Ad Code

ក្មេង​ដុត​ខ្សែភ្លើង​យក​ស្ពាន់​ឆេះ​រាលដាល​ដល់​ព្រៃ​ក្បែរ​ផ្ទះ ផ្អើល​ប្រជាពលរដ្ឋ​និង​រថយន្ត​ពន្លត់​អគ្គិភ័យ​បាញ់​ទឹក​ពន្លត់​អត់​២​គ្រឿង



ភ្នំពេញ​ ៖​ គេ​សង្ស័យ​ថា ​ក្មេង​ដុត​ខ្សែភ្លើង​យក​ស្ពាន់ នៅក្នុង​ដី​ឡូ​តិ៍ មួយ​កន្លែង ក្នុងភូមិ បឹង​សាឡាង​សង្កាត់​ឫស្សី​កែវ ខណ្ឌ​ឫស្សី​កែវ ត្រូវ​ភ្លើង​ឆាបឆេះ​រាលដាល ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​រថយន្ត​ពន្លត់អគ្គីភ័យ ចំនួន​២​គ្រឿង​ទៅ​អន្តរាគមន៍​បាញ់​ពន្លត់​ទាន់​ពុំ​បណ្តាល​ឲ្យ​រាលដាល​ដល់​លំនៅឋាន​ឡើយ កាលពី​វេលា​ម៉ោង ១​និង​៣០​នាទី​ថ្ងៃត្រង់​ទី​៦ ​ខែ​មីនា ឆ្នាំ២០១៩។



តាម​ប្រជាពលរដ្ឋ បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​ភ្លើង​បាន​ឆេះ​គំនរ​ជ័រ មួយ​កន្លែង នៅក្នុង​ដី​ឡូ​តិ៍​នោះ​និង​រាលដាល​ទៅ​ព្រៃ​ខ្សែ​ហុយ​ទ្រលោម​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ នាំគ្នា ជួយ​ពន្លត់ ដែល​ខ្លាច​ឆេះ​រាលដាល​ដល់​លំនៅឋាន ដែល​នៅក្បែរ។



តាម​ព័ត៌មាន​បាន​ឲ្យ​ដឹង​ទៀត​ថា ប្រជាពលរដ្ឋ បាន​នាំ​គ្នា ភ័យ​ស្លន់ស្លោ នាំគ្នា​ដងទឹក​ទៅ​ជះ​ពន្លត់ និង​បាន​ទាក់ទង​ហៅ​រថយន្ត​របស់​សាលា​ខណ្ឌ​ឫស្សី​កែវ​មួយ​គ្រឿង និង​រថយន្ត​ស្នងការ​ក្រុង​មួយគ្រឿង​ទៅ​អន្តរាគមន៍ បាញ់​ពន្លត់​ទាន់ ចៀសវាង ភ្លើង បាន​ឆេះ​រាលដាល់​ដល់​លំនៅឋាន​របស់​ប្រជាពលរដ្ឋ​។



តាម​ប្រជាពលរដ្ឋ បាន​ឲ្យ​ដឹង​ថា ការ​កើតមាន​អគ្គីភ័យ ភ្លើង ឆេះ​ព្រៃ​នេះ​សង្ស័យ មាន​ក្មេង ដុត​ខ្សែភ្លើង យក​ស្ពាន់​ហើយ​ឆេះ​រាលដាល​ទៅដល់​ព្រៃ នៅក្នុង​ដីឡូត៍​នោះ​តែម្តង​ព្រោះ​គេ​ឃើញ​មាន​ខ្សែភ្លើង​មួយ​ដុំ​នៅ​ក្បែរ​នោះ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu