Ad Code

ផ្សព្វផ្សាយ​ការងារ​សោធន​និវត្តន៍ ​ដល់​មន្ត្រី​អាវុធហត្ថ​រាជធានី



ភ្នំពេញ ៖ កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ថ្ងៃ​ពុធ ៧រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៧ ខែ​មីនា ឆ្នាំ២០១៩ ​បាន​ទទួល​ការផ្សព្វផ្សាយ​អំពី​ផែនការ​ការងារ​សោធន​និវត្តន៍​ដល់​មន្ត្រី​ដែល​ដល់​អាយុកាល​ចូលនិវត្តន៍​ឲ្យ​ជ្រាប​ជាព័ត៌មាន​ផង​ដែរ​។ ពិធី​នេះ​បាន​ប្រព្រឹត្តទៅ​ដោយមាន​ការចូលរួម​ពី​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ប្រជុំ​ផ្សព្វផ្សាយ​ការងារ​សោធន​និវត្តន៍ ក្រោម​វត្តមាន​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស៊ិន សុ​ផាន្នី មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស។



លោក​ឧ​ត្ត​ម​សេនីយ​ឯក ស៊ិន សុ​ផាន្នី បាន​ថ្លែង​នូវ​ការប្រឹងប្រែង​បំពេញភារកិច្ច​បាន​ល្អ​ជុំវិញ​ការ​ការពារ បង្ការ សង្គ្រោះ និង បង្ក្រាប​បទល្មើស​តូច​ធំ​ច្រើន​ករណី ​កន្លងមក​តាម​ក្រម​សីល​ធ​ម៌​ជា​កងទ័ព​ពិសេស​ជា​មន្ត្រី​បម្រើ​រាស្ត្រ​ដោយ​ស្មោះ​ស្ម័គ្រ​។



លោក​ឧ​ត្ត​ម​សេនីយ៍​បាន​ជំរុញ​ឲ្យ​កងកម្លាំង​អាវុធ​ទាំងអស់ ​ទោះ​ដល់​អាយុ​ចូលនិវត្តន៍​ក្តី​មិន​ដល់​ក្តី​ត្រូវខិតខំ​បំពេញ​តួនាទី​បម្រើ​សុខទុក្ខ​ជូន​ប្រជាពលរដ្ឋ​បន្ត​ទៀត ​ដែល​ឈរ​លើ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ប្រកបដោយ​ក្តី​ស្មោះត្រង់​ហើយ​ម៉ឺង​ម៉ាត់​។



​ជាមួយនឹង​ការ​ទទួល​ព័ត៌មាន​ផ្សព្វផ្សាយ​ការងារ​សោធន​និវត្តន៍​នេះ​ដែរ​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ក៏​បន្ត​អនុវត្ត​ភារកិច្ច​ដោយ​ក្រោក​ពី​ព្រលឹម រួសរាន់​ងូតទឹក ស្លៀកពាក់ រង់ចាំ​ទទួល​បទបញ្ជា ចេញ​បេសកកម្ម ការពារ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ជួយ​សម្រួល​ចរាចរ​ជូន​សិស្សានុសិស្ស​ឆ្លងផ្លូវ គណៈប្រតិភូ​ជាតិ និង​អន្តរជាតិ តាម​ភូមិសាស្ត្រ​សំខាន់ៗ ក្នុង​រាជធានី​ភ្នំពេញ។



ក្រៅពី​បេសកកម្ម​ការងារ​របស់​កម្លាំង​ក្នុង​ទីបញ្ជាការ កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ទាំង​១២ នៃ​រាជធានី​ភ្នំពេញ ក៏បាន​បន្ត​ចេញ​ល្បាត​ការពារ សន្តិសុខ សុវត្ថិភាព ជួយ​សម្រួល​ចរាចរ​ជូន​បងប្អូន​ប្រជាពលរដ្ឋ ទាំង​នៅ​លើ​ដងផ្លូវ និង​ទាំង​កំពុង​សម្រាន្ត​លង់លក់​ក្នុង​គេហដ្ឋាន តាម​ភូមិសាស្ត្រ​ខណ្ឌ​រៀងៗ​ខ្លួន​នា​ពេល​រាត្រី ដោយ​ពុំ​ខ្លាច​ភាព​នឿយហត់​ឡើយ ក្នុងនាម​ជា​មន្ត្រី​បម្រើ​រាស្ត្រ​ដោយ​ស្មោះ​ត្រង់​ហើយ​ម៉ឺងម៉ាត់​រាល់​ការ​បំពេញ​ការងារ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu