Ad Code

លោក Pompeo និយាយថា លោក​នៅតែ​ទទួលបន្ទុក​ក្នុង​ការចរចា​ជាមួយ​កូរ៉េខាងជើង​ហើយ​ធ្វើការ​ជាមួយ​ជប៉ុន



​​រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក Mike Pompeo បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា លោក​នៅតែ​ទទួលបន្ទុក​ក្នុង​ការចរចា​ជាមួយ​ប្រទេស​កូរ៉េខាងជើង​បើទោះបីជា​មានការ​ទាមទារ​របប​នេះ​ឲ្យ​ដក​គាត់​ចេញ​ក៏ដោយ​ស្រប​ពេលដែល​គាត់​បាន​សម្តែង​ក្តីសង្ឃឹម​ជាមួយ​ប្រទេស​ជប៉ុន​ចំពោះ​ការធានា​កិច្ចព្រមព្រៀង​មួយ​។

​លោក Pompeo បាន​ដឹកនាំ​កិច្ចពិភាក្សា​បួន​ភាគី​នៅក្នុង​ទីក្រុង​វ៉ាស៊ីនតោន​រវាង​ប្រមុខ​ការបរទេស​និង​ការពារជាតិ​របស់​សហ​រដ្ឋ​អាមេរិក​និង​ជប៉ុន​ដែល​នេះ​ជា​កិច្ចប្រជុំ​ចុងក្រោយបង្អស់​ក្នុងចំណោម​កិច្ចប្រជុំ​សំខាន់ៗ​រវាង​សម្ព័ន្ធមិត្ត​ជិតស្និទ្ធ​ទាំងពីរ​។ស្របពេល​មាន​ភាពជាប់គាំង​ជាមួយ​កូរ៉េខាងជើង លោក Pompeo បាន​ច្រានចោល​សេចក្ដីថ្លែងការណ៍​ខឹងសម្បា​មួយ​នៅ​សប្ដាហ៍​នេះ​ដែល​ក្នុង នោះ​ទីក្រុង​ព្យុងយ៉ាង​បាន​ហៅ​អ្នកការទូត​កំពូល​របស់​សហរដ្ឋអាមេរិក​ថា “​មិន​ប្រុងប្រយ័ត្ន​” និង​មិនទាន់​ពេញវ័យ​ហើយ​បានទាមទារ​ឲ្យ​គាត់​ត្រូវ​ដកចេញ​ពី​ការចរចា​នាពេល​អនាគត​។

​លោក Pompeo ត្រូវបាន​គេ​ជឿថា​បាន​លើកទឹកចិត្ត​ដល់​លោក Trump ឲ្យ​បន្តការងារ​ជាមួយ​មេដឹកនាំ​ផ្តាច់ការ​វ័យក្មេង​របស់​កូរ៉េខាងជើង​អំឡុង​ជំនួប​កំពូល​មួយ​ក្នុង​ទីក្រុង​ហាណូយ​កាលពី​ខែកុម្ភៈ​ដែល​បានបញ្ចប់​ទៅក្នុង​ភាពជាប់គាំង​។លោក Pompeo បាន​ប្រាប់​សន្និសីទកាសែត​រួមមួយ​ថា “​មិនមាន​អ្វី​ផ្លាស់ប្តូរ​ឡើយ​។ យើង​កំពុង​បន្តធ្វើ​ការចរចា​។ ខ្ញុំ​នៅតែ​ជា​អ្នកទទួលបន្ទុក​ក្រុមការងារ​នេះ​”​។ លោក​បាន​បន្ថែមថា “​លោក Trump ពិតជា​ទទួលខុសត្រូវ​លើ​កិច្ចខិតខំ​ប្រឹងប្រែង​ទាំងមូល​”​។

​លោក Pompeo ដែល​បានធ្វើ​ដំណើរ​៤​ដង​កាលពី​ឆ្នាំមុន​ទៅ​ទីក្រុង​ព្យុងយ៉ាង​បាន​និយាយថា លោក​នៅតែ​សង្ឃឹមថា​នឹងមាន​កិច្ចព្រមព្រៀង​មួយ​ដែល​នឹង​ពង្រឹង​ការសន្យា​របស់លោក​គីម​ជុង​អ៊ុន​ឲ្យ​បោះបង់​ឃ្លាំង​អាវុធ​នុយក្លេអ៊ែរ​របស់​គាត់​។លោក Trump បាន​សម្តែង​ការកោតសរសើរ​ដល់​លោក​គីម​ម្តង​ហើយ​ម្តង​ទៀតហើយ​កាលពី​ខែ​មុន​បាន​រារាំង​ការដាក់ទណ្ឌកម្ម​ថ្មី​របស់​អាមេរិក​ទៅលើ​កូរ៉េខាងជើង​ដោយនិយាយ​ថា លោក​ចង់​រក្សា​ទំនាក់ទំនង​នេះ​បើទោះបីជា​មានការ​ប្តេជ្ញារ​ប​ស់លោក Pompeo ដើម្បី​បន្ត​ដាក់​សម្ពាធ​អតិបរមា​ក៏ដោយ​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu