Ad Code

រន្ទះបាញ់​ ស្លាប់​ពីរ​នាក់​ ខណៈ​ខ្យល់​កន្ត្រាក់​របើក​ដំបូល​លំនៅដ្ឋាន​ពលរដ្ឋ​១៥៦​ខ្នង​



បន្ទាយមានជ័យ ៖ បុរស​ពីរ​នាក់​ បាន​ស្លាប់​ភ្លាម​ៗ ដោយសារ​រន្ទះបាញ់​ចំ​ពេល​ជិះ​ម៉ូតូ​ត្រឡប់​មកផ្ទះ​ស្រប​ពេល​លំនៅដ្ឋាន​ពលរដ្ឋ​១៥៦​ខ្នង​ ត្រូវបាន​ខ្យល់​កន្ត្រាក់​បក់​បោក​ប៉ើង​ដំបូល​។

ហេតុការណ៍​គ្រោះ​ធម្មជាតិ​នេះ​ បាន​កើត​ឡើង​កាលពី​នៅ​ល្ងាច​ថ្ងៃ​ទី​២១ ខែ​មេសា ២០១៩​ ហើយ​ខ្យល់​កន្ត្រាក់​បាន​បន្ត​បំផ្លាញ​លំនៅឋាន​របស់​ប្រជាពលរដ្ឋ​នៅ​ខេត្ត​បន្ទាយមានជ័យ បង្ក​ឲ្យ​ខូចខាត​របើក​ដំបូល ជញ្ជាំង​ និង ​រលំ​លើ​៦ស្រុក​-​ក្រុង សរុប​១៥៦​ខ្នង ក្នុងនោះ​មាន​ ៖ ក្រុង​ប៉ោយប៉ែត ស្រុក ភ្នំស្រុក ស្រុក​មង្គល​បូរី ស្រុក​ស្វាយចេក ស្រុក​ព្រះនេត្រព្រះ និង ស្រុក​ថ្មពួក។​

ចំណែក​មនុស្ស​ដែល​ត្រូវ​រន្ទះបាញ់​ស្លាប់​ពីរ​នាក់​ គឺ​ស្ថិតនៅ​ភូមិ​ឈូក​ឃុំ​ច​ង្ហា​ ស្រុក​អូរជ្រៅ​ ខេត្ត​បន្ទាយ​មានជ័យ ​ដោយ​ជនរងគ្រោះ​ជា​អ្នក​បើកបរ​មានឈ្មោះ​ កែវ មុនី អាយុ​៤០​ឆ្នាំ​ ទីលំនៅ​ភូមិ​កើត​ហេតុ​។

ជុំវិញ​ហេតុការណ៍​ខាង​លើ​នេះ​ ថ្លែង​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ច្រក​ទ្វារ​អន្តរជាតិ​ស្ទឹង​បត់​ និង​ផ្លូវ​ត​ភ្ជាប់​ទៅ​ផ្លូវជាតិ​លេខ​៥​ កាលពី​ព្រឹក​ថ្ងៃទី​២២​ ខែ​មេសា ឆ្នាំ​២០១៩ ​សម្ដេច​តេ​ជោ​ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ថ្លែង​សារ​ចូលរួម​មរណទុក្ខ​ជាមួយ​ក្រុម​គ្រួសារ​ នៃ​ជន​រង​គ្រោះ​ទាំងពីរ​ និង​ចូលរួម​សោកស្តាយ​ចំពោះ​ការ​ខូចខាត​ផ្ទះសំបែង​ដោយ​ខ្យល់​កន្ត្រាក់​ ព្រមទាំង​ទ្រព្យ​សម្បត្តិ​។

សូម​បញ្ជក់​ថា ​ហេតុការណ៍​គ្រោះធម្មជាតិ​នេះ​ ជា​ញឹកញាប់​ បាន​បង្ក​ឲ្យ​ខូចខាត​លំនៅដ្ឋាន​របស់​ប្រជាពលរដ្ឋ​ខេត្ត​បន្ទាយមានជ័យ​រាប់​រយ​ខ្នង៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu