Ad Code

គណៈកម្មការ​ទី​៧ នៃ​រដ្ឋសភា ​រៀបចំ​សិក្ខាសាលា ​ស្ដីពី​"​ការវិវត្តន៍ ​នៃ​វិស័យ​អប់រំ​បរិបទ​ឌីជីថល ក្នុង​ក្របខ័ណ្ឌ​សកល និង​កម្ពុជា​"



ភ្នំពេញ​ ៖ គណៈកម្មការ​អប់រំ យុវជន កីឡា ធម្មការ កិច្ចការ​សាសនា វប្បធម៌ និង​ទេសចរណ៍ នៃ​រដ្ឋសភា នាព្រឹក​ថ្ងៃទី​២២​មេសា​នេះ បានរៀបចំ​សិក្ខាសាលា​ស្ដីពី ​"​ការវិវត្តន៍ ​នៃ​វិស័យ​អប់រំ​បរិបទ​ឌីជីថល ក្នុង​ក្របខ័ណ្ឌ​សកល និង​កម្ពុជា​" នៅ​វិមាន​រដ្ឋសភា​។​

សិក្ខាសាលា​នេះ​បាន​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ​ឯកឧត្ដម​បណ្ឌិត ងួន ញ៉ិល អនុប្រធាន​ទី​១​រដ្ឋសភា លោក​បណ្ឌិត​ Goh Chor Boon ព្រឹទ្ធបុរស​រង និង​ជា​អ្នកគ្រប់គ្រង​ទូទៅ នៃ​វិទ្យាស្ថាន​ជាតិ​អប់រំ​អន្តរជាតិ​សិង្ហបុរី លោក​បណ្ឌិត​សភា​ចា​រ្យ ណាត ប៊ុន រឿន រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា លោក​បណ្ឌិត សំ​អោ អង្គា​រតន៍ អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​គោលនយោបាយ និង​ផែនការ​៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu