Ad Code

ហេតុការណ៍ប្រវត្ដិសាស្ដ្រ​ ថ្ងៃ​ទី​០៩ ខែមករា​

១៣៤៩: ជន​ជាតិ​ជ្វីហ្វ​៧០០​នាក់​នៅបា​សែល ប្រទេស​ស្វីស ត្រូវគេ​ដុត​ទាំង​រស់​នៅ​ក្នុង​ផ្ទះ​របស់​គេ។

១៧១៨: បារាំង ​ប្រកាស​សង្គ្រាម​ប្រឆាំង​នឹង​អេស្ប៉ាញ។

១៧៩៩: នាយក​រដ្ឋមន្ដ្រី​អង់គ្លេស​ លោក​វីល្លៀម ភីត បង្ហាញ​ពីពន្ធ​ចំណូល​ដើម្បី​រៃអង្គាស​មូលនិធិ​ធ្វើ​សង្គ្រាម​ប្រឆាំង​ណាប៉ូឡេអុង។

១៨១១: ការប្រកួត​វាយកូន​ហ្គោល​របស់​ស្ដ្រី​លើក​ទីមួយ ​ត្រូវបាន​គេ​បើក​ធ្វើ។

១៩១២: ទាហាន​ម៉ារីន​សហរដ្ឋ​អាមេរិក​លុក​លុយ​ប្រទេស​ហុងឌុយរ៉ាស់។

១៩១៧: សង្គ្រាម​លោក​លើក​ទីមួយ​: ការ​ប្រយុទ្ធ​គ្នា​នៅ​រ៉ាហ្វា​ កើតឡើង​នៅជិត​ព្រំដែន​អេ​ហ្សុីប​ជាមួយ​ប៉ាឡេស្ទីន។

១៩២៧: អគ្គិភ័យ​ឆេះ​រោង​ភាព​យន្ដ​ Laurier Palace នៅ​ទីក្រុង​ម៉ុងរ៉េអាល់​ ស្លាប់​កូនក្មេង​៧៨​នាក់។

១៩៤៥: ទាហាន​សហរដ្ឋអាមេរិក​ ដឹកនាំ​ដោយ​ឧត្ដមសេនីយ៍​ដូក្លាស ម៉ាក់អាឌើ លុកលុយ​ប្រទេស​ហ្វីលីពីន។

១៩៥៣: ទូក​ចម្លង​របស់កូរ៉េឈ្មោះ Chang Tyong-Ho លិច​នៅ​ឯ​នាយ​ភូសាន ​សម្លាប់​មនុស្ស​២៤៩នាក់។

១៩៧០: រដ្ឋធម្មនុញ្ញ​របស់​សិង្ហបុរី​ ត្រូវបាន​អនុម័ត​។

១៩៨៧: ប្រយុទ្ធ​គ្នា​នៅ​ព្រំដែន​រវាង​ចិន​នឹង​វៀត​ណាម​សម្លាប់ម​នុស្ស​១,៥០០នាក់។

២០០១: ក្រុមហ៊ុន Apple ប្រកាស​ iTunes នៅកន្លែង​តាំងពិព័រណ៍​នៅសង់​ហ្វ្រង់​ស៊ីស្កូ​ ដើម្បី​រៀបចំ​ និង​សម្ដែង​តន្ដ្រី​ និង​វីដេអូ​ឌីជីថល។

២០០២: លោកម៉ៃឃើល​ ជែកសុន ទទួល​រង្វាន់​វិចិត្រ​ករ​សតវត្ស​នៅកន្លែង​រង្វាន់​តន្ដ្រី​អាមេរិក។

២០០៧: ក្រុមហ៊ុន Apple LEO លោក​ស្ទីវ​ចប​ ប្រកាស​ iPhone

២០១២: លោក Lionel Messi បានទទួល​ FIFA Ballon d'Or សម្រាប់​ឆ្នាំ​ទីពីរ​ជាប់ៗគ្នា។

២០១៤: បំផ្ទុះ​គ្រាប់បែក​រថយន្ដ​អត្ដឃាត​របស់​តាលីបង់ ​ធ្វើ​ឃាត​មន្ត្រី​ប៉ូលិស​ជាន់ខ្ពស់​លោក​ចាអ៊ូឌ្រី អាស្លាម និង​សម្លាប់មនុស្ស​៣​នាក់​ទៀត​នៅ​ប៉ាគីស្ថាន៕


Post a Comment

0 Comments

Close Menu