Ad Code

បើក​លឿន​ហើយ​គេច​រោងការ ទៅ​ព្រលះ​ម៉ូតូ​ស្លាប់​នៅ​នឹង​កន្លែង​

បាត់ដំបង ៖ សព​បុរស​ម្នាក់​ដែល​រក្សាទុក​នៅ​ក្នុង​ទី​អារាម​មួយ​យប់​ទៅ​ហើយ​ នៅតែ​មិនទាន់​ស្គាល់​អត្តសញ្ញាណ គឺ​ដោយសារតែ​មានការ​ប៉ះទង្គិច​គ្នា​ រវាង​ម៉ូតូ ជាមួយនឹង​រថយន្ត​ដឹក​មាន់ ទា ខណៈ​ដែល​រថយន្ត​នោះ​បាន​បើកបរ​ក្នុង​ល្បឿន​លឿន ​ហើយ​បាន​ព្យាយាម​បើក​គេច​រោងការ​ទៅ​ខាង​ឆ្វេង ទើប​បណ្តាល​ឲ្យ​បុក​ទៅលើ​ម៉ូតូ ​ដែល​កំពុង​បើកបរ​ច្រាសទិស​យ៉ាង​ពេញទំហឹង​តែម្តង។


ហេតុការណ៍​នេះ​បាន​កើតឡើង ​កាលពី​វេលា​ម៉ោង​៦​និង​៤៥​នាទី ព្រលប់​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០១៥​ស្ថិត​ក្នុង​ភូមិ​រំចេក​៣ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង រវាង​រថយន្ត​ដឹក​មាន់ ទា​ធុន​២​តោន​កន្លះ ពាក់​ស្លាក​លេខ កំពង់ចាម 2A-1867 ជាមួយនឹង​ម៉ូតូ​ម៉ាក​ឌ្រីម​០៦​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ បាត់ដំបង 1A-6546 ក្នុង​ទិសដៅ​ច្រាស់​គ្នា។


តាម​ប្រភព​ពី​កន្លែង​កើតហេតុ​ បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​គ្រោះថ្នាក់​ចរាចរ​នោះ​កើតឡើង​ គឺមាន​រថយន្ត​មួយ​គ្រឿង​សម្រាប់​ដឹក​មាន់ ទា បាន​បើកបរ​យ៉ាង​លឿន​ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង ។ លុះ​ទៅដល់​ត្រង់​ចំណុច​កើតហេតុ ដែល​នៅ​ទីនោះ​ គឺមាន​រោងការ​មួយ​ដែល​ត្រូវ​បាន​សាងសង់​ឡើង​នៅ​លើ​ចំណែក​ផ្លូវ​មួយ​ផ្នែក ដែល​ធ្វើ​ឲ្យ​រថយន្ត​នេះ​ ត្រូវ​ព្យាយាម​បើក​គេច​ ពី​រោងការ​នោះ​ហើយ​បាន​យក​ចង្កូត​ទៅ​ខាង​ឆ្វេង គាប់​ជួន​ពេលនោះ​ដែរ ក៏​មាន​ម៉ូតូ​មួយ​គ្រឿង​ដែល​កំពុង​បើកបរ​ក្នុង​ទិសដៅ​ច្រាស់​គ្នា បាន​បុក​យ៉ាង​ពេញទំហឹង​ទៅលើ​ក្បាល​រថយន្ត​ធ្វើ​ឲ្យ​អ្នកបើកបរ​ម៉ូតូ​រងគ្រោះ​ទៅលើ​ផ្ទៃមុខ​នឹង​ដើមទ្រូង​ស្លាប់​ភ្លាម​មួយ​រំពេច។


ភ្លាមៗ​នោះ​ដែរ​ក្រោយ​ពេល​ដែល​សមត្ថកិច្ច​ចរាចរ​បាន​ចុះ​ទៅដល់ គឺ​អ្នកបើកបរ​រថយន្ត​បាន​រត់​គេចខ្លួន​បាត់​ស្រមោល​ទាំង​យប់​បាត់​ទៅហើយ ដោយ​បន្សល់​តែ​សព​ជនរងគ្រោះ​ ដែល​គ្មាន​អ្នកណា​ស្គាល់​អត្តសញ្ញាណ​ឡើយ ទើប​សមត្ថកិច្ច​បានសម្រេច​យក​សព​ទៅ​ផ្ញើ​ នៅ​ក្នុង​ទី​អារាម វត្ត​សូ​ភី ជា​បណ្ដោះអាសន្ន​សិន​ ដើម្បី​រង់ចាំ​ក្រែង​មាន​បងប្អូន ឬ​សាច់ញាតិ​ណា​មក​រក ចំណែក​មធ្យោបាយ​ធ្វើដំណើរ​ទាំងពីរ​គ្រឿង​ក៏បាន​នាំ​យក​ទៅ​រក្សាទុក ​នៅ​ការិយាល័យ​ចរាចរ​ផ្លូវគោក​ដែរ​រង់ចាំ​ធ្វើការ​ដោះស្រាយ​ជា​ក្រោយ។ បច្ចុប្បន្ន​រហូត​មកទល់ នឹង​ម៉ោង​៩​ព្រឹក ថ្ងៃទី​៥ ខែធ្នូ ក៏​នៅតែ​មិនមាន​នរណា​ម្នាក់​បាន​ស្គាល់​អំពី​អត្តសញ្ញាន​សព​បុរស​ម្នាក់​នេះ​ឡើយ៕


Nita-5-A-12-Full



បើក​លឿន​ហើយ​គេច​រោងការ ទៅ​ព្រលះ​ម៉ូតូ​ស្លាប់​នៅ​នឹង​កន្លែង​

Post a Comment

0 Comments

Close Menu