Ad Code

យ៉ាម៉ាហា​កម្លាំង​១៥០​សេ​សេ​ ជិះ​លឿន ​ជ្រុល​ទៅ​ព្រលះ​រថយន្ត​ដឹកទំនិញ​ ស្លាប់​អ្នកបើកបរ​ម៉ូតូ​នៅ​នឹង​កន្លែង​កើតហេតុ



តាកែវ ​៖​ ជនរងគ្រោះ​បើកបរ​ម៉ូតូ​យ៉ាម៉ាហា​កម្លាំង​១៥០​សេ​សេ​មួយ​គ្រឿង ក្នុង​ល្បឿន​លឿន ​ជ្រុល​ចង្កូត​ទៅ​បុក​រថយន្ត​ដឹកទំនិញ​ពីក្រោយ​មួយ​គ្រឿង​ បណ្តាល​ឲ្យ​ម្ចាស់​ម៉ូតូ​ស្លាប់​ភ្លាមៗ​មួយរំពេច​នៅ​នឹង​កន្លែង​កើតហេតុ។

ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ និង​ម៉ូតូ​នេះ កើតឡើង​នៅវេលា​ម៉ោង​២០​និង​០០​នាទី ថ្ងៃ​ទី​២១ ខែ​មេសា ឆ្នាំ​២០១៩ នៅ​លើ​ផ្លូវជាតិ​លេខ​២ ចន្លោះ​គីឡូម៉ែត្រ​លេខ ៨១-៨២ ស្ថិតក្នុង​ភូមិ​សូ​ចាន់ សង្កាត់​រកា​ក្រៅ ក្នុង​ដូន​កែវ ខេត្ត​តាកែវ​។ តាម​ការ​ឲ្យ​ដឹង​ពី​ប៉ូលិស​ក្រុង​ដូន​កែវ​បាន​ប្រាប់​ថា ភាគី​ខាង​រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ស ពាក់​ស្លាក់​លេខ តាកែវ 3A 3176 បើកបរ​ដោយ​ឈ្មោះ សេង សា​រុំ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​បើកបរ​រថ​យន្ត មាន​ទីលំនៅ​ភូមិ​សូ​ចាន់ សង្កាត់​រកា​ក្រៅ ក្រុង​ដូន​កែវ ខេត្ត​តាកែវ​។ ចំណែក​ភាគី​ជនរងគ្រោះ​ខាង​ម៉ូតូ​មាន ឈ្មោះ ម៉ៅ រ៉ាវី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​ធ្វើស្រែ រស់នៅ​ភូមិ​ព្រៃ​មៀន ឃុំ​ព្រៃ​ស្លឹក ស្រុក​ទ្រាំង ខេត្ត​តាកែវ ដោយឡែក​ម៉ូតូ​ដែល​បើកបរ​ម៉ាក​យ៉ាម៉ាហា​អិ​ច​សង់​ទ័​រ ពណ៌​ក្រហម​លា​យស គ្មាន​ស្លាក់​លេខ។

ករណី​នេះដែរ តាម​សាក្សី​នៅក្បែរ​កន្លែងកើតហេតុ​បាន​ប្រាប់ថា មុខ​ពេល​កើតហេតុ​ភាគី​ជនរងគ្រោះ​បើកបរ​ម៉ូតូ​ក្នុង​ល្បឿន​លឿន ពី​ទិស​ខាងត្បូង​ទៅ​ជើង មិន​មាន​កញ្ចក់​មើល​ក្រោយ និង​មិន​ពាក់មួក​សុវត្ថិភាព លុះ​មកដល់​កន្លែងកើតហេតុ​វ៉ា​រថយន្ត​មិន​ផុត ​ក៏​បុក​ពីក្រោយ​ពេញ​ទំហឹង​បណ្តាល​ឲ្យ​ដួល​បោក​ក្បាល​ស្លាប់​ភ្លាមៗ​មួយរំពេច​នៅនឹងកន្លែង​កើតហេតុ​តែម្តងទៅ។

ក្រោយ​កើតហេតុ​ ប៉ូលិស​ជំនាញ​ក្រុង​ដូន​កែវ​បាន​ចុះ​ដល់​ធ្វើ​កំណត់ហេតុ​វាស់វែង​ និង​យក​វត្ថុតាង​ទាំងពីរ​គ្រឿង​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ដូន​កែវ​ ដើម្បី​ដោះស្រាយ​គ្នា​តាម​នីតិវិធី​នៅ​ពេល​ក្រោយ។ ​ចំណែក​សព​ជនរងគ្រោះ ​បាន​ប្រគល់​ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu