Ad Code

លោក​ជំទាវ​ម៉ែន សំអន ​៖ ​ព្រះពុទ្ធសាសនា មិន​គ្រាន់តែ​ជាទី​សក្ការបូជា​ប៉ុណ្ណោះ​ទេ ​ក៏​ជាទី​កន្លែង​សម្រាប់​បណ្តុះ​នូវ​បញ្ញាញាណ​និង​គ្រាប់​ពូជ​បញ្ញវន្ត



ស្វាយរៀង ៖ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ម៉ែន សំអន ​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធ​សភា​ និង​អធិការកិច្ច​ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ខេត្តស្វាយរៀង​បាន​ថ្លែង​លើកឡើងថា ព្រះពុទ្ធសាសនា និង​ទីវ​ត្ត​អារាម មិន​គ្រាន់តែ​ជាទី​សក្ការបូជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជាទី​កន្លែង​សម្រាប់​បណ្តុះ​នូវ​បញ្ញាញាណ និង​ជា​ថ្នាល​សម្រាប់​បណ្តុះ​គ្រាប់ពូជ​បញ្ញវន្ត​ទៀត ហើយ​ថែមទាំង សម្រាប់​ការកសាង ជាតិ​ក្នុង​គ្រប់​វិស័យ​ផងដែរ​។ ម្យ៉ាងទៀត​ប្រវត្តិសាស្ត្រ និង​បទពិសោធន៍​ក៏បាន​បង្ហាញឱ្យឃើញថា វត្ត​អារាម​មាន​តួនាទី​រួមចំណែក​ក្នុង​ការ​កសាង សង្គមជាតិ​មួយ​ប្រកបដោយ​សីលធម៌ និង​ចរិយា​ធម៌​ល្អ ដូច្នេះ​ហើយ​ដើម្បី​ឱ្យ​មានការ​អភិវឌ្ឍ​សង្គមកិច្ច សេដ្ឋកិច្ច​ប្រកបដោយ​សមធម៌ និង​មាន​ចីរភាព ទាមទារ​ឱ្យមាន​ការអភិវឌ្ឍ​ផ្នែក​អប់រំ​សីលធម៌ និង​ចរិយា​ធម៌​ផងដែរ។

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ម៉ែន សំអន​ បាន​ថ្លែង​បែបនេះ​ក្នុង​ឱកាស ដែល​អញ្ជើញ​ជា​គណៈអធិបតី​ក្នុង​ពិធីបុណ្យ​បញ្ចុះ​ខណ្ឌ​សីមា ​និង​សមិទ្ធផល​នានា​ក្នុង​វត្ត​ទួល​តា​ព្រហ្ម​ស្ថិត​ក្នុងភូមិ​ស្វាយ​តា​ភ្លរ​ ឃុំ​បាសាក់​ ស្រុក​ស្វាយជ្រំ ​ដែល​មាន​ប្រជាពលរដ្ឋ​ចូលរួម​ជាង​១០០០​នាក់​នៅ​ព្រឹក​ថ្ងៃទី​២១ ​ខែមេសា ​ឆ្នាំ​២០១៩។

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ស្រី​ម៉ែន សំអន​ក៏បាន​ថ្លែង​នូវ​ការ​ផ្តាំផ្ញើរ​សាកសួរ​សុខ​ទុក្ខ​ពី​សំណាក់​សម្តេច​តេ​ជោ​ហ៊ុនសែន ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុន សែន​ជូន​ដល់​អង្គពិធី​ផងដែរ​។​

​ឱកាស​នោះ​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ម៉ែន សំអន​ ក៏បាន​រំលឹក​ផងដែរ​ថា សម្រាប់​ការរៀបចំ​ព្រឹត្តិការណ៍ ស​ង្ក្រា​ន្ត​នៅក្នុង​ឆ្នាំនេះ ជា​កិត្តិយស​ណាស់​សម្រាប់​ខេត្តស្វាយរៀង​របស់​យើង​ជាប់​ចំណាត់ថ្នាក់​លេខ ២ ដែលមាន​អ្នកចូលរួម​ច្រើនជាងគេ ក្នុង​បណ្តា​ចំណោម រាជធានី ខេត្ត ដែល​បានរៀបចំ​ព្រឹត្តិការណ៍​សង្ក្រាន្ត។

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ម៉ែន ​សំអន ​បានធ្វើការ​ផ្តាំផ្ញើ​ដល់​ផ្តាំផ្ញើ​ដល់​អាជ្ញាធរ​ឃុំ ស្រុក ខេត្ត កងកម្លាំងប្រដាប់អាវុធ និង​បងប្អូន​ប្រជាពលរដ្ឋ​ដូចតទៅ ៖
​ទី​១. អាជ្ញាធរ​មូលដ្ឋាន​គ្រប់លំដាប់​ថ្នាក់ សូម​បន្ត​យកចិត្តទុកដាក់ ដល់​ការអនុវត្ត​នយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​ឲ្យ​មាន ប្រសិទ្ធ ភាព​ខ្ពស់ ។ ជាពិសេស ត្រូវ​ជៀស​ឲ្យ​ផុតពី​គ្រឿងញៀន និង​ត្រូវ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា ។​

ទី​២. អាជ្ញាធរ​មូលដ្ឋាន​គ្រប់លំដាប់​ថ្នាក់ សូម​យកចិត្តទុកដាក់​ផ្តល់​សេវា​រដ្ឋបាល​ជូន​ប្រជាពលរដ្ឋ ដូចជា​ការបញ្ជាក់​សំបុត្រកំណើត ការធ្វើ​អត្តសញ្ញាណប័ណ្ណ ការងារ​នានា​ដែល​ប្រជាពលរដ្ឋ​ចាំបាច់​ត្រូវការ​សេវា​ពី​អាជ្ញាធរ គឺ​ត្រូវតែ​អនុវត្ត និង​ផ្តល់ជូន​ប្រជាពលរដ្ឋ​ឲ្យ​ទាន់ពេលវេលា និង​ប្រសិទ្ធភាព​ខ្ពស់ ។​

ទី​៣. លោកគ្រូ អ្នកគ្រូ ត្រូវ​ធ្វើជា​គំរូ​ល្អ ជា​គ្រូបង្រៀន​ល្អ និង​ប្រកបដោយ​ក្រមសីលធម៌ ដើម្បី​ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល ក្នុងការ​កសាងបាន​ធនធានមនុស្ស​ប្រកបដោយ​ចំណេះដឹង​ខ្ពស់ និង​អត្តចរិត ចរិយា​ល្អ​។ ក្មួយៗ​សិស្សានុសិស្ស​ត្រូវខិតខំ​រៀនសូត្រ និង​ត្រូវ​ធ្វើជា​កូន​ល្អ សិស្ស​ល្អ និង​មិត្ត​ល្អ ។​

ទី​៤. ត្រូវ​រួមគ្នា​ជ្រោង​ទង់​សុខសន្តិភាព និង​ការអភិវឌ្ឍ និង​រួមគ្នា​ថែរក្សា​នូវ​សមិទ្ធិផល​នានា​ឱ្យបាន​គង់វង្ស សម្រាប់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយៗ​ទៀត​។​

​ទី​៥. មន្ត្រីរាជការ​គ្រប់លំដាប់​ថ្នាក់ ត្រូវតែ​ប្រព្រឹត្ត​អំពើ​ល្អ និង​បម្រើសេវា​សាធារណៈ​ឱ្យបាន​ល្អប្រសើរ ជូន​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​។​

​ទី​៦. ត្រូវ​ជឿ​ទុក​ចិ​ត្ដ​លើ​រាជរដ្ឋាភិបាល​កម្ពុជា​ដែលមាន សម្ដេច​តេ​ជោ ជា​នាយករដ្ឋមន្ដ្រី និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដរាបណា​នៅមាន សម្ដេច​តេ​ជោ និង​គណបក្ស​ប្រជាជន​កម្ពុជា នោះ​សម្ដេច​តេ​ជោ និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា មិន​បោះបង់​បងប្អូន​ឡើយ គឺ​នៅតែ​រួមសុខ រួមទុក្ខ​ជាមួយ​បងប្អូន​ជានិច្ច។ ​ទី​៧. សូម​អំពាវនាវ​ដល់​ប​ង​ប្អូន​ប្រជាពលរដ្ឋ​ទាំងអស់គ្នា​ត្រូវយក​ចិត្ត ទុក្ខ​ដាក់​និង​ប្រុងប្រយ័ត្ន​ខ្ពស់ ដោយសារ​អាកាសធាតុ​មានការ ប្រែប្រួល​កម្ដៅ​ខ្លាំង និង​ប្រយ័ត្ន​ចំពោះ​អគ្គីភ័យ​ដែល​កើតឡើង ជាយថាហេតុ​និង​ទី​៨. សូម​អំពាវនាវ​ដល់​ព្រះ​សង្ឃ​គ្រប់​អង្គ​ដែល​ត្រូវ​បោះឆ្នោត​ត្រៀម​ទៅ​បោះឆ្នោត​ពេលខាងមុខ​នេះ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu