Ad Code

ជំងឺ​តេតាណូស​អាច​បណ្តាល​ឲ្យ​ស្លាប់​បាន



ភ្នំពេញ​ ៖​ តេតាណូស គឺជា​ជំងឺ​មួយ​ដែល​កើតឡើង​ដោយសារ​ជាតិពុល​របស់​ទៅ​ភ្ជាប់​កោសិកា​ប្រព័ន្ធ​ប្រសាទ​ដែល​បណ្តាល​ឲ្យ​មានការ​កន្ត្រាក់​សាច់ដុំ ចាប់ផ្តើម​ដំបូង​នៅលើ​សាច់ដុំ​ផ្ទៃមុខ សាច់ដុំ​ក បណ្តាល​ឲ្យ​មាន​ការ​ឈឺ​ចាប់ ពិបាក​ហារ​មាត់​ពិបាក​លេបទឹកមាត់​។



​ជំងឺ​តេតាណូស​អាច​កើតឡើង​ចំពោះ​មនុស្ស​យើង​គ្រប់​វ័យ​និង​ទៅលើ​សត្វពាហនៈ​ផង​ដែរ​តែបើ​កើត​លើ​កូនក្មេង​ទើបនឹង​កើត​ច្រើន​ហៅថា​ជំងឺ​ស្ក​ន់​ជាន់​។ ព្រោះ​ដោយសារតែ​មិនបាន​ចាក់​ថ្នាំ​បង្ការ ឬ​ចាក់​មិនបាន​គ្រប់គ្រាន់ ​ឬ ​មិនបាន​ចាក់ រំលឹក​ឡើងវិញ​និង​ការ​ខ្វះ​អនាម័យ​ធ្វើ​ឲ្យ​ជំងឺ​តេតាណូស​កើតមាន​ឡើងជា ញឹកញាប់​ហើយ​ធ្ងន់ធ្ងរ​ដែល​បណ្តាល​ឲ្យ​អ្នកជំងឺ​ស្លាប់​ទៀតផង​។



​មេរោគ​នៃ​ជំងឺ​តេតាណូស​ឈ្មោះ​ក្លូ​ស​ទ្រី​ឌី​យ្យូ​ម​តេ​តានី​ គឺជា​បាក់​ស៊ី​ក្រាំ​បូក​មាន​ចលនា​រស់នៅ​ដោយ​មិន​ត្រូវ​ការ​ខ្យល់​អុកស៊ីសែន​។

មេរោគ​តេតាណូស​រស់​នៅ​ក្នុង​ដី ក្នុង​លាមក​សត្វ​រស់​នៅ​ក្នុង​ប្រដាប់​រំលាយ​អាហារ​របស់ មនុស្ស និង សត្វពាហនៈ​ដែល​ស៊ី​ស្មៅ​ជា​អាហារ​។



មេរោគ​តេតាណូស​មាន​ទ្រង់ទ្រាយ​ពីរ​
- ទី​១​រូបរាង​ជា​បាក់​ស៊ី (forme végétative) ដែល​យើង​អាច​សម្លាប់​ពួកវា​បាន​ដោយសារ​ថ្នាំ​ផ្សះ ដោយសារ​កំដៅ ដោយសារ​ថ្នាំ​សំលាប់​មេរោគ​ជាពិសេស​ពពួក​អាល់​កា​ឡាំង​។​
- ទី​២​រូបរាង​ជា​ស្ព័​រ ដែល​រស់នៅ​បានយូរ​ឆ្នាំ​ដែល​ធន់​នឹង​កំដៅ និង​ទឹក​ថ្នាំ​សម្លាប់ មេរោគ​។​



មេរោគ​តេតាណូស​បញ្ចេញ​ជាតិពុល​ពីរ​យ៉ាង​ទៅលើ​ប្រព័ន្ធ​ប្រសាទ​គឺ ធ្វើដំណើរ​តាម​ចរន្តឈាម​និង​ទឹករងៃ​រួច​ទៅ​ភ្ជាប់​និង​កោសិកា​ប្រព័ន្ធ​ប្រសាទ​។

មេរោគ​នៃ​ជំងឺ​តេតាណូស​ចូលមកក្នុង​ខ្លួន​មនុស្ស​យើង​តាមរយៈ​របួស ដំបៅ សត្វ​ខាំ។ ​ទោះបី​របួស​នោះ​តិចតួច​ក្តី​។



​ចំពោះ​ការ​បង្ក​រោគ​នោះ​ គឺ​ចាប់តាំងពី​ពេល​មេរោគ​តេ​ណូ​ស​ចូលក្នុង​ខ្លួន​យើង​តាមរយៈ​មុខរបួស​ដោយ​ប្រការ​ណាមួយ​រហូត ដល់​ចេញ​រោគសញ្ញា​តេតាណូស​មាន​រយៈពេល​ជា​មធ្យម​ប្រហែល​ពី​១០​ថ្ងៃ​ទៅ​១៥​ថ្ងៃ​។​ តែ​រោគសញ្ញា​អាច​នឹង​កើតឡើង​ពី​រយៈពេល​តិចជាង​២៤​ម៉ោង​ដល់​២១​ថ្ងៃ​។​កាលណា​រោគសញ្ញា​កាន់តែ​ឆាប់​កើតឡើង​ជំងឺ តេតាណូស កាន់តែ​ធ្ងន់ធ្ងរ​។



​រោគសញ្ញា​នៃ​ជំងឺ​តេតាណូស​មាន​
- កា​រក​ន្ទ្រា​ក់សាច់​ដុំ​នៅលើ​ផ្ទៃមុខ​ធ្វើ​ឲ្យ ពិបាក​ហាមាត់​មុខ​ដូច​ស្វា​សើច ពិបាក​លេបទឹកមាត់ ឬ​ចំណីអាហារ​និង​ធ្វើអោយ​ឈ្លក់​។
- កា​រក​ន្ទ្រា​ក់សាច់​ដុំ និង​សាច់ដុំ​ខ្នង​ធ្វើអោយ​ក្បាល​ទាញ​មក​ក្រោយ​ឆ្អឹងខ្នង​កោង ផត​មក​មុខ ។​
- កា​រក​ន្ទ្រា​ក់សាច់​ដុំ​នៅ​អវយវ​លើ​ធ្វើអោយ​ដៃ​បត់​ចូល​ហើយ​រឹង​។​
- កា​រក​ន្ទ្រា​ក់សាច់​ដុំ​នៅ​អវយវ​ក្រោម​ធ្វើអោយ​ជើង​លាតសន្ធឹង​ត្រង់​ហើយ​រឹង​។​
- កា​រក​ន្ទ្រា​ក់សាច់​ដុំ​ទ្រូង​និង​សន្ទះ​ទ្រូង​ធ្វើអោយ​អ្នកជំងឺ​ពិបាក​ដកដង្ហើម​។​
- រោគសញ្ញា​ផ្សេងទៀត​មាន​ឡើង​ឈាម បេះដូង​ដើរ​ញាប់ បែកញើស​ខ្លាំង ក្តៅខ្លួន​។​ក្នុងករណី ធ្ងន់ធ្ងរ​ខ្លាំង​បេះដូង​ដើរ​យឺត​និង​សម្ពាធ​ឈាម​ចុះ​។
- មានការ​ក​ន្ទ្រា​ក់សាច់​ដុំ​ជាប់​និង​មានការ​ឈឺចាប់​ខ្លាំង​។ កា​រក​ន្ទ្រា​ក់សាច់​ដុំ​នេះ​ខ្លាំង​ឡើងៗ នៅពេល​លឺ​សំឡេង ពេល​ត្រូវ​ពន្លឺ ឬ​នៅពេល​គ្រូពេទ្យ​ពិនិត្យ​។​



វិធានការ​ការពារ​ជំងឺ​តេតាណូស​គឺជា​ជំងឺ​មួយ​ដែល​យើងទាំងអស់​គ្នា​អាច​ការពារ​បាន​ដូច្នេះ​ការ​ចាក់​ថ្នាំ​បង្ការ​តេតាណូស​ឲ្យបាន​គ្រប់គ្រាន់​និង​ចាក់​រំលឹក ឡើងវិញ​។

- ក្នុងករណី​មាន​របួស​ដោយ​ប្រការ​ណាមួយ​យើង​
• ត្រូវ​លាង​សំអាត​មុខរបួស​ដោយ​ទឹកស្អាត ទឹក​ថ្នាំ​សម្លាប់​មេរោគ​។​
• ត្រូវ​ចាក់ Sérum antitétanique (SAT) ត្រូវ​ចាក់ Vaccin antitétanique (VAT)​។



“​ជំងឺ​តេតាណូស​តែងតែ​កើតឡើង​ចំពោះ​អ្នក​មិនបាន​ចាក់​ថ្នាំ​ការពារ​តេតាណូស អ្នក​ចាក់​មិនបាន គ្រប់គ្រាន់ អ្នក​ចាក់​បាន​គ្រប់​គ្រាន់តែ​មិនបាន​ចាក់​រំលឹក​ឡើងវិញ នៅពេល​មាន​របួស​ដោយ​ប្រកា​រណា មួយ​។ ដើម្បី​ការពារ​ជំងឺ​តេតាណូស​សូម​បងប្អូន ទៅ​ចាក់​ថ្នាំ​បង្ការ​នៅតាម​មន្ទីរ​ពេទ្យ​ឬ​មណ្ឌល​សុខភាព​ដែល​នៅ​ជិត​អស់​លោកអ្នក​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu