Ad Code

ប្លុក​កាន់អំណាច​របស់​លោក Abe ទទួលរង​បរាជ័យ​ដ៏​កម្រ​ក្នុង​ ការ​បោះឆ្នោត​បំពេញ​បន្ថែម​ចំនួន​ពីរ



ប្លុក​កាន់អំណាច​របស់លោក​នាយ​ក​រដ្ឋមន្ត្រី​ជប៉ុន Shinzo Abe បាន​ទទួលរង​បរាជ័យ​ពីរលើក​ដ៏​កម្រ​ក្នុងការ​បោះឆ្នោត​បំពេញ​បន្ថែម​កាលពី​ថ្ងៃអាទិត្យ​ ដែល​នេះ​ជាការ​ព្រមាន​ជាក់ស្ដែង​មួយ​ពី​អ្នកបោះឆ្នោត​មុន​ការ​បោះ ឆ្នោតជាតិ​សម្រាប់​សភា​ជាន់ខ្ពស់​នៅ​ចុង​ឆ្នាំនេះ​។

​ការបរាជ័យ​ក្នុងការ​បោះឆ្នោត​បំពេញបន្ថែម​នៃ​សភា​ជាន់​ទាប​ក្នុង​ទីក្រុង Osaka ភាគ​ខាងលិច​ប្រទេស​ជប៉ុន​និង​មួយទៀត​នៅ លើ​កោះ Okinawa ដែលជា​ទីតាំង​របស់​ក​ង​ទ័ព​សហរដ្ឋអាមេរិក​នៅក្នុង​ប្រទេស នេះ​គឺជា​ការ​ចាញ់​លើកដំបូង​ចាប់តាំងពី​លោក Abe វិល​ត្រលប់មក​កាន់ តំណែង​វិញ​ក្នុង​ខែធ្នូ​ឆ្នាំ​២០១២​។

​លោក   Abe   បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ​ថា “​ សមាជិក​និមួយៗ​នៃ​គណបក្ស​ប្រជាធិបតេយ្យ​សេរី   (LDP)   ដែល​កំពុង​កាន់អំណាច​ត្រូវតែ​ទទួលយក​លទ្ធផល​នេះ​ ”​។​ ការបរាជ័យ​នៅ ក្នុង​ការបោះឆ្នោត​ថ្ងៃអាទិត្យ​បានកើត​ឡើង​បន្ទាប់ពី​រដ្ឋមន្ត្រី ក្រសួង​អូឡាំពិក​លោក Yoshitaka Sakurada លាលែង​ពី​តំណែង​មួយ​ឆ្នាំមុន​ការប្រកួត​កីឡា​អូឡាំពិក​ក្រុង​តូក្យូ​ដោយសារតែ​ការលើកឡើង​របស់លោក​បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រជាជន​ដែល​រងគ្រោះ​ដោយ​គ្រោះ​រញ្ជួយ​ដី​និង​រលក​យក្ស​ស៊ូណាមិ​ដែល​បាន​បង្ក​ឲ្យ​មាន​វិបត្តិ​នុយក្លេអ៊ែរ​ក្នុង​ឆ្នាំ​២០១១​។

អនុរដ្ឋមន្ត្រី​ក្រសួង​ដឹកជញ្ជូន​ម្នាក់​ក៏បាន​លាឈប់​ពីមុខ​តំណែង​ផងដែរ​ដោយសារតែ​រឿងរ៉ាវ​ដាច់ដោយឡែក​។  អត្ថបទ​វិចារណកថា​មួយ​នៅក្នុង​កាសែត   Yomiuri   បាន​និយាយថា “​អត្រា​គាំទ្រ​គណៈរដ្ឋមន្ត្រី​កំពុង​រក្សា​នៅ​កម្រិត​ជាក់លាក់​មួយ​ប៉ុន្តែ​ប្រសិនបើ​ពួកគេ​មិន​លុបបំបាត់​ការធ្វេស​ប្រហែស​និង​ភាព អយុត្តិធម៌​ទេ​នោះ ការបោះឆ្នោត​សភា​ជាន់ខ្ពស់​នឹង​ក្លាយជា​ការប្រយុទ្ធ​ដ៏​លំបាក​”​។

​ការគាំទ្រ​ដល់​គណៈរដ្ឋមន្ត្រី​របស់​លោក Abe គឺ​៤៧​ភាគរយ​នៅក្នុង​ការស្ទង់មតិ​មួយ​របស់​ទូរទស្សន៍ NHK ដែល​ចេញផ្សាយ​ក្នុង​ខែ​នេះ​ពោលគឺ​កើនឡើង​ប្រាំ​ពិន្ទុ​បើ​ធៀប​នឹង​ខែ​មុន​។​ ​នៅ​កោះ Okinawa, អ្នកកាសែត​ឈ្មោះ Tomohiro Yara ដែល​គាំទ្រ​ដោយ​គណបក្សប្រឆាំង​ជាច្រើនហើយ​ឈរឈ្មោះ​ជាមួយ​យុទ្ធនា​ការប្រឆាំង​មូលដ្ឋាន​របស់​សហរដ្ឋ​អាមេរិក​គឺ​បាន​យកឈ្នះ​លើ​​អតីតរដ្ឋមន្ត្រី​មួយរូប​។

​ចំណែក​នៅ​ទីក្រុង Osaka ឯណោះ​វិញ​, លោក Shimpei Kitagawa ដែល​គាំទ្រ​ដោយ LDP និង​ដៃគូ​តូច​របស់ ខ្លួន​គឺ Komeito បាន​ចាញ់​លោក Fumitake Fujita មកពី​គណបក្ស Nippon Ishin Japan Innovation៕ REUTERS



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu