​ និង​ខ្លាំង​ប្រចាំ​នៅ​ស្រុក​ថៃ។ អ្នក​ប្រដាល់​ថៃ​រូប​នេះ មាន​ស្នៀត​ទាត់ ជង្គង់ កែង ល្អ​ម៉ា​ចប់​តែម្តង។ ដូច្នេះ ​សីហា អាច​ជួប​ការ​លំបាក​ដែរ សម្រា​ប់​ការប្រកួត​នេះ។​



ទោះជា​យ៉ាងណា រវាង​ពេជ្រ សីហា និង Rambo Sopasok នេះ ការ​ឈ្នះ​ចាញ់​នោះ គឺ​មិនអាច​ទស្សន៍​ទាយ​មុន​បាន​ឡើយ បើ​ទោះ​ជា​អ្នក​ប្រដាល់​ថៃ​នេះ មាន​ស្នៀត​ប្រដាល់​ល្អ​ក្តី។



សូម​បញ្ជាក់​ថា ពេជ្រ សីហា គេ​ប្រកួត​ជាមួយ​ថៃ​លើក​ចុង​ក្រោយ​នេះ គឺ​វាយ​ចាញ់​Vilaphol Vor.Vaklaphol ដោយ​ពិន្ទុ​កាលពី​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៥។​



ចាន់ ប៊ុន​ហឿន អ្នក​ប្រដាល់​ក្លិប​និរោធ​មានជ័យ​នឹង​ត្រូវ​ជួប​ជាមួយ​អ្នក​ប្រដាល់​ថៃ Thung Mon Sor. Petch Udorn ដោយ​ប្រកួត​គ្នា​ក្នុង​ទម្ងន់​៦០ គ​.​ក្រ។​ ជា​លើក​ទី​៤​របស់​ ប៊ុន​ហឿន ​ហើយ ដែល​គេ​ឡើង​ប្រកួត​ជាមួយ​ថៃ​នេះ។ អ្នក​ប្រដាល់​ថៃ Thung Mon Sor. Petch Udorn ដែល​ជា​គូ​របស់​ ចាន់ ប៊ុន​ហឿន​នេះ​ក៏​មិន​ធ្លាប់​មក​ប្រកួត​នៅ​កម្ពុជា​ដែរ​កន្លងមក។​


Thung Mon Sor. នេះ ជា​ជើង​ខ្លាំង​ទម្ងន់​៦០​គីឡូក្រាម​ប្រចាំ​នៅ​ស្រុក​ថៃ។ គេ​ចាញ់​តែ​កម្ពស់ ​ប៊ុន​ហឿន​បន្តិច​ប៉ុណ្ណោះ ដោយ​គេ​មាន​កម្ពស់​១,៦៧​ម៉ែត្រ ហើយ ​ប៊ុន​ហឿន ​១,៧០​ម៉ែត្រ។ ប៉ុន្តែ​អ្នក​ប្រដាល់​ថៃ​រូប​នេះ មានកំណត់​ត្រា​ប្រកួត​ច្រើនជាង ​ប៊ុន​ហឿន​។ បើ​តាម​អ្នក​ផ្គូផ្គង​ឲ្យ​ដឹង​នោះ។



ចាន់ ប៊ុន​ហឿន គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៤១​លើក ឈ្នះ​៣៦​លើក និង​ចាញ់​០៥​លើក មិនដែល​ស្មើ។ មិន​បង្អាប់​អ្នក​ប្រដាល់​ ចាន់ ប៊ុន​ហឿន​ ទេ គឺ​គេ​វាយ​ចាញ់​ថៃ​ពីរ​លើក​ជាប់ៗ​គ្នា ក្នុង​ការ​ប្រកួត​ចុង​ក្រោ​យ​នេះ។​



ប៉ុន្តែ​យ៉ាងណា សម្រាប់​ការ​ជួប​ប្រកួត​ជាមួយ Thung Mon Sor. Petch Udorn លើក​នេះ ពុំ​ដឹង​ថា ចាន់ ប៊ុន​ហឿន ​ឈ្នះ​ ឬ​ចាញ់​នោះ​ឡើយ​?។​

​ ​

ចំពោះ​ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិខ្មែរ​គ្នា​វិញ ចាន់ សាន់ ​អ្នក​ប្រដាល់​ក្លិប​និរោធ​មានជ័យ ត្រូវ​ជួប​ប្រកួត​ជាមួយ សិទ្ធី ស័​ក្ត​ អ្នក​ប្រដាល់​ក្លិប​សាមគ្គី​កូន​ខ្មែរ។​ ពីរ​នាក់​នេះ ជា​ជើង​ខ្លាំង​ដូចគ្នា ដូច្នេះ​ពុំ​ដឹង​ថា ​នរណា​ជា​អ្នកឈ្នះ​នោះ​ទេ ?៕​


5-12-2015d



ពេជ្រ សីហា​ និង​ ចាន់ ​ប៊ុន​ហឿន តស៊ូ​ជាមួយ​ថៃ​នៅ​សង្វៀន​ស្ទឹងមានជ័យ​ ​

Post a Comment

0 Comments

Close Menu