Ad Code

ដួង ម៉ា​និ​ច ៖ ខ្ញុំ​ស្អប់​បំផុត​មនុស្ស​ដែល​យក​អារម្មណ៍​មក​រាប់អាន​មិន​យក​បេះ​មក​រាប់អាន !



ភ្នំពេញ ​៖​ តារា​សម្ដែង​ស្រី​ ដែល​ច្បាម​បាន​ទីផ្សារ​សម្ដែង​ច្រើន​ កញ្ញា ដួង ម៉ា​និ​ច ថ្មីៗ​នេះ​ បាន​បង្ហាញ​អារម្មណ៍​មិន​សប្បាយចិត្ត​ ពោល​ពាក្យ​ផ្លែផ្កា​លើ​បុគ្គល​មួយ​ចំនួន ​ដែល​រាប់អាន​នាង​សម្លឹង​មើល​ឃើញ​តែ​ផលប្រយោជន៍​ផ្ទាល់ខ្លួន ​ដោយ​មិនបាន​គិតពី​ភាព​ស្មោះ​ និង​ មនោសញ្ចេតនា​ទៅ​ថ្ងៃ​អនាគត​។​

ការបញ្ចេញ​អារម្មណ៍​មិន​សប្បាយចិត្ត​របស់​តារា​ស្រី​រាង​តូច​ច្រឡឹង​ចង្កា​ស្រួច​ កញ្ញា ដួង ម៉ា​និ​ច នា​ពេល​នេះ ​បានធ្វើ​ឲ្យ​មហាជន​អ្នកគាំទ្រ​មួយចំនួន​យល់ឃើញថា ការលើកឡើង​របស់​នាង​ពេលនេះ​ប្រហែលជា​តារា​ស្រី​រូបនេះ ​អស់​នូវ​ភាព​អត់ទ្រាំ ​ហើយ​ក៏មាន​ចេតនា​ចង់​ឲ្យ​បុគ្គល​រូបនោះ​ មានការ​ភ្ញាក់​រម្លឹក​ចំពោះ​ទង្វើ​របស់​ខ្លួន​។​ ប៉ុន្តែ​រហូតមកទល់​ពេលនេះ ​នាង​មិនបាន​បញ្ចេញ​អត្តសញ្ញាណ​ពិត​របស់​បុគ្គល​នោះ​នៅឡើយ​ទេ​។​

កញ្ញា ដួង ម៉ា​និ​ច បាន​រៀបរាប់​ចេញពី​អារម្មណ៍​របស់ខ្លួន​បែបនេះ​ថា​ មនុស្ស​ដូច​ខ្ញុំ ​តែ​ខ្ញុំ​ដាក់ចិត្ត​ថា​រាប់អាន​អ្នកណា​ហើយ​ គឺ​រាប់អាន​ដោយ​អស់ពី​ចិត្ត​ មិនមែន​សម្ដែង​ទេ​ ត្រូវ​ដឹង​ហើយ ​ខ្ញុំ​មិនចេះ​សម្ដែង​មុខ ​ល្អ​ក្រោយ​ និយាយ​ដើម​ទេ ​បើ​មនុស្ស​ខ្ញុំ​មិន​ចូលចិត្ត​ ខ្ញុំ​មិន​នៅ​ជិត​ទេ ​ត្រូវ​ចាំ​។​ មនុស្ស​ខ្ញុំ​អត់​ដែល​គិត​អាក្រក់ ​ឬ​ចង់​ធ្វើ​អាក្រក់​លើ​នរណា​ម្នាក់​ទេ ពី​ព្រោះ​មនុស្ស​ខ្ញុំ​មើល​មនុស្ស​ក្នុង​ផ្លូវ​ល្អ​ច្រើន​ជាង​អ្នក​ដែល​គិត​គេ​ក្នុង​ផ្លូវ​អាក្រក់។​

តារា​សម្ដែង​ដែល​ក្តាប់​បាន​ឱកាស​គ្រង់​តំណែង​តួឯក​ច្រើន​រឿង​ កញ្ញា ដួង ម៉ា​និ​ច​ បាន​បន្ថែមទៀតថា​ដូច​អ្នកខ្លះ​អាត្មានិយម ​ព្រោះតែ​ខ្លួន​ជា​មនុស្ស​អាក្រក់​មិន​ដឹង​ខ្លួន ហើយក៏​មើល​គេ​ក្នុង​ផ្លូវ​អាក្រក់​ដូច​ខ្លួន​ដែរ ខ្ញុំ​មិន ​perfect ទេ​ តែ​ខ្ញុំ​ស្អប់​បំផុត​មនុស្ស​ដែល​យក​អារម្មណ៍​មក​រាប់អាន​មិន​យក​បេះ​មក​រាប់​អាន ហើយ​ចង់​និយាយ​ថា ​មនុស្ស​ខ្ញុំ​ស្លូត ​ឬក៏​កាច​អាស្រ័យ​លើ​ទង្វើ​មនុស្ស​ធ្វើ​លើ​ខ្ញុំ​ប៉ុណ្ណោះ ​ចាំ​ពី​ថ្ងៃ​នេះ​ទៅ​….។​

តារា​សម្ដែង ​កញ្ញា ដួង ម៉ា​និ​ច មួយ​រយៈពេល​ចុងក្រោយ​ នៃ​អាជីព​សិល្បៈ​របស់​នាង ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ តារា​ស្រី ​ហាក់​មាន​ភាព​កាក់កប​ច្រើន​ជាមួយ​ការ​ចេញ​សម្ដែង​ខ្សែ​ភាពយន្ត​ ខណៈ​ដែល​ផលិតករ​មួយចំនួន​ តែង​សម្លឹង​ឃើញ​ពី​សមត្ថភាព​ និង​ទេពកោសល្យ​របស់​តារា​ស្រី​រូបនេះ​។​ នេះ​ក៏​ចាត់ទុកថា​ជា​ឱកាស​ដ៏​ល្អ​ក្នុង​ការ​ក្រសោប​លុយ​ធំ ​ដើម្បី​ភាព​ហ៊ឺហា​របស់​នាង​ផង​ដែរ​៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu