Ad Code

លោក​ សុខ សម្បត្តិ​ ៖ សមាជិក​ក្រុមប្រឹក្សា​សង្កាត់ ត្រូវ​ពិនិត្យ​ឲ្យ​បាន​ច្បាស់លាស់​មុន​បោះឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ ខណ្ឌ​



ភ្នំពេញ​ ៖ ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ខណ្ឌ​ព្រែក​ព្នៅ​ លោក​ សុខ​ សម្បត្តិ បាន​មានប្រសាសន៍​លើកឡើងថា សមាជិក​ក្រុមប្រឹក្សា​សង្កាត់​ទាំងអស់​ ដែលជា​អង្គ​បោះឆ្នោត​ក្រុម​ប្រឹក្សា​រាជធានី​ភ្នំពេញ ខណ្ឌ​ ត្រូវ​ពិនិត្យ​ឲ្យ​បាន​ច្បាស់លាស់​មុន​បោះឆ្នោត​ជ្រើសរើស ក្រុមប្រឹក្សា​រាជ​ធានី​ភ្នំពេញ ខណ្ឌ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ខែក្រោយ​នេះ​។​

ការលើកឡើង​បែបនេះ​របស់ លោក​ សុខ សម្បត្តិ​ បាន​ធ្វើឡើង​នៅក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ក្រុមប្រឹក្សា​សង្កាត់ ជា​អង្គរ បោះឆ្នោត​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ ខណ្ឌ ​អាណត្តិ​ទី​៣ កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី​២៧ ខែ​មេសា ​ឆ្នាំ​២០១៩​ នៅ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​ខណ្ឌ​ព្រៃ​ព្នៅ ក្រោម​អធិបតីភាព​ លោក ​ឃួ​ង ស្រេង សមាជិក​គណៈកម្មការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា អនុ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​រាជធានី​ភ្នំពេញ​ និង​ជា​ប្រធាន ក្រុមការងារ​ចុះ​ជួយ​ខណ្ឌ​ព្រែក​ព្នៅ​។​

លោក ​សុខ សម្បត្តិ​ បាន​មានប្រសាសន៍​បញ្ជាក់​ទៅ​ក្រុមប្រឹក្សា​សង្កាត់​ទាំងអស់​ថា ក្នុងនាម​ជា អង្គ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​រាជធានី​ខណ្ឌ ការ​គូស​សន្លឹកឆ្នោត ត្រូវ​ពិនិត្យ​ឱ្យបាន​ច្បាស់លាស់​ទៅលើ​គណបក្ស​នីមួយៗ​ដោយសារ​តែមាន​គណបក្ស​មួយ​នោះ​មាន ឈ្មោះ​ស្រដៀង​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​ដែរ។​

ក្រៅពី​ការលើកឡើង​ខាងលើ​ លោក ​សុខ សម្បត្តិ ​ក៏បាន​លើកឡើង​ពី​បញ្ហា​សន្តិសុខ​សណ្ដាប់ធ្នាប់​នៅ​ក្នុង​មូលដ្ឋាន​របស់ខ្លួន ដោយ​លោក​បញ្ជាក់ថា ក្នុង​រយៈពេល​ នៃ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ​ ឃើញថា នៅក្នុង​មូលដ្ឋាន​ខណ្ឌ​ព្រែក​ព្នៅ​ គឺ​បញ្ហា​សន្តិសុខ​សណ្ដាប់ធ្នាប់​ល្អ​ប្រសើរ គ្មាន​ចោរ គាស់​ផ្ទះ​ ចោរលួច ចោរប្លន់។ ការរក្សាបាន​នូវ​សន្តិសុខ​សណ្ដាប់ធ្នាប់​ល្អប្រសើរ​នេះ ​ដោយសារតែ​អាជ្ញាធរ​ សង្កាត់ ខណ្ឌ បង្កើត​កម្លាំង​ល្បាត ពួនស្ទាក់​នៅតាម​ទីកន្លែង​ស្មុគស្មាញ​មួយ​ចំនួន​នៅក្នុង​មូលដ្ឋាន​៕



 

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu