Ad Code

មន្ទីរ​សង្គមកិច្ច​ខេត្ត​ចុះ​សាកសួរ​សុខទុក្ខ​ និង​ចែក​អំណោយ​ជូន​គ្រួសារ​អតីត​យុទ្ធជន​៣​គ្រួសារ​​

កំពង់ឆ្នាំង ៖ លោក ថោង ចំរើន​ប្រធាន​មន្ទីរ​សង្គមកិច្ច​ខេត្ត​កំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃទី​០៤ ខែធ្នូ ឆ្នាំ​២០១៥ បាន​ដឹកនាំ​ក្រុមការងារ​របស់​មន្ទីរ និង​ដោយមាន​ការចូលរួម​ពី​អាជ្ញាធរ​មូលដ្ឋាន បាន​ចុះ​សាកសួរ​សុខទុក្ខ និង​នាំ​យក​អំណោយ​ ទៅ​ចែក​ជូន​ដល់​គ្រួសារ​អតីត​យុទ្ធជន​ក្រីក្រ ដែល​កំពុង​ជួប​ការ​ខ្វះខាត​លំបាក​ចំនួន​០៣​គ្រួសារ នៅ​ក្នុង​ភូមិ​ព្រែក​ឆ្តោរ ឃុំ​កំពង់​អូស ស្រុក​ជល​គី​រី ខេត្តកំពង់ឆ្នាំង​។​


លោក ចក់ កែវ​ចំរើន ប្រធាន​ការិយាល័យ​ នៃ​មន្ទីរ​សង្គមកិច្ច​ខេត្ត​បានឲ្យ​ដឹងថា គ្រួសារ​អតីត​យុទ្ធជន​៣​គ្រួសារ​ដែល​មាន​ជីវភាព​ខ្វះខាត ខាង​លើនេះ​មាន ១.​លោក ស៊ីវ សីហា អាយុ​៤២​ឆ្នាំ ពិការ​ជើងឆ្វេង និង​ប្រពន្ធ​ឈ្មោះ ទូច សុខ​នី អាយុ​៤៦​ឆ្នាំ មាន​ជំងឺ​ទន់​ជើង តាំងពី​អាយុ​៥​ឆ្នាំ ដើរ​មិន​រួច​មានកូន​៤​នាក់​។​២.​លោក រ័ត្ន សំអាត អាយុ​៤២​ពិការ​ជើង និង​ប្រពន្ធ​ឈ្មោះ ជឹម ធឿន ពិការ​ជើង​មានកូន​១​នាក់​។​៣.​លោក ម៉ី ហេង អាយុ​៥៥ ឆ្នាំ​ពិការ​ជើង និង​ប្រពន្ធ ឈ្មោះ សួន បុប្ផា មាន​កូន​៥​នាក់​។ អំណោយ​នៅក្នុង​មួយ​គ្រួសារៗ​ទទួលបាន​អង្ក​២០​គីឡូក្រាម , មី​១​កេស និង​ឃី​ត​មួយ​កញ្ចប់​។

​លោក​បាន​បន្តថា​៖ អំណោយ​ទាំងនេះ​បាន​ពី​ការ​ជួយ​ឧបត្ថម្ភ​ពី​ព្រះអង្គ ហែម ឡូត ព្រះចៅអធិការ​វត្ត​ទួល​ខ្សាច់ , លោក កែវ សឿង​សោ​ភ័​ណ្ឌ ប្រធាន​មន្ទីរ​សុរិយោដី​ខេត្ត​កំពង់ឆ្នាំង និង​លោកស្រី សោម​ឡាង ប្រជាពលរដ្ឋ​នៅ​ភូមិ​ឡ​ទឹកត្រី សង្កាត់​កំពង់ ឆ្នាំង​ក្រុង​កំពង់ឆ្នាំង។


លោក ថោង ចំរើន ប្រធាន​មន្ទីរ​សង្គមកិច្ច​ខេត្ត​កំពង់ឆ្នាំង បាន​ពាំនាំ​ប្រសាសន៍​ផ្ដាំផ្ញើ​របស់ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​និង​សម្ដេច​កិត្តិ​ព្រឹទ្ធិ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទ​ក្រហម កម្ពុជា ដែល​សម្ដេច​តែងតែ​គិតគូរ​ពី​សុខទុក្ខ ជួយ​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​អគ្គីភ័យ​ខ្យល់ព្យុះ ទឹកជំនន់ រន្ទះបាញ់ លង់ទឹក ចាស់ជរា​គ្មាន​ទីពឹង គ្រួសារ​ទីទាល់ក្រ អ្នក​ផ្ទុកមេរោគ​អេដស៍ ជន​ពិការ និង​ដោយ​ឧបទ្ទវហេតុ​ផ្សេងៗ​ដោយ​មិន​ប្រកាន់​ពូជសាសន៍ និង​និន្នាការ​នយោបាយ​ឡើយ​។


លោក ថោង ចំរើន បាន​ផ្តាំផ្ញើ​ដល់​គ្រួសារ​អតីត​យុទ្ធជន​ទាំង​៣​គ្រួសារ​សូម​រស់នៅ​ដោយមាន​អនាម័យ​ល្អ ដើម្បី​មាន​សុខភាព​អោយ​ល្អប្រសើរ បើ​មានការ​លំបាក ឬ​ជំងឺ​ត្រូវ​រាយការណ៍ជូន​អាជ្ញាធរ​មូលដ្ឋាន និង​ត្រូវ​ទៅកាន់​មន្ទីរពេទ្យ​ជាបន្ទាន់ កុំ​ទុក​ឲ្យ​ជំងឺ​ធ្ងន់ធ្ងរ​លំបាក​ក្នុង​ការ​ព្យាបាល​។​

​អាជ្ញាធរ​ដែនដី និង​គ្រួសារ​អតីតយុទ្ធជន​ទាំង​៣​គ្រួសារ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់ សប្បុរសជន​ជា​ម្ចាស់​អំណោយ និង​ជាពិសេស​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយ​ករដ្ឋមន្ត្រី និង​ជា​ប្រធាន​សមាគម​អតីតយុទ្ធ​ជនកម្ពុជា សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជា​ប្រធាន​កាកបាទក្រហមកម្ពុជា ដែលជា​និច្ច​ជា​កាល សម្តេច​ទាំង​២​តែងតែ​យកចិត្ត​ទុក​គិតគូរ​អំពី​សុខទុក្ខ និង​ការលំបាក​ដល់​បងប្អូន​អតីតយុទ្ធជន ដែល​ពិការ​និង​ចូលនិវត្តន៍​នៅ​គ្រប់​ទីកន្លែង​ក្នុង​ទូទាំង​ប្រទេស ដោយ​បាន​ជួយ​នូវ​ឧបត្ថម្ភ​ជំនួយ ដោយ​គ្មាន​ការរើសអើង ប្រកាន​ពូជសាសន៍ ឬ​និន្នាការ​នយោបាយ​អ្វី​ឡើយ​៕


Nita-5-A-6-Full


Nita-5-A-7-Full


Nita-5-A-8-Full



មន្ទីរ​សង្គមកិច្ច​ខេត្ត​ចុះ​សាកសួរ​សុខទុក្ខ​ និង​ចែក​អំណោយ​ជូន​គ្រួសារ​អតីត​យុទ្ធជន​៣​គ្រួសារ​​

Post a Comment

0 Comments

Close Menu