Ad Code

លោក ថន ថា​រិ​ទ្ធ​(​ហៅ​សៅ​ភី​) ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពី​សប្បុរសជន​នៅ​ប្រទេស​កាណាដា​ក្នុង​ការជួយ​ដល់​ក្មេង​ក្រីក្រ​



​ភ្នំពេញ ​៖​ លោក ថន ថា​រិ​ទ្ធ​ប្រធាន​សមាគម​អប់រំ​និង​ជួយ​ក្មេង​ក្រីក្រ (​ត្រកូល​សៅ​)​និង​ជា​ដំណក់ឈាម​តែមួយគត់​របស់ អតីត​តារាភាពយន្ត​ដ៏​ល្បីល្បាញ លោក ជា​យុទ្ធ ថន​និង​អ្នកនាង​សោម សុវណ្ណ​សូ​ដា​នី​ ទទួលបាន​ការគាំទ្រ​ច្រើន​ពី​សំណាក់​បងប្អូន​ខ្មែរ​ដែល​រស់នៅ​ប្រទេស​កាណាដា ខណៈពេលដែល​លោក អញ្ជើញ​ទៅ​ចូលរួម​សំដែង​សិល្បៈ ដើម្បី​រៃអង្គាស​ថវិកា​ជួយ​ដល់​ក្មេង​ក្រីក្រ​ដែល​កំពុង​រៀនសូត្រ​នៅក្នុង មណ្ឌល​តា​សៅ​ថ្មដា​ស្ថិតនៅ​ភូមិ​វាល​ធំ ឃុំ​វាលរេញ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ។​

ក្នុង​ដំណើរ​វិល​ត្រលប់​មកពី​ប្រទេស​កាណាដា​វិញ​នា​ព្រលប់​ថ្ងៃទី​២៣​ខែមេសា​ឆ្នាំ​២០១៩​នៅឯ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ លោក ថន ថា​រិ​ទ្ធ (​ហៅ​សៅ​ភី​) បាន​មានប្រសាសន៍ថា រយៈពេល​១០​ថ្ងៃ ដែល​លោក​ទៅ ចូលរួម​សំដែង​សិល្បៈ​ចម្រៀង ក្នុង​ឱ​កាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ នៅក្នុង​វត្ត​ពុទ្ធិកៈ ប្រទេស​កាណាដា ក្រោម​ការរៀបចំ​ឡើង​ពី​បងប្អូន​ខ្មែរ​ដែល​រស់នៅ​ទីនោះ លោក​ទទួលបាន​ការគាំទ្រ​ច្រើន​ជាពិសេស បងប្អូន​សមាគម​ខ្មែរ​នៅ​រដ្ឋ​Victoria និង រដ្ឋ Vancouver ដោយសារតែ​នៅ​ទីនោះ​កម្រ​មាន​សិល្បករ​ខ្មែរ​ទៅដល់​ព្រោះ​ទីនោះ​ស្ថិតនៅ​លើដី​កោះ​មួយ ត្រូវការ​ជិះ​កប៉ាល់​បន្តទៅទៀត​ទើប​ទៅដល់​រដ្ឋ​Victoria​។​ លោក​បន្តថា បងប្អូន​គាំទ្រ​ច្រើន​ដោយសារតែ​ទី​១​លោក​ជា​ក្មេង​កំព្រា តំណាង​សមាគម​ជួយ​ដល់​ក្មេង​ក្រីក្រ​និង​លោក​រស់នៅ​ក្រោម​ដំបូល​ព្រះពុទ្ធសាសនា​ដែលមាន​លោកតា​សៅ​ជា​អ្នក​ផ្តួចផ្តើម​។

លោក ថន ថា​រិ​ទ្ធ (​ហៅ​សៅ​ភី​)​បាន​ថ្លែងអំណរគុណ​ដល់​សប្បុរសជន​ទាំង​អស់ទាំង​ក្នុងប្រទេស​និង​ក្រៅប្រទេស​ដែល​បាន​ជួយ​គាំទ្រ​ដល់​សមាគម​អប់រំ​និង​ជួយ​ក្មេង​ក្រីក្រ (​ត្រកូល​សៅ​)​ជាពិសេស​សូម​ថ្លែងអំណរគុណ​ដល់​សមាគម​ខ្មែរ​Victoria តាមរយៈ​លោក​Tesry និង​ភរិយា លោក Benji Chau និង​លោកស្រី​Khien Neang លោក ប្រធាន​សមាគម​ខ្មែរ​នៅ​Victoria គឺ លោក Prum Chhun រួមទាំង​សហការី​លោក Sea Phann លោក Lay Leng លោក Chao Sokhum លោក Keo Mean លោក Touch Sokol លោក Kim Khon, លោក Tesry លោក Tran Thanh និង​លោក Sea Sophath ។ បងប្អូន​សមាគម​ខ្មែរ នៅ Nanai mo B.C សមាគម​ខ្មែរ​នៅ Vancouver ទាំងអស់​។​ជាមួយគ្នានេះ សប្បុរជន​លោក​Tesry និង​ភរិយា លោក Benji Chau និង​លោកស្រី​Khien Neang ព្រមទាំង លោក Naiyani Khoun និង​ភរិយា នៅ​រដ្ឋ​New Shalwell នៃ​ប្រទេស​អូ​ស្រា្ត​លី បាន​ផ្តួច​ផ្តើមកសាង​ប្រាង្គ​ដើម្បី​តំកល់​ព្រះ​ធាតុ លោកតា​សៅ ក្នុង​មណ្ឌល​តា​សៅ​ថ្មដា រួមសហការ​ជាមួយ​បងប្អូន​ខ្មែរ​នៅ​Victoria, Nanaimo , Vancouver និង​បងប្អូន​ខ្មែរ​នៅ​ឯនាយសមុទ្រ​ទាំងអស់ ព្រមទាំង​បងប្អូន​ខ្មែរ​ទាំងអស់​ក្នុងប្រទេស​រួមមាន​លោកស្រី​អ៊ី​ផាន​ណា​ផងដែរ​៕





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu