Ad Code

ស្ត្រី​ម្នាក់​ មាន​ជំងឺ​រ៉ាំរ៉ៃ​យូរ​ឆ្នាំ​ហើយ​ ព្យាបាល​មិន​ជា ក៏​សម្រេចចិត្ត​ចង​.​ក​សម្លាប់​ខ្លួន



​រតនគិរី ៖ ស្ត្រី​ជនជាតិ​កាចក់​ម្នាក់ ​សម្រេចចិត្ត​បញ្ចប់​ជីវិត​ចង​.​ក​សម្លាប់​ខ្លួនឯង ខណៈ​មាន​ជំងឺ​រ៉ាំរ៉ៃ យូរ​ឆ្នាំ​មក​ហើយ​។​

​ហេតុការណ៍​ខាង​លើ​នេះ ​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​​កាលពី​វេលា​ម៉ោង​១១​និង​៣៥​នាទី​យប់ ថ្ងៃ​សៅរ៍ ១​រោច ខែចេត្រ ឆ្នាំកុរ សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២០ ខែ​មេសា ឆ្មាំ​២០១៩ កន្លងទៅ ​ត្រង់​ចំណុច​ក្រោយ​ផ្ទះ​ជនរងគ្រោះ ស្ថិតនៅ​ក្នុងភូមិ​កាក់ ឃុំ​តា​ឡាវ ស្រុក​អណ្តូង​មាស​។​

​មន្ត្រីនគរបាល​ស្រុក​អណ្តូង​មាស​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​មាន ឈ្មោះ រ​ម៉ា​ម សា​ឡៅ ភេទ​ស្រី​អាយុ​៤០​ឆ្នាំ ជនជាតិ​កាចក់ រស់នៅ​ភូមិ​/​ឃុំ​កើតហេតុ​ខាងលើ។ ដោយ​ជនរងគ្រោះ​បាន​ចង​.​ក​នឹង​ដើម​ចំបក់ ​មាន​កម្ពស់​១.៨០​ម៉ែត្រ នៅ​ខាងក្រោយ​ផ្ទះ​របស់​ខ្លួន បន្ទាប់ពី​សាច់ញាតិ​បាន​ប្រទះឃើញ​។​

មន្ត្រីនគរបាល​បាន​បន្តថា ជនរងគ្រោះ​បាន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត និង​មន្ទីរពេទ្យ​នៅ​ភ្នំពេញ នៅតែ​មិនជា​សះស្បើយ​ ណា​មួយ​ជំងឺ​នេះ​គាត់​ឈឺ​រ៉ាំរ៉ៃ​យូរ​មក​ហើយ ក៏​សម្រេចចិត្ត​ចង​.​ក សម្លាប់​ខ្លួនឯង​តែម្ដង។​​

​ក្រោយ​កើតហេតុ​ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះមក​ត្រួតពិនិត្យ ​និង​ធ្វើ​កំណត់ហេតុ​ ប្រគល់​សព​ជូន​ក្រុម​គ្រួសារ​យក​ធ្វើបុណ្យ​តាម​ប្រពៃណី​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu