Ad Code

អប់រំ​ផ្សព្វផ្សាយ​ ពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក ​ដល់​ប្រជាពលរដ្ឋ​ និង​អ្នកបើកបរ​គ្រប់​ប្រភេទ​



ឧត្ត​រ​មានជ័យ​ ៖ ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ខេត្ត នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែ​មេសា ឆ្នាំ​២០១៩ ​បាន​អប់រំ​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដល់​ប្រជាពលរដ្ឋ និង​អ្នកបើកបរ​គ្រប់​ប្រភេទ នៅ​សាលាឆទាន ភូមិ​ក្តុល សង្កាត់​កូន​ក្រៀល ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ ផ្តោតទៅលើ​ការ​ពាក់​មួក​សុវត្ថិភាព , សិទ្ធិ​ នៃ​ការ​ប្រើប្រាស់​គន្លង​ផ្លូវ​របស់អ្នក ថ្មើរជើង កង់ ម៉ូតូ គោយន្ត​កន្ត្រៃ និង​រថយន្ត​និង​អាយុ​ដែល​មាន​សិទ្ធិ​ក្នុង​ការបើកបរ​យានយន្ត មនុស្ស​ចូលរួម សរុប​៥៤​នាក់ ស្រី​៣៨​នាក់
សមាស​ភាព​ចូលរួម​មាន ៖
១-​វរសេនីយ៍ទោ ធូ សុភា នាយការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ ខេត្ត​ឧ​ត្ត​រ​មានជ័យ​
២-​លោក រ៉​ត សំអាន់ ចៅសង្កាត់រង​ទីមួយ
៣-​លោក​អនុសេនីយ៍ឯក ប៉ាត គីម មេ​ប៉ុស្តិ៍​កូន​ក្រៀល​
៤-​អនុសេនីយ៍ឯក សន ហាក់ នាយផ្នែក​អប់រំ​ផ្សព្វផ្សាយ​
៥-​មន្ត្រីនគរបាល​ប៉ុស្តិ៍​រដ្ឋបាល​កូន​ក្រៀល ២នាក់​
៦-​លោក​មេភូមិ អនុ​ភូមិ និង​សមា​ជីក​ភូមិ​ក្តុល​ ចំនួន៣នាក់​
៧-​ប្រជា​ការពារ៧នាក់​
៨-​ប្រជាពលរដ្ឋ​ចំនួន ៥២នាក់ ស្រី៣៨នាក់ និង​បាន​ចែក​
.​សៀវភៅ​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក៥ក្បាល​
.​សីលធម៌១០ចំណុច ៥៤ក្បាល
.​អនុក្រឹត្យ​៨៦ ស្តីពី​ល្បឿន​៥៤ក្បាល​
.​អនុក្រឹត្យ​៤៤ ស្តីពី​ការផាកពិន័យ ៥ក្បាល​
.​ខិត​ប័ត្រ ១០ចំណុច​ ដើម្បី​ការពារ​គ្រោះថ្នាក់​ចរាចរណ៍៥៤សន្លឹក​ បាន​បិត​ចំណាំងផ្លាត​គោយន្ត​កន្ត្រៃ​ដល់​ខ្នង​ផ្ទះ​ចំនួន៧គ្រឿង នឹង​ចែក​ឲ្យ​យកទៅ​បិត​ខ្លួនឯង​ចំនួន២០គ្រឿង​សរុប​ ចំនួន២៧គ្រឿង​ផង​ដែរ​៕



 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu