Ad Code

មេដឹកនាំ​គណបក្សប្រឆាំង​ទួរគី​រង​ការវាយប្រហារ​នៅឯ​ពិធី​បុណ្យ​សព​ទាហាន​



មេដឹកនាំ​គណបក្សប្រឆាំង​ដ៏​សំខាន់​របស់​ប្រទេស​ទួរគី​ត្រូវ​រង​ការវាយប្រហារ​កាលពី​ថ្ងៃ​អាទិត្យ​នៅឯ​ពិធី​បុណ្យ​សព​របស់​ទាហាន​ម្នាក់​ដែល​ត្រូវបាន​ស្លាប់​អំឡុង​ការប្រយុទ្ធ​ជាមួយ​ក្រុម​សកម្ម ប្រយុទ្ធ​ឃើដ​។ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ Anadolu បាន​រាយការណ៍​ថា ប្រធាន​គណបក្ស​សាធារណរដ្ឋ​ប្រជាមានិត​(CHP) លោក Kemal Kilicdaroglu ត្រូវបាន​បញ្ជូន​ទៅកាន់​ផ្ទះមួយ​នៅក្បែរនោះ​ដោយ​កងសន្តិសុខ​ដើម្បី​ការពារ​ខ្លួន​។

​វីដេអូ​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​អំពី​ឧប្បត្តិ​ហេតុនេះ​បានបង្ហាញ​ថា ហ្វូងមនុស្ស​បាន​រុញ​និង​ច្រាន​នៅ​ជុំវិញ​លោក Kilicdaroglu នៅពេលដែល​គាត់​ធ្វើដំណើរ​ឆ្លងកាត់​តាមរយៈ​ហ្វូងមនុស្ស​។​ ​គណបក្ស​របស់លោក​បាន​អះអាងថា លោក Kilicdaroglu ត្រូវបាន​គេ​វាយប្រហារ​។មន្ត្រី​គណបក្ស​ម្នាក់​បាន​និយាយថា “​លោក Kilicdaroglu កំពុង​ស្ថិតនៅ​ការិយាល័យ​កណ្តាល​របស់ CHP​។ គាត់​មិន​អី​ទេ​”​។

​ក្រោយមក ក្នុង​សុន្ទរកថា​មួយ​នៅ​ខាងក្រៅ​ទីស្នាក់ការ​កណ្តាល​របស់ CHP, លោក Kilicdaroglu បាន​និយាយថា ការវាយប្រហារ​នេះ​គឺ​ផ្តោតលើ​សាមគ្គីភាព​របស់​ប្រទេស​ទួរគី​។លោក Kilicdaroglu បាន​ប្រាប់​ហ្វូង​អ្នកគាំទ្រ​ប្រហែល​១,០០០​នាក់​ថា “​អ្នក​វាយប្រហារ​មិន​គោរព​ទាហាន​ដែល​ស្លាប់​ទេ​”​។ គាត់​និយាយថា “​ពួកគេ​មិនមែនជា​ជនជាតិ​មូស្លីម​ទេ​”​។គាត់​បាន​និយាយទៀតថា គាត់​មិនមាន​ការខកចិត្ត​ចំពោះ​ការវាយប្រហារ​នេះ​ទេ​ហើយ​ថា វា​នឹងមិន​រារាំង​គាត់​ពី​ការការពារ​ច្បាប់​និង​យុត្តិធម៌​ឡើយ​។

​សារព័ត៌មាន Anadolu បាន​រាយការណ៍​ថា ពីដំបូង​ឡើយ ក្រុម​នេះ​បាន​ប្រឆាំងនឹង​វត្តមាន​របស់លោក Kilicdaroglu នៅឯ​ពិធី​បុណ្យសព​ក្នុង​សង្កាត់ Cubuk នៃ​រដ្ឋធានី​អង់ការ៉ា​ហើយ​បន្ទាប់មក​បាន​វាយប្រហារ​គាត់​។ការិយាល័យ​អភិបាលក្រុង​អង់ការ៉ា​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​វិធានការ​ផ្លូវច្បាប់​ត្រូវបាន​ធ្វើឡើង​ប្រឆាំងនឹង​ជនល្មើស​នៃ​ឧបទ្ទវ​ហេតុនេះ​”​។​ ​គួរ​បញ្ជាក់ថា កាលពី​ខែ​មុន គណបក្ស CHP បានឈ្នះ​តំណែង​អភិបាលក្រុង​អង់ការ៉ា​និង​អ៊ី​ស្តង់​ប៊ុល​នៅក្នុង​ការបោះឆ្នោត​មូលដ្ឋាន​៕ AFP




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu