Ad Code

ជនជាតិ​ខ្មែរ​ម្នាក់​ស្លាប់​ក្នុង​ទឹកដី​ថៃ សង្ស័យ​ជា​រឿង​ឃាតកម្ម



បាត់ដំបង ៖ សព​បុរស​ម្នាក់​ ដែល​ជា​ជនជាតិ​ខ្មែរ និង​មាន​អាសយដ្ឋាន នៅក្នុង​ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង ត្រូវ​បាន​គេ​ប្រទះឃើញ​ស្លាប់​នៅក្នុង​ទឹកដី​ថៃ​ ដែល​មាន​ចម្ងាយ​ពី​មាត់​អូរ​ព្រំដែន​ប្រមាណ ១៥០ ម៉ែត្រ តែប៉ុណ្ណោះ ដោយ​គេ​មិនទាន់​ដឹង​ថា អាច​ពាក់ព័ន្ធ​នឹង​ករណី​អ្វី​ឡើយ។



ការ​ភ្ញាក់ផ្អើល​នេះ​ បាន​កើត​ឡើង​នា​ថ្ងៃទី២០ ខែមេសា ឆ្នាំ​២០១៩ វេលា​ម៉ោង​ប្រមាណ ៣ រសៀល នៅក្នុង​ព្រៃ​លើទឹក​ដី​ថៃ នៅ​ចំណុច​កង​ទាហាន​ថៃ​០៨ ​ដែល​មាន​ចម្ងាយ​ប្រមាណ ១៥០ ម៉ែត្រ ពី​មាត់​អូរ​ព្រំដែន​កម្ពុជា-ថៃ បន្ទាប់ពី​មាន​ក្មេង​ដើរ​បាញ់​សត្វ បាន​ប្រទះឃើញ​សព​នេះ​រួច​មក ហើយ ក៏​បាន​រត់​មក​រាយការណ៍​ជូន​កម្លាំង​នគរ​បាល​ប៉ុស្តិ៍​រដ្ឋបាល​សិរី​មានជ័យ។

ក្រោយពី​ទទួល​បាន​ព័ត៌មាន​នេះ​រួចមក សមត្ថកិច្ច​ក៏បាន​ចុះ សហការ​ជាមួយ​សមត្ថកិច្ច​និង​ក្រុមបច្ចេកទេស​ស្រុក​ខ្លង​ហាត ខេត្ត​ស្រះកែវ ប្រទេស​ថៃ​។ ក្រោយមក​ក្រុម​តម្រួត​និង​បច្ចេកទេស​ថៃ បានធ្វើការ​ពិនិត្យ​ទៅលើ​សព ដែល​មាន ឈ្មោះ ខួច លន ភេទ​ប្រុស អាយុ​៤៣ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្រឡៅ​ជ្រុំ ឃុំសិរី​មានជ័យ ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង មុខរបរ​ធ្វើ​ចំការ ដើម្បី​ចង់​ដឹង​អំពី​បញ្ហា​ដែល​បាន​កើតឡើង។



ក្រោយពី​ការពិនិត្យ​រួច ក្រុម​តម្រួត​និង​បច្ចេកទេស​របស់​ភាគី​ថៃ បាន​ដឹក​យក​សព​ឈ្មោះ​ខួច លន យកទៅ​ធ្វើ​កោសល្យវិច័យ​នៅ​ប្រទេស​ថៃ ព្រមទាំង​បាន​អនុញ្ញាត ឲ្យ​សាច់ញាតិ និង​ក្រុមគ្រួសារ ទៅជា​មួយ​ផង​ដែរ ដោយ​រហូត​មក​ទល់នឹង​ពេលនេះ នៅ​មិនទាន់​ដឹង​អំពី​លទ្ធផល​ច្បាស់ការ​នៅឡើយ​ទេ ដោយ​គ្រាន់តែ​អះអាង​បឋម​ថា នៅត្រង់​សៀតផ្កា និង​បំពង់ ក ខាងឆ្វេង​របស់​សព មាន​ស្នាម​ឈាម​ដូចជា​មានការ​ប៉ះទង្គិច​ជាមួយនឹង​វត្ថុ​រឹង​អ្វី​ម្យ៉ាង៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu