ភ្នំពេញ ៖ ថ្មីៗនេះមានមហាជនជាច្រើននាក់ បានសម្ដែងពីអារម្មណ៍ភ្ញាក់ផ្អើលឡើង ខណៈពួក គេបាន ប្រទះឃើញVJ រស្មី បញ្ចេញនូវរូបថតរៀបអាពាហ៍ពិពាហ៍ជាច្រើនសន្លឹកបង្ហោះជាសាធារណៈនៅលើបណ្ដាញសង្គមហ្វេសប៊ុក។
ពិធីការិនី VJ រស្មី ដែលមានដើមដើមថា ភា បុទុមរស្មី ចាប់តាំងពីចូលខ្លួនប្រឡូកក្នុងអាជីពសិល្បៈអស់ មួយរយៈពេលជាច្រើនឆ្នាំមកនេះត្រូវបានគេកត់សម្គាល់ឃើញថា នាងមិនដែលគេចផុតម្តងណាឡើយ ពីរឿងរ៉ាវអាស្រូវជីវិតស្នេហាក្រៅឆាក។ ប៉ុន្តែរាល់ការសាយភាយនូវដំណឹងស្នេហារបស់នាងទាំងប៉ុន្មាន វាតែងតែរលាយសាបសូន្យទៅវិញ ដោយឆាប់រហ័សផង ដែរខណៈ មានការចេញមុខបដិសេធបំភ្លឺការពិតពីសំណាក់តារាស្រីរូបនេះ។
យ៉ាងណាមិញពេលនេះ ក៏ស្រាប់តែមានរឿងគួរឲ្យភ្ញាក់ផ្អើលថ្មីមួយទៀត បានកើតឡើងទៅ លើពិធីការិនី VJ រស្មី ក្រោយពេលមហាជនអ្នកគាំទ្រនិងមិត្តភក្តិលេងហ្វេសប៊ុក ទើបប្រទះឃើញរូបថតអាពាហ៍ពិពាហ៍របស់រវាងពិធីការិនី VJ រស្មី ជាមួយនឹងបុរសរាងខ្ពស់សង្ហាវ័យប្រហែលគ្នាម្នាក់ឈរថតក្បែរគ្នា ដោយគ្រង់ឈុតសំលៀកបំពាក់ប្រពៃណីកូនកំលោះក្រមុំ។
តាមរយៈការបង្ហោះរូបថតជាច្រើនសន្លឹកដែលបង្ហាញឲ្យឃើញពីសកម្មភាព នៃការរៀបមង្គលការពីសំណាក់ពិធីការិនី VJ រស្មី នាពេលពេលនេះ បានក្លាយជាចម្ងល់មួយ ដល់អ្នកគាំទ្រក៏ ដូចជាបណ្តាមិត្តភក្តក្នុងហ្វេសប៊ុកស្ទើរគ្រប់គ្នាថា ពីមុនមកតារារូបនេះ មិនធ្លាប់បានបង្ហាញឬប្រកាសប្រាប់គេឯងថាខ្លួនមាន ម្ចាស់បេះដូងទេ តែហេតុអីពេលនេះ ស្រាប់តែនាងលួចលាក់ចូលរោងការដោយស្ងាត់ៗបែបនេះទៅវិញ?ហើយសូម្បីតែអ្នកសិល្បៈដូចគ្នាក៏គ្មាននរណាម្នាក់ បានដឹងដែរថា ពិធីការិនី VJ រស្មី រៀបអាពាហ៍ពិពាហ៍បែបតក់ក្រហល់បែបនេះដែរ។
ប្រភពមួយចំនួនបានលើកឡើងថា ចាប់តាំងពីដើមមក ពួកគេពុំដែលបានដឹងឭអំពីគម្រោងរៀបអាពាហ៍ពិពាហ៍របស់ពិធីការិនី VJ រស្មី ជាមួយបុរសណាម្នាក់ឡើយ។ ប៉ុន្តែទើបពេលនេះ ទេដែលពួកគេបានឃើញ ដោយផ្ទាល់នឹងភ្នែកនូវរូបថតជាច្រើនសន្លឹងរបស់ VJ រស្មី បង្ហាញពីឈុត រៀបអាពាហ៍ពិពាហ៍ជាមួយ បុរសម្នាក់ ដែលគេមិនដឹងច្បាស់ថា ជាអ្នកជំនួញធំមានទ្រព្យធន់សម្បូរហូរហៀរចាយលុយមិនអស់៕
Vj រស្មី ចូលរោងស្ងាត់ៗជាមួយគូស្នេហ៍អ្នកជំនួញ
0 Comments