Ad Code

កម្ពុជា​ចេញផ្សាយ​របាយការណ៍​ស្តីអំពី​វិស័យ​អាជីវកម្ម​បច្ចេកវិទ្យា​បង្កើត​ថ្មី ជា​លើកដំបូង



ភ្នំពេញ ​៖ អាជីវកម្ម​ទើប​បង្កើត​ថ្មី​ក្នុង​វិស័យ​បច្ចេកវិទ្យា​របស់​កម្ពុជា កំពុង​តែមាន​ភាព​រស់រវើក និង​ពោរពេញ​ដោយ​ថាមពល រួម​ជា​មួយ​វប្បធម៌​សហគ្រិនភាព និង​ឱកាស​ជាច្រើន​សម្រាប់​សហគ្រិន​នានា នេះ​បើ​យោង​តាម​របាយការណ៍​ស៊ីជម្រៅ​បំផុត​មួយ ដែល​រៀបរៀងឡើង​ដោយ​ក្រុមហ៊ុន Mekong Strategic Partners និង​ក្រុមហ៊ុន Raintree ដោយមាន​ការ​គាំទ្រ​ពី​មូលនិធិ​ក្រុមប្រឹក្សា​កសាង​សមត្ថភាព ការស្រាវជ្រាវ និង​ការអភិវឌ្ឍ (CBRD) និង​ត្រូវ​បាន​ដាក់​ឲ្យ​ចេញផ្សាយ​ជា​ផ្លូវការ​ក្រោម​អធិបតីភាព​លោក​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នៅឯ​ពិព័រណ៍​ឌីជីថល​កម្ពុជា កាលពី​ខែមីនា ឆ្នាំ​២០១៩​។

លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​មូលនិធិ​កសាង​សមត្ថភាព ការស្រាវជ្រាវ និង​ការអភិវឌ្ឍ បាន​មានប្រសាសន៍ថា “​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ កំពុង​រៀបចំ​បង្កើត​គោលនយោបាយ​មួយ ដែល​នឹង​ជួយ​ជំរុញ​ការ​ច្នៃប្រឌិត និង​លើកកម្ពស់​វិស័យ​អាជីវកម្ម​បច្ចេកវិទ្យា​ដែល​ទើប​បង្កើត​ថ្មី និង​សហគ្រាស​ខ្នាតតូច និង​មធ្យម ព្រមទាំង​ផ្តល់ឱកាស​ដល់​យុវជន​កម្ពុជា ស្របតាម​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ធ្វើ​ឲ្យ​មាន​ភាព​ចំរុះ​នៃ​សេដ្ឋកិច្ច​កម្ពុជា និង​ត្រៀម​រៀបចំ​សម្រាប់​សេដ្ឋកិច្ច​ឌីជីថល និង​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤​។ ខ្ញុំ​មាន​សេចក្តី​សោមនស្ស​រីករាយ​ដែល​តាមរយៈ​មូលនិធិ​កសាង​សមត្ថភាព និង​ការស្រាវជ្រាវ និង​ការអភិវឌ្ឍ ក្រសួង​ពហុ​ជំនាញ សហគមន៍​បណ្តុះបណ្តាល​នានា វិស័យ​ឯកជន និង​សហគមន៍​អាជីវកម្ម​ដែល​ទើប​បង្កើត​ថ្មី​នេះ កម្ពុជា អាច​បង្ហាញ​ពី​ទិដ្ឋភាព​នៃ​ការ​រីកចម្រើន​មិន​ធ្លាប់មាន​ពីមុនមក​របស់​ក្រុមហ៊ុន​អាជីវកម្ម​ឌីជីថល​ទើប​បង្កើត​ថ្មី ព្រមទាំង​យល់​ច្បាស់​ពី​អ្នកមាន​លទ្ធភាព​សម្រាប់​ថ្ងៃ​អនាគត​”​។



របាយការណ៍​ដែល​ប្រមូលផ្តុំ​នូវ​ទស្សនៈ​របស់​ភាគី​ពាក់ព័ន្ធ​ក្នុង​វិស័យ​អាជីវកម្ម​បច្ចេកវិទ្យា​បង្កើត​ថ្មី​ជាង​១២០​នាក់​នេះ បានបង្ហាញ​ឲ្យ​ឃើញ​ពី​ទិដ្ឋភាព​នៃ​វិស័យ​អាជីវកម្ម​បច្ចេកវិទ្យា​ទើប​បង្កើត​ថ្មី និង​ការវិវឌ្ឍ​របស់​វិស័យ​បច្ចេកវិទ្យា​ឌីជីថល ក្នុង​រយៈពេល​៣ ទៅ​៤​ឆ្នាំ​កន្លង​មក​នេះ ព្រមទាំង​បង្ហាញ​មូលដ្ឋានគ្រឹះ​ដែល​ត្រូវការ​ជា​ចាំបាច់​ដើម្បី​ជួយ​ជំរុញ​ឲ្យ​វិស័យ​សហគ្រិន​ឌីជីថល​ដ៏​រឹងមាំ​មួយ​។ របាយការណ៍​នេះ សបញ្ជាក់​ឲ្យ​ឃើញថា ប្រទេស​កម្ពុជា មាន​សក្ដានុពល​ក្នុងការ​បង្កើត​បរិស្ថាន​ជា​វិជ្ជមាន​មួយ​សម្រាប់​ក្រុមហ៊ុន​អាជីវកម្ម​ដែល​ទើប​បង្កើត​ថ្មី ដើម្បី​អភិវឌ្ឍ​ខ្លួន​កាន់តែ​រីកចម្រើន និង​ដោះស្រាយ​នូវ​តម្រូវការ​ដ៏​ចាំបាច់​មួយចំនួន​របស់​សេដ្ឋកិច្ច ហើយ​វិស័យ​មួយចំនួន​ដែល​មិនទាន់​មាន​ការ​អភិវឌ្ឍ​ន៍ ក៏​ទទួលបាន​នូវ​ឱកាស​សម្រាប់​បង្កើត​ការច្នៃប្រឌិត​ថ្មិ និង​ការ​រី​លូតលាស់​ទៅមុខ​ផងដែរ។

ការ​រីកចម្រើន​នៃ​ការវិនិយោគ​ក្នុង​វិស័យ​អាជីវកម្ម​ដែល​ទើប​បង្កើត​ថ្មី ក៏​ត្រូវ​បានដាក់​បង្ហាញ​នៅក្នុង​របាយការណ៍​មួយ​នេះ​ផងដែរ ដោយ​គូសបញ្ជាក់​ថា ចំនួន​វិនិយោគ​ក្នុង​អាជីវកម្ម​ទើ​បបង្កើត​ថ្មី​ដែល​ត្រូវ​បាន​បង្ហាញ​ជា​សាធារណៈ បាន​កើនឡើង​ទ្វេដង​ចាប់ពី​ឆ្នាំ​២០១៥ រហូតដល់​ឆ្នាំ​២០១៨​។ លើសពីនេះ​ទៀត ក្រុមហ៊ុន​សាជីវកម្ម កំពុងតែ​បង្ហាញ​ពី​ការគាំទ្រ និង​ការចាប់អារម្មណ៍​បន្ថែមទៀត​ក្នុង​អាជីវកម្ម​ទើប​បង្កើត​ថ្មី ដើម្បី​ជំរុញ​ឲ្យ​មានការ​ច្នៃប្រឌិត និង​ជំរុញ​វិស័យ​ឌីជីថល ស្រប​ពេលដែល​វិស័យ​បច្ចេកវិទ្យា​ត្រូវបាន​កំណត់ថា ជា​វិស័យ​ដ៏​សំខាន់​ក្នុងការ​ជំរុញ​ដល់​កំណើនសេដ្ឋកិច្ច​រប​ស់​រដ្ឋាភិបាល​។ ភស្ដុតាង​ជាក់ស្តែង​រួមមាន​ការពិភាក្សា​ដ៏​ទូលំទូលាយ​នៃ​ការអនុវត្ត​បទបញ្ជា​និង​ការបង្កើត​កម្មវិធី​គោលនយោបាយ​ជាច្រើន​ដោយ​ពហុ​ក្រសួង​។

លោក ត្រាំ អ៊ីវតឹក បន្ថែមទៀតថា “​វិស័យ​បច្ចេកវិទ្យា​ឌីជីថល ដែលជា​វិស័យ​ដ៏​ស្ងប់ស្ងាត់​មួយ​នោះ បាន​រីកលូតលាស់​យ៉ាង​ឆាប់រហ័ស ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​។ បើទោះបី​មាន​សន្ទុះ​ជា​វិជ្ជមាន​ក្នុង​វិស័យ​នេះ​ក៏ដោយ ប៉ុន្តែ​វិស័យ​បច្ចេកវិទ្យា​ឌីជីថល នៅតែ​បន្ត​មាន​សក្តានុពល ហេតុនេះហើយ​បានជា​របាយការណ៍​នេះ ផ្តល់​នូវ​មូលដ្ឋានគ្រឹះ​ដ៏​ល្អ​សម្រាប់​ភាគី​ពាក់ព័ន្ធ​ជាច្រើន ដើម្បី​ជួយ​ជំរុញ​កម្ពុជា​ឲ្យ​ចូលទៅក្នុង​យុគសម័យ​ឌីជីថល​”​។

របាយការណ៍​នេះ ក៏បាន​គូសបញ្ជាក់​ពី​បញ្ហា​ប្រឈម ដែល​ក្រុមហ៊ុន​ឌីជីថល​ទើប​បង្កើត​ថ្មី នឹងត្រូវ​ជួបប្រទះ​ផង​ដែល ជាពិសេស​ទាក់ទង​នឹង​កង្វះខាត​ជំនាញ​និង​បទពិសោធន៍​នៃ​កម្លាំង​ពលកម្ម ហើយ​អ្នកជំនាញ​ដែល​មាន​បទពិសោធន៍​និង​មា​នចំណេះដឹង​ខាង​បច្ចេកទេស​ស៊ីជម្រៅ ​ឬ ​បទ​ពិសោធ​ច្បាស់លាស់ នៅ​តែ​មាន​កម្រិត​នៅឡើយ​។ ការណែនាំ​វិនិយោគិន​ឲ្យ​ស្គាល់​ក្រុមហ៊ុន​ដែលមាន​សមត្ថភាព​ក្នុង​ការ​ទទួល​ការវិនិយោគ ក៏​ត្រូវ​បាន​ចាត់ទុកថា ជា​បញ្ហា​ប្រឈម​ដ៏​សំខាន់​មួយ​នៅក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ ជាពិសេស​គឺ​ការធានា​ឲ្យ​បាន​ថា អាជីវកម្ម​ដែល​ទើប​បង្កើត​ថ្មី​នោះ​មាន​សុវត្ថិភាព​ក្នុងការ​វិនិយោគ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu