Ad Code

នារី​ជនជាតិ​ចិន​៣​នាក់ ក្នុងចំណោម​៥​នាក់ ​ត្រូវ​ពួក​ឧក្រិដ្ឋជន​ដោះលែង​វិញ នៅសល់​២​នាក់



កំពត ​៖​ មាន​ស្ត្រី​ជនជាតិ​ចិន​៣​នាក់​ ក្នុង​ចំណោម​៥​នាក់ ដែល​ជនជាតិ​ចិន​ដូចគ្នា​ ចាប់​យក​ទៅ​ជំរិត​ទារ​ប្រាក់ ត្រូវ​បាន​ឧក្រិដ្ឋជន​ដោះលែង​ឲ្យ​ត្រឡប់​មក​វិញ​ហើយ កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ទៀបភ្លឺ​ ឈាន​ចូល​ថ្ងៃ​ទី​២១ ខែ​មេសា ​ឆ្នាំ​២០១៩​ នៅ​លើ​ទឹកដី​ខេត្ត​កំពត បន្ទាប់ពី​ត្រូវ​គេ​ចាប់​បង្ខាំង​ដើម្បី​ជំរិត​ទារ​ប្រាក់។ នារី​រងគ្រោះ​៣​នាក់​នោះ ទី​១-ឈ្មោះ Xiang kai pi អាយុ​២៣​ឆ្នាំ។ ទី​២​-ឈ្មោះ Chen Si hong អាយុ​២៥​ឆ្នាំ និង​ទី៣-ឈ្មោះ Huang Shuang Giong អាយុ​២៧​ឆ្នាំ។

ចំណែក​នៅ​២​នាក់​ទៀត ​ពួក​ឧក្រិដ្ឋជន​មិន​ដោះ​លែង​ មាន​ម្នាក់​ ឈ្មោះ Peng Lin hui អាយុ​២៣​ឆ្នាំ និង​ម្នាក់​ឈ្មោះ Hua Na អាយុ​២៣​ឆ្នាំ។ ពួកគេ​សុទ្ធតែ​ជា​ស្ត្រី​បម្រើ​ខារ៉ាអូខេ​.​តុង​ហ្វាំ​ង​ម៉េង​ជូ​.​ដូចគ្នា។

កាលពី​យប់​ថ្ងៃ​ទី​២០ ខែ​​មេសា មាន​បុរស​ជា​ជន​ជាតិ​ចិន​១​ក្រុម​ មាន​គ្នា​៥​នាក់ បាន​ចាប់​នារី​ជនជាតិ​ចិន​៥​នាក់​ ចេញពី​ហាង​បាយ ថា​ង​ទីង ស្ថិតនៅ​ភូមិ​ចុង​ថ្នល់​ខាងលិច សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជ​ធានី​ភ្នំពេញ។ ពេលនោះ​ជនសង្ស័យ​បាន​ប្រាប់​ពួក​នាង​ថា នាំទៅ​ច្រៀង​ខារ៉ាអូខេ យីហោ តុង​ហ្វាំ​ង​ម៉េង​ជូ។ បន្ទាប់ពី​នារី​ទាំង​៥​នាក់ ឡើង​ជិះ​រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ខ្មៅ គ្មាន​ស្លាកលេខ​រួច​ហើយ ជនសង្ស័យ​បាន​ដឹក​ពួកនាង ចេញពី​ភ្នំពេញ ឡើង​ភ្នំ​មួយ​ ដែល​ពួកគេ​មិន​អត់​ស្គាល់ រួច​បាន​ធ្វើ​សកម្មភាព​គំរាមកំហែង ដកយក​ប្រាក់​ពួកនាង​អស់ពី​ខ្លួន សរុប​ជាង​៤.០០០​ដុល្លារ​អាមេរិក។

ជាងនេះទៀត​ ជនសង្ស័យ​ បាន​បង្ខំ​លើ​រូបរាង​កាយ ដោយ​រំលោភ​សេពសន្ថវៈ​នាង នៅក្នុង​រថយន្ត ដែល​នៅក្បែរ​ស្រះ​ទឹក​មួយ។ ចំណែក​ឈ្មោះ Huang Shuang Giong មិនត្រូវ​រំលោភ​ទេ។ នៅពេល​ជនល្មើស​បាន​ដឹក​ពួកនាង​ដល់​ក្រុង​កំពត​ វេលា​ម៉ោង​ប្រមាណ​ជា​៥​ភ្លឺ ជនសង្ស័យ​បាន​ទាញ​ជនរង​គ្រោះ​៣​នាក់​នេះ​ទម្លាក់​ចុះ ចំណែក​នារី​២​នាក់​ទៀត​កំពុង​ស្ថិតក្នុង​កណ្តាប់ដៃ​ឧក្រិដ្ឋជន​នៅឡើយ​ទេ រហូត​មកដល់​រសៀល​ថ្ងៃទី​២១​មេសា នេះ។​

សមត្ថកិច្ច​ កំពុង​ធ្វើការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​ ដើម្បី​ចាប់​ពួក​ឧក្រិដ្ឋជន​មក​ផ្ដន្ទាទោស​តាម​ច្បាប់៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu