Ad Code

ប្រទេស​ស្រីលង្កា​ឃាត់ខ្លួន​ជនសង្ស័យ​ថ្មី​ស្របពេល​តាម​ប្រមាញ់​អ្នក​បំផ្ទុះ​គ្រាប់បែក​



ប៉ូលិស​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ការតាមប្រមាញ់​របស់​ប្រទេស​ស្រីលង្កា​សម្រាប់​អ្នក​ដែល​ទទួលខុសត្រូវ​ចំពោះ​ការ​បំផ្ទុះ​គ្រាប់បែក​ដែល​បានសម្លាប់​មនុស្ស​ជាង​៣៥០​នាក់​គឺ​បាន​រកឃើញ​ជនសង្ស័យ​ចំនួន​១៨​នាក់​បន្ថែមទៀត​ស្របពេល​មាន​សម្ពាធ​កាន់តែខ្លាំង​ទៅលើ​អ្នកនយោបាយ​ឲ្យ​ពន្យល់​ពី​មូលហេតុ​ដែល​គ្មាន​នរណាម្នាក់​ធ្វើ​សកម្មភាព​តាម​ការព្រមាន​ជាសម្ងាត់​។

​រដ្ឋាភិបាល​បានប្រកាសថា​នឹងមាន​ការបណ្តេញចេញ​នៅក្នុង​កងកម្លាំង​សន្តិសុខ​និង​មេដឹកនាំ​ប៉ូលិស​បន្ទាប់ពី​ការវាយប្រហារ​កាលពី​ថ្ងៃ​អាទិត្យ​លើ​ព្រះវិហារ​និង​សណ្ឋាគារ​ប្រណីត​ខណៈពេលដែល​ចំនួន​អ្នកស្លាប់​ក្នុងការ​បំផ្ទុះ​គ្រាប់បែក​បាន​កើន​ឡើងដល់​៣៥៩​នាក់​។

​ក្រុម​អាជ្ញាធរ​បាន​ធ្វើការ​ស៊ើបអង្កេត​ជាបន្ទាន់​ចំពោះ​ការ​អះ​អាង​របស់​ក្រុម​រដ្ឋ​ឥស្លាម​ដែល​ថា​ខ្លួន​បាន​បើក​ការវាយប្រហារ​សម្រាប់​អ្វី​ដែល​ជា​ការ​វាយប្រហារ​សកម្ម​ប្រយុទ្ធ​ដ៏​អាក្រក់​បំផុត​លើ​ជន​ស៊ីវិល​នៅ​អាស៊ី​។អ្នកនាំពាក្យ​ប៉ូលិស​លោក Ruwan Gunasekera បាន​និយាយ​ថា ​ការ​ចាប់​ខ្លួន​ថ្មី​នេះ​ត្រូវ​បាន​ធ្វើឡើង​នៅ​ក្នុង​ការ​វាយឆ្មក់​ពេលយប់​ដោយ​ប្រើប្រាស់​អំណាច​គ្រាអាសន្ន​ដែល​ត្រូវ​បាន​ណែនាំ​ចាប់​តាំងពី​ការវាយប្រហារ​។

​លោក Gunasekera បាន​ថ្លែង​ថា “​ផ្អែក​តាម​ព័ត៌មាន យើង​បាន​ឆ្មក់​ចូល​ក្នុង​ទីតាំង​បី​កន្លែង​និង​ចាប់​បាន​ជនសង្ស័យ​ចំនួន​១៧​នាក់​។ ជនសង្ស័យ​ម្នាក់ទៀត​ត្រូវ​បាន​ចាប់ខ្លួន​នៅ​ទី​តាំងទី​៤”​។លោកនាយក​រដ្ឋមន្ត្រី Ranil Wickremesinghe បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា ប៉ូលិស​កំពុង​ស្វែងរក​ជនសង្ស័យ​ប្រដាប់​អាវុធ​បន្ថែម​ទៀតហើយ​ថា​ការវាយប្រហារ​បន្ថែម​ទៀត​អាច​កើតមានឡើង​។ លោក​បាន​និយាយ​ថា “​យើង​កំពុង​ព្យាយាម​ចាប់ខ្លួន​ពួកគេ​”​។

​ប៉ូលិស​បាន​ប្រកាស​ពី​ការ​ចាប់ខ្លួន​មនុស្ស​៥៨​នាក់​ចាប់​តាំងពី​ការ​បំផ្ទុះ​គ្រាប់បែក​លើ​ព្រះវិហារ​បី​កន្លែង​និង​សណ្ឋាគារ​បី​កន្លែង​។ ការវាយប្រហារ​មួយ​នៅ​សណ្ឋាគារ​ទី​៤​គឺ​ត្រូវ​បរាជ័យ​។ស្រប​ពេល​មាន​ការ​តាមប្រមាញ់​ជន​សង្ស័យ ក្រុម​រដ្ឋ​ឥស្លាម​បាន​ប្រកាស​ទទួលខុសត្រូវ​ចំពោះ​ការវាយប្រហារ​នេះ​ហើយ​បាន​បញ្ចេញ​រូបភាព​និង​វីដេអូ​របស់​បុរស​ដែល​ខ្លួន​និយាយ​ថា បាន​ចូលរួម​ឬ​រៀបចំ​ការវាយប្រហារ​។

​​ទោះបីជា​យ៉ាងណាក៏ដោយ រដ្ឋាភិបាល​បាន​ស្ដី​បន្ទោស​ក្រុម​ឥស្លាម​និយម​ក្នុងស្រុក​មួយ​ឈ្មោះថា Thawheeth Jama'ath (NTJ) ហើយ​បាន​និយាយថា ពួកគេ​កំពុង​ស៊ើបអង្កេត​ថា​តើ​អ្នក​បំផ្ទុះ​គ្រាប់បែក​មាន​ជំនួយ​ពី​បរទេស​ដែរ​ឬក៏​អត់​។លោក Wickremesinghe បាន​និយាយថា សេវា​សន្តិសុខ​ជឿជាក់​ថា មាន​តំណ​ភ្ជាប់​បរទេស​ហើយ​មាន​ភស្តុតាង​មួយ​ចំនួន​បាន​គាំទ្រ​ការ​អះអាង​បែបនេះ​៕ AFP





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu