Ad Code

ចោរ​គាស់​ផ្ទះ​ប្តូរប្រាក់ វី​ង នៅមុខ​ផ្សារ​ដើម​ក្រឡាញ់ យក​ទ្រព្យសម្បត្តិ រួច​គេចខ្លួន​ដោយ​សុវត្ថិភាព



សៀមរាប ៖ ​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​មួយ​ក្រុម​បានធ្វើ​សកម្មភាព​ជិះ​រថយន្ត​លុច​ស៊ី​១​គ្រឿង ចូលទៅ​គាស់​ផ្ទះ​ប្តូរប្រាក់ វី​ង លុយ​បាន​មួយចំនួន​រួច​គេច​ខ្លួន​បាត់​។ ​ករណីនេះ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ដើម្បី​កំណត់​មុខសញ្ញា​ជនសង្ស័យ​។



ហេតុការណ៍​នេះ​កើតឡើង​នៅ​ម៉ោង​ប្រមាណ​ជិត​០៥ ព្រឹក​ ឈាន​ចូល​ថ្ងៃទី​២២ ខែមេសា ឆ្នាំ២០១៩ មុខ​ផ្សារ​ដើម​ក្រឡាញ់ ស្ថិត​ក្នុងភូមិ​ទក្សិណ​ត្បូង សង្កាត់​គោកចក ក្រុង​-​ខេត្តសៀមរាប។



សមត្ថកិច្ច​បន្ត​ថា ករណី​អំពើ​លួច មាន​ស្ថាន​ទម្ងន់ទោស នេះ គឺ​ជនសង្ស័យ​បាន​គាស់​ទម្លុះទម្លាយ ដែល​បង្កឡើង​ដោយ​ជន​(​សង្ស័យ មិន​ស្គាល់​អត្តសញ្ញាណ )​ជិះ​រថយន្ត ០១​គ្រឿង ម៉ាក​លុច​ស៊ី​ស Luxus RX 300 ពណ៌ស្ករ គ្មាន​ស្លាក​លេខ ធ្វើ​សកម្មភាព​យក កន្ត្រៃ​កាត់​ដែក និង ដែក​ត្បែង កាត់​សោ នៅ​ហាង​លក់​ទូរស័ព្ទ យីហោ ម៉ូ​ឌែ​ល​ហ្វូ​ន មាន​ទូរ​តាំង​អីវ៉ាន់ ដាក់​វី​ង​(wing)​ស្ថិត​ក្នុងភូមិ​ទក្សិណ​ត្បូង សង្កាត់​គោកចក ក្រុង​-​ខេត្តសៀមរាប។ សមត្ថកិច្ច​បន្ត​ថា ជនរងគ្រោះ​មានឈ្មោះ លឹម អូន ភេទ​ប្រុស អាយុ ២៨​ឆ្នាំ គឺ​ដោយ​ពេលយប់​ជនរងគ្រោះ បាន​ចាក់សោ​ហាង ហើយ​ទៅ​សំរាក​នៅផ្ទះ លុះ​ពេលព្រឹក​មក​បើក​តូប​ទើប​ដឹង​ឆោឡោ បង្ក​ការ​ភ្ញាក់ផ្អើល​ហើយ​ប្តឹងទៅ​សមត្ថកិច្ច ដើម្បី​មក​ពិនិត្យ។ សកម្មភាព​នេះ​ជនសង្ស័យ បាន​ចូល​លួច​យក ទូ​ដែក ចំនួន១ រុញ​ដាក់ចូល ក្នុង​ឡាន ហើយ​ជិះ​គេច​ខ្លួន​បាត់។ តាម​ការ​បំភ្លឺ​របស់​ម្ចាស់ផ្ទះ​ឲ្យ​ដឹង​ថា ក្នុង​ទូ​ដែក​នោះ មាន​៖ ទូរស័ព្ទដៃ ១​គ្រឿង មាក oppo F5 ពណ៌​ខ្មៅ គ្មាន​ស៊ីម ម៉ាស៊ីន​វេ​លុយ wing ចំនួន ០៣​គ្រឿង ប្រាក់​ខ្មែរ​ចំនួន ១៩​ម៉ឺន​រៀល អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ចំនួន​១ និង​ឯកសារ​ជួល​ផ្ទះ មួយចំនួន។ ទោះជា​យ៉ាងណាក៏ដោយ​សមត្ថកិច្ច​មិនទាន់​កំណត់​មុខសញ្ញា​ជនសង្ស័យ​បាន​នៅឡើយ​ទេ។ វត្ថុ​តាង​បន្សល់ទុក​កន្ត្រៃ​កាត់​ដែក​១ ដែក​ត្បែង ១។ ប្រជាពលរដ្ឋ​នៅ​ក្រុង​សៀមរាប​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ករណី​ចោរ​គាស់​ផ្ទះ ដែល​ជនល្មើស​ជិះ​សុទ្ធតែ​ឡាន​ទំនើប​បែបនេះ ហើយ​សមត្ថកិច្ច​ថា​ មិន​ស្គាល់​អត្តសញ្ញាណ ដែល​បច្ចុប្បន្ន​សកម្មភាព​ចោរ​គាស់​ផ្ទះ​កើនឡើង​។



ករណី​នេះ​ដែរ​ នគរបាល​ជាន់ខ្ពស់​នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាប បាន​អះអាង​ថា ពិតជា​កើតឡើង​មែន ហើយ​កម្លាំង​នគរបាល​ជំនាញ​កំពុង​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu