Ad Code

CDC ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​ស្ថាពរ​ជូន​ក្រុមហ៊ុន​ចំនួន​៧ ដែលមាន​ទុនវិនិយោគ​ប្រមាណ​៤០,២​លាន​ដុល្លារ​អាមេរិក​



ភ្នំពេញ ​៖ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) កាលពី​ទី​២១ និង​២២ ខែមីនា ឆ្នាំ​២០១៩ បានចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​ស្ថាពរ​ជូន​ក្រុមហ៊ុន​ចំនួន​៧ ដែលមាន​ទុនវិនិយោគ​ប្រមាណ​៤០,២​លាន​ដុល្លារ​អាមេរិក ដែល​ក្នុងនោះ អាចបង្កើត​ការងារ​ជូន​ប្រជាជន​កម្ពុជា ប្រមាណ​៩២១០​កន្លែង នេះ​បើ​តាម​សេចក្ដីប្រកាស​ព័ត៌មាន​ដែល​ផ្សព្វផ្សាយ​ដោយ CDC។​

ក្រុមហ៊ុន​វិនិយោគ​ទាំង​៧​នោះ​រួមមាន ទី​១- “GUO TAI SHENG XING (CAMBODIA) GARMENT CO.,LTD.” គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ចំពុះក្អែក សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ប្រមាណ​១១​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១.៣២៤​កន្លែង​។​
​ទី​២- “CINLON INTERNATIONAL (CAMBODIA) CO., LTD.” គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប​គ្រប់​ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ចាស់ ឃុំ​ពេជ្រ​មុនី ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ មាន​ទុន វិនិយោគ​ប្រមាណ​៧,៥​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន​៣.២០៨​កន្លែង​។​
ទី​៣- “T & L (CAMBODIA) HANDBAGS INDUSTRIAL CO., LTD.” គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប​គ្រប់​ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​តាម​ភេ​ម សង្កាត់​កំបូល ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ប្រមាណ​៤,៦​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន​១.៩៧៥​កន្លែង​។​
​ទី​៤- “SEW GOOD GARMENT CO.,LTD.” គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​គល់ សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ប្រមាណ​៣,៣​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១៤៧​កន្លែង​។​
​ទី​៥- “CANPAK (CAMBODIA) CO.,LTD.” គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប​គ្រប់​ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ចំការ​ស្លែង ឃុំ​ព្រៃ​ពួច ស្រុក​អង្គស្នួល ខេត្តកណ្តាល មាន​ទុនវិនិយោគ​ប្រមាណ​៥,៧​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន​១៤៧​កន្លែង​។​
​ទី​៦- “YONGRONG HANDBAGS COMPANY LIMITED.” គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប​គ្រប់​ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ក្រង​ស្វាយ ឃុំ​ស្វាយ​អំពារ ស្រុក​មុខកំពូល ខេត្ត​កណ្តាល មាន​ទុនវិនិយោគ​ប្រមាណ ២,៧​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន​៧៦៥​កន្លែង​។​
​ទី​៧- “HUI RUI XIN HANDBAG (CAMBODIA) CO.,LTD.” គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប​គ្រប់​ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ផ្លូវជាតិ​លេខ​៣ ភូមិ​ស្វាយទាប ឃុំ​អង្គ​ពពេល ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ មាន​ទុនវិនិយោគ​ប្រមាណ​៥,៤​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន​១.៦៤៤​កន្លែង​៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu