Ad Code

ក្រុមហ៊ុន​ទឹក​ពិសា​វី​តា​ល់ ​ផ្តល់​វត្ថុ​អនុស្សាវរីយ៍​ជា​វី​តា​ល់​ពាក់មួក​និស្សិត​បញ្ចប់​ការសិក្សា​យ៉ាង​ស្រស់ស្អាត ដល់​និស្សិត​២៥០០​នាក់​



ភ្នំពេញ ​៖​ ក្រុមហ៊ុន​ទឹក​ពិសា​វី​តា​ល់​ បានផ្តល់​វត្ថុ​អនុស្សាវរីយ៍​ជា​វី​តា​ល់​ពាក់មួក​និស្សិត​បញ្ចប់​ការសិក្សា​យ៉ាង​ស្រស់ស្អាត ដល់​និស្សិត​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​ចំនួន ២៥០០​នាក់​នៅក្នុង​កម្មវិធី​ទទួល​សញ្ញាបត្រ​ថ្នាក់ជាតិ​កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៩​។​

និស្សិត​ដែល​បាន​ទៅ​ចូលរួម​កម្មវិធី​ទទួល​សញ្ញាបត្រ​ទាំង​២៥០០​នាក់ បាន​សម្តែង​ភាព​ភ្ញាក់ផ្អើល និង​សប្បាយរីករាយ​ជាខ្លាំង នៅពេលដែល​ទទួលបាន វត្ថុ​អនុស្សាវរីយ៍​ដែល​បានរៀបចំ​រួចជាស្រេច​សម្រាប់​ពួកគេ​នៅតាម​កៅអីអង្គុយ​នីមួយៗ​។

និស្សិត​ជាច្រើន​បាន​បង្ហោះ​រូបភាព​វី​តា​ល់ ពាក់មួក​និស្សិត​បញ្ចប់​ការសិក្សា​នៅលើ​បណ្តាញ​សង្គម ដោយ​បាន​បញ្ចេញមតិ​វិជ្ជមាន​ផ្សេងៗ​គ្នា ព្រមទាំង​សារ​អរគុណ​ដល់​វី​តា​ល់​ដែល​បាន​ចែករំលែក​ក្តី​ស្រឡាញ់​ដល់​ពួកគេ​។ ក្រុមហ៊ុន​វី​តា​ល់ ដែល​ល្បីល្បាញ​លើ​ការងារ​សង្គម យល់ច្បាស់​ពី​ការខិតខំ​ប្រឹងប្រែង​រប​ស់​និស្សិត មុននឹង​ឈានដល់​ភាពជោគជ័យ​នៃ​ការបញ្ចប់​ការសិក្សា ទទួលបាន​សញ្ញាបត្រ​ថ្នាក់ជាតិ​។ ដូច្នេះហើយ​ទើប វី​តា​ល់​បាន​ចូលរួម​ជាមួយ​រដ្ឋាភិបាល​អបអរសាទរ​ដល់​និស្សិត ដែល​ទទួល​បាន​ភាព​ជោគជ័យ​មួយ​នេះ ហើយ វី​តា​ល់ ក៏​នឹង​បន្ត​កម្មវិធី​នេះ​នៅ​តាម​សាកលវិទ្យាល័យ​ផ្សេងៗ​ទៀត​ដើម្បី​ជា​ការ​លើកទឹកចិត្ត​ដល់​និស្សិត​ខ្មែរ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu