Ad Code

ពុទ្ធ ឆាយ​រិទ្ធី ចាញ់ ក្លា​ ឃុន​សឹក ឯ មា​ជ សុខ​រ៉ា ឈ្នះ ផេ​ត​ឆ័​ត្រ​ឆ័យ ទឹក​២​ នៅ​សង្វៀន​ស្ទឹងមានជ័យ​



ប្រដាល់ ៖ អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា​២​រូប ដែល​ឡើង​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ កាលពី​យប់​ថ្ងៃទី​២១​ ខែ​មេសា ឆ្នាំ​២០១៩ នៅលើ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ​នោះ គឺ​ ពុទ្ធ ឆាយ​រិទ្ធី អ្នក​ប្រដាល់​ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា​ បាន​វាយ​ចាញ់​ដោយ​ពិន្ទុ ឯ មា​ជ សុខ​រ៉ា អ្នក​ប្រដាល់​ក្លិប​ថ្មគោល​ពោធិ៍​សែន​ជ័យ បាន​ផ្ដួល​យកឈ្នះ​ថៃ ​ក្នុង​ទឹក​ទី​២។​

ពុទ្ធ​ ឆាយ​រិទ្ធី គេ​វាយ​ចាញ់​អ្នក​ប្រដាល់​ថៃ​ឈ្មោះ​ក្លា​ឃុន​សឹក ផរ​.​ប៉ា យ៉ា​ស៊ូ​(Klakhunserk Phor.Payasue ) ត្រឹម​ពិន្ទុ​ប៉ុណ្ណោះ បន្ទាប់ពី​វាយ​គ្នា​៥​ទឹក​ពេញ​នោះ។ ឆាយ​រិទ្ធី ប្រកួត​ជា មួយ ក្លា​ឃុន​សឹក ក្នុង​ប្រភេទ​ទម្ងន់​៦៧​គីឡូក្រាម។

គួរ​បញ្ជាក់ថា ពុទ្ធ ឆាយ​រិទ្ធី ប្រកួត​ជាមួយ​ថៃ​មុន​ជួប​ក្លា​ឃុន​សឹក នេះ គេ​បាន​វាយ​ឈ្នះ​អ្នក​ប្រដាល់​ថៃ​ផេ​ត ឆ័​ត្រ​ឆ័យ សរ​.​ប៊ុន​យៀម ដោយ​ពិន្ទុ ប៉ុន្តែ​លើក​នេះ គេ​វាយ​ចាញ់​ក្លា​ឃុន​សឹក​ដោយ​ពិន្ទុ​វិញ។

ចំពោះ មា​ជ សុខ​រ៉ា គេ​បាន​ផ្តួល​អ្នក​ប្រដាល់​ថៃ ផេ​ត ឆ័​ត្រ​ឆ័យ សរ​.​ប៊ុន​យៀម (Phetchchharchai Sor.Bunyeam) ក្នុង​ទឹក​ទី​២​ប៉ុណ្ណោះ។ ពួកគេ​ទាំងពីរ ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៧គីឡូក្រាម​ដែរ។​

ផេ​ត ឆ័​ត្រ​ឆ័យ ក្នុងការ​ប្រកួត​ទឹក​ទី​២​នោះ ត្រូវ​សុខ​រ៉ា ទាត់​ត្រូវចំ​ឆ្អឹងជំនី​ខាងស្តាំ​មួយ​ជើងឆ្វេង​ពេញ ធ្វើ​ឲ្យ​អ្នក​ប្រដាល់​ថៃ​រូបនេះ ដួលសន្លប់​លែង​ងើប​តែម្តង។ ​ផេ​ត ឆ័​ត្រ​ឆ័យ នេះ កាលពី​មក​ប្រកួត​លើក​មុន វាយ​ចាញ់​ពុទ្ធ ឆាយ​រិទ្ធី ដោយ​ពិន្ទុ​ប៉ុណ្ណោះ តែ​មក​លើក​នេះ​ត្រូវ​សន្លប់​ក្រោម​សន្ទុះ​ជើង​ទាត់​រប​ស់ មាជ សុខ​រ៉ា។​

ចំពោះ​ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ ងួន គា អ្នក​ប្រដាល់​ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ ដែល​ត្រូវ​បាន​គេ​ផ្តល់​ឪ​កាសឲ្យ​ជួប​សងសឹក​ជាមួយ​សយ សុខ អ្នក​ប្រដាល់​ក្លិប​វិបុល​ដា​រិ​ទ្ធ​ពោធិ​សែន​ជ័យ​នោះ គឺ​ជួប​សំណាង​មិនល្អ​ទៀត ដោយ​វាយ​ចាញ់​សយ សុខ ដោយ​ពិន្ទុ​ទៀត។

លី តឿន​ ឈ្នះ​ពានរង្វាន់​បាយ័ន​ ទម្ងន់​៦០​គីឡូក្រាម​
​អ្នក​ប្រដាល់​៤​រូប ដែល​ជួប​ប្រកួត​គ្នា​ដណ្តើម​ពានរង្វាន់​អនុស្សាវរីយ៍​បាយ័ន សម្រាប់​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម ឆ្នាំ​២០១៩ កាលពី​ល្ងាច​ថ្ងៃ​សៅរ៍ ទី​២០ ខែ​មេសា នៅលើ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ​នោះ ទីបំផុត​បាន​ធ្លាក់​ទៅលើ​លី តឿន អ្នក​ប្រដាល់​ក្លិប​មកុដ​រាជសីហ៍។

លី តឿន មុន​ឈ្នះ​ពានរង្វាន់​នេះ គេ​បាន​កាត់​ការប្រកួត​ជម្រុះ ដោយ​វាយ​ឈ្នះ​ អៀ​ប ឆា អ្នក​ប្រដាល់​ក្លិប​តា​ឯក​ដំបង​ដែក​មាន​រិ​ទ្ធ​ខេត្តព្រៃវែង ដោយ​ពិន្ទុ ហើយ​បាន​ឡើងមក​ជួប​អេ​អាំ​ម៉ា​រី​ន អ្នក​ប្រដាល់​ក្លិប​អេ​ភូ​ថង​កីឡា​នៅក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​។​

អេ​អាំ ម៉ា​រី​ន គេ​បាន​វាយ​ឈ្នះ​ធា វាសនា អ្នក​ប្រដាល់​ក្លិប​នាគរាជ​មានជ័យ ក្នុង​ជម្រុះ​តែ​អកុសល​គេ​វាយ​ចាញ់​លី តឿន ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​ទៅវិញ ដែល​គួរឲ្យ​ស៊យ​បំផុត។

​គួរ​បញ្ជាក់ថា ការប្រកួត​បែប​ម៉ារ៉ាតុង​នេះ គឺ​ប្រកួត​ចែកចេញជា​ពីរ​ដំណាក់កាល ដែល​ដំណាក់កាល​ទី​១ ជាការ​ប្រកួត​ជម្រុះ ដើម្បី​ជម្រុះ​ចោល​ពីរ​នាក់​ដែល​ចាញ់ ហើយពីរ​នាក់​ដែល​ឈ្នះ​នោះ ត្រូវ​ឡើង​ទៅ​ជួបគ្នា​ក្នុងដំណាក់កាល​ទី​២ ដែលជា​ការប្រកួត​ផ្ដាច់ព្រ័ត្រ​ដណ្តើម​ពាន​រង្វាន់​ប្រាក់​លាន​របស់​ស្ថានីយ​ទូរទស្សន៍​បាយ័ន។​
​ ​
ដោយឡែក សម្រាប់​ការប្រកួត​គូ​ពិសេស​វិញ​នោះ មាស សារ៉ាក់ អ្នក​ប្រដាល់​ក្លិប​អាណាចក្រ​គុន​ខ្មែរ បាន​ផ្តួល​យកឈ្នះ ឌុ​ម កែវ​ដប អ្នក​ប្រដាល់​ក្លិប​យុវ​វាល​ស្បូវ​ខណ្ឌ​ច្បារអំពៅ​ក្នុង​ទឹក​ទី​២​ប៉ុណ្ណោះ។ គូ​នេះ គេ​ទស្សន៍ទាយ​មុន​តាំង​មិនទាន់​ប្រកួត​ម្ល៉េះ ថា​ ឌុ​ម កែវ​ដប ប្រហែលជា​មិន​អាច​ទប់​ជាមួយ​កណ្ដាប់ដៃ​របស់​មា​ស សារ៉ាក់ បាន​នោះទេ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu