ភ្នំពេញ ៖ សំណាងអាចកើតឡើងគ្រប់ពេលវេលាទាំងអស់អោយតែយើងប្រកាន់ខ្ជាប់នូវ ទង្វើល្អជាមួយអ្នកជុំវិញខ្លួន ហើយនេះក៏អាចជាហេតុផលមួយដែលបងប្រុស ហែម ស៊ីណា ឈ្នះបានរង្វាន់ ៤០លានរៀល ពីក្រវិលកំប៉ុង ស្រាបៀរកម្ពុជា បន្ទាប់ពីទៅទទួលយកឪពុក មកពីលេងស្រុកក្រោយពេលសែនឆេងម៉េង និង ចូលឆ្នាំខ្មែររួច។
បងប្រុស ស៊ីណា ដែលជាបុគ្គលិកបម្រើការនៅខណ្ឌ ៧ មករា បានមកបើករង្វាន់នៅ រោងចក្រស្រាបៀរកម្ពុជា ប្រាប់ទាំងទឹកមុខញញឹម សប្បាយរីករាយថា “ខ្ញុំក៏មិនដឹងដែរថា នៅក្នុងកំប៉ុង ស្រាបៀរកម្ពុជា ដែលខ្ញុំទិញពីអ្នកលក់ នៅតាមផ្លូវម្តុំគីឡូលេខ ៩ ប្រមាណ ៦កំប៉ុងនោះ វាមានរង្វាន់ធំ ៤០លានរៀលនៅក្នុងកំប៉ុង ទាំងនោះទេ ខ្ញុំគ្រាន់តែចង់ទិញ ស្រាបៀរកម្ពុជា មកពិសាក្នុងឱកាសជួបជុំប៉ាខ្ញុំ និងបងប្អូន ក្រោយពេលគាត់ត្រឡប់ពី ស្រុកវិញតែប៉ុណ្ណោះ តែអ្នកណាទៅដឹងអីថា ពេលមកដល់ផ្ទះចាប់ ផ្តើមញុំាបាយ គាស់មួយ កំប៉ុងមក ស្រាប់តែឃើញលេខ ៤០លានរៀល លើក្រវិលកំប៉ុង ខ្ញុំឡើងចង់ភាំង ភ័យអរៗ ហើយបង្ហាញទៅបងប្អូន គេគ្នាហ៊ោសប្បាយផ្តោយ! ហើយទិញ ២កេស ថែមទៀតជប់លៀងឈ្នះរង្វាន់ហ្នឹងតែម្តង។”
បងប្រុសបន្ថែមទៀតថា “ជារឿយៗ ស្រាបៀរកម្ពុជា គាត់តែងតែជាជម្រើសស្រាបៀរទី១ សម្រាប់ការជួបជុំជាមួយមិត្តភក្តិបងប្អូន រាល់ពេលមានកម្មវិធីសប្បាយរីករាយផ្សេងៗ ដោយសារតែរសជាតិដ៏ឆ្ងាញ់របស់វា និង ក្រោយពេលទស្សនារោងចក្រស្រាបៀរកម្ពុជា រួចមក ធ្វើអោយគាត់កាន់តែមានទំនុកចិត្ត និង ជឿជាក់ទៅលើគុណភាព និង អនាម័យនៃ ការផលិតស្រាបៀរនេះកាន់តែខ្លាំងឡើង។ ហើយមុនបញ្ចប់លោកក៏ប្រាប់ផងដែរថា ប្រាក់រង្វាន់ដែលបានមកនេះ បងប្រុសនឹងផ្តល់ទៅ អោយម្តាយជាទីស្រឡាញ់សម្រាប់ ទិញម៉ាស៊ិនបោកគក់បន្ថែម ដើម្បីពង្រីកមុខរបរនេះថែម ទៀត។”
ពិសាដោយការទទួលខុសត្រូវ!
Source: Kampuchea Thmey Daily
0 Comments