Ad Code

ប៉ូលិស​ដោះលែង​បុរស​ពីរ​នាក់​ដែល​ត្រូវ បាន​ចាប់ខ្លួន​ពាក់ព័ន្ធ​ការ សម្លាប់​អ្នកកាសែត​អៀរឡង់​ខាងជើង



​ប៉ូលិស​នៅ​ប្រទេស​អៀរឡង់​ខាងជើង​បាន​និយាយ ថា ពួកគេ​បាន​ដោះលែង​បុរស​វ័យក្មេង​ពីរ​នាក់​ដោយ​គ្មាន​ការចោទប្រកាន់​បន្ទាប់ពី​ពួកគេ​ត្រូវ បាន​ចាប់ខ្លួន​ក្នុង ការ​ស៊ើបអង្កេត​ចូល ទៅ​ក្នុង​ការ ស្លាប់​របស់​អ្នកកាសែត​ឈ្មោះ Lyra McKee ដែល​ត្រូវ បាន​បាញ់សម្លាប់​អំឡុង​ការ ធ្វើ​កូដកម្ម​ក្នុង​ទីក្រុង Londonderry​។

​អ្នក​ទាំងពីរ​ដែល មាន​អាយុ​១៨​និង​១៩​ឆ្នាំ​ត្រូវ បាន​ចាប់ខ្លួន​ក្រោម​ច្បាប់​ប្រឆាំង​ភេរវកម្ម​ហើយ​ត្រូវ បាន​បញ្ជូន ទៅ​ទីក្រុង Belfast ដើម្បី​សាកសួរ​។ អំឡុង​ការប្រកាស​ពី​ការ ដោះលែង​របស់​ពួកគេ ប៉ូលិស​នៃ​ប្រទេស​អៀរឡង់​ខាងជើង​បាន ធ្វើ​ការ អំពាវនាវ​ថ្មី​មួយ​ឲ្យ​សាក្សី​ដែល​បាន​មើល ឃើញ​អ្វី ដែល​បាន កើត​ឡើង​នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍​មក​ផ្ដល់​ព័ត៌មាន​។

​​ប៉ូលិស​ស៊ើបអង្កេត​លោក Jason Murphy បាន​និយាយ​នៅ ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ថា “​ខ្ញុំ​ដឹង ថា​នឹង មាន​មនុស្ស​មួយ ចំនួន​ដែល​ដឹង​ពី អ្វី​ដែល​បាន​កើតឡើង​ប៉ុន្តែ​ពួកគេ​ខ្លាច​មិន​ហ៊ាន​ចេញមុខ​ប៉ុន្តែ​ប្រសិនបើ​អ្នកមាន​ព័ត៌មាន កុំ​គិត​ថា​វា​តូច​ប៉ុណ្ណា សូម​ទាក់ទង​មក​ប៉ូលិស​”​។​លោកស្រី McKee គឺជា​អ្នកកាសែត​ដែល​ទទួលបាន​ពានរង្វាន់​ដែល​បាន​សរសេរ​សៀវភៅ​មួយ​ស្ដីពី​ការ បាត់​ខ្លួន​របស់​មនុស្ស​វ័យក្មេង​ក្នុង​អំឡុង​អំពើ​ហិង្សា​រយៈពេល​ជាច្រើន​ទសវត្ស​នៅ​ប្រទេស​អៀរឡង់​ខាងជើង​។​

ប៉ូលិស​ជឿជាក់ថា McKee វ័យ​២៩​ឆ្នាំ​ត្រូវបាន​បាញ់​ចំក្បាល​  កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ដោយ​ក្រុម​សាធារណរដ្ឋ​ដែលមាន​ទំនាក់​ទំនងជា​មួយក្រុម​ទាហាន​ប៉ា​រ៉ា New IRA នៅពេល​ពួកគេ​ប៉ះទង្គិច​ជាមួយ​ប៉ូលិស​ក្នុង​ទីក្រុង​ទី​ពីរ​របស់​ប្រទេស​អៀរឡង់​ខាងជើង​មួយ​នេះ​ដែល​ក៏ ត្រូវ​បាន​គេ​ស្គាល់​ថា Derry ផងដែរ​។​ គួរ​បញ្ជាក់ថា New IRA គឺជា​ក្រុម​ទាហាន​ប៉ា​រ៉ា​សាធារណរដ្ឋ​ដែល​ជំទាស់​ទៅនឹង​ការផ្លាស់ប្តូរ​ទៅរក​យុទ្ធសាស្ត្រ​មិនមាន​អំពើ​ហឹ​ង្សា​ដើម្បី​នាំ​ប្រទេស​អៀរ​ឡង់​ឲ្យ​ឯកភាពគ្នា​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu