Ad Code

ទូរស័ព្ទ​ដៃ​លក្ខណៈ​ផ្ទាត់​បិទ​បើក​ចាប់ផ្ដើម​ពេញ​និយម​ជាថ្មី​ម្តង​ទៀត

ក្នុង​សម័យ​កាល​នៃ​ទូរស័ព្ទ iPhone 6 Plus និង​ទូរស័ព្ទ ដ៏​ដូចជា Tablet ដែល​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android ដ៏​ច្រើន​ក្នុង​ទីផ្សារ​នោះ ទូរស័ព្ទដៃ​លក្ខណៈ​ផ្ទាត់​បិទ​បើក​ក៏​ចាប់ផ្តើម​មាន​វត្តមាន​លើ​ទីផ្សារ​វិញ​។​

Anna Wintour និពន្ធ​នាយក​ទស្សនា​វដ្តី Vogue បាន​បោះចោល​ទូរស័ព្ទ iPhone របស់​នាង​ដោយសារ​ការពេញចិត្ត​ជា​មួយ​នឹង​ម៉ូដ​ទូរស័ព្ទដៃ​លក្ខណៈ​ផ្ទាត់​បិទ​បើក​ចុះឡើង​បាន ហើយក៏​មាន​តារា​មួយចំនួន​បានបង្ហាញ​ឲ្យឃើញ​ដោយ​មោទនៈ​ចំពោះ​ការប្រើប្រាស់​បច្ចេកវិទ្យា​ម៉ូដ​ចាស់​មួយ​នេះ​។​

គិត​មកទល់​ឆ្នាំ ២០១៤​នេះ ៥៦ភាគរយនៃ​​ មនុស្សពេញវ័យ​ជនជាតិ​អាមេរិក​ប្រើប្រាស់​ទូរ ស័ព្ទដៃ​ទំនើប​។ ក្នុង​សហស្ស​វត្សរ៍​នេះ មនុស្ស​អាយុ​ចាប់ពី​១៨ ដល់ ២៩ឆ្នាំ​ចំនួន ៨៣ភាគរយ​នៃ​អ្នក​ដែលមាន​ទូរស័ព្ទដៃ​នោះ​គឺ​បាន​ប្រើប្រាស់​ទូរស័ព្ទដៃ​ទំនើប ដែលជា​ចំនួន​ដ៏​ច្រើន​លើសលប់ ចំណែកឯ ១៧ភាគរយ​ផ្សេងទៀត​បាន​ប្រើប្រាស់​ទូរស័ព្ទដៃ​ធម្មតា​សម្រាប់​ការធ្វើ​ទំនាក់ទំនង​របស់​ពួកគេ​។​

ការភ្ជាប់​បន្ទះ​ទាំងពីរ​របស់​ទូរស័ព្ទ​ដៃ​ដោយ​ត្រចៀក​ដែល​អាចឲ្យ​ផ្ទាត់​បិទ​បើក​ចុះឡើង​បាន ត្រូវបាន​គេ​ណែនាំ​ជា​សាធារណៈ​លើកដំបូង​នៅ​ឆ្នាំ ១៩៨២ ដោយ​ក្រុមហ៊ុន​ផលិត​កុំព្យូទ័រ​យួរដៃ GriD ជាមួយ​កុំព្យូទ័រ Compass របស់ខ្លួន។​

ក្រុមហ៊ុន Motorola ប្រហែលជា​ស្តេច​នៃ​ទូរស័ព្ទដៃ​លក្ខណៈ​ផ្ទាត់​បិទ​បើក​បាន ដែលមាន​សង្វាក់ផលិតកម្ម ទូរស័ព្ទ​ម៉ាក Razr របស់ខ្លួន រួច​បាន​ណែនាំ​រចនាប័ទ្ម clamshell ក្នុង​ឆ្នាំ ១៩៩៦ ដោយមាន​សង្វាក់ផលិតកម្ម​ម៉ាក StarTAC របស់ខ្លួន​។​

តើ​នេះ​ជាការ​ពិត​ឬ​ដែល​វា​វិល​ទៅរក​អតីត​កាល? វា​ជា​ការពិត នៅពេល​វេលា​ណាមួយ គំនិត​ដែល​ធ្វើឲ្យ​ឆ្ងល់​ដោយ​ភាព "​រំភើប​រីករាយ​" បាន​ផ្តោត​ជុំវិញ​ការផ្លាស់ប្តូរ​ពី​ភាពទំនើប ទៅរក​រសជាតិ​តាមបែប​ងាយស្រួល​ទៅវិញ​។​

ដូចជា​ការសរសេរ​នៅលើ​ម៉ាស៊ីន​អង្គុលីលេខ​, ការប្រណាំង​កង់ កង់​ខ្ពស់​ពី​ទសវត្ស​ឆ្នាំ ១៨៨០ ការលេង​កីឡា​បេ​ស្ប​ល (Baseball) ជាមួយនឹង​វិធាន​និង​ឧបករណ៍​នៃ​ឆ្នាំ១៨៦០​។​

ប៉ុន្តែ​មាន​ហេតុផល​ជាក់ស្តែង​ជាច្រើន​ទៀត​សម្រាប់​មនុស្ស​មួយចំនួន រួមទាំង​មនុស្ស​ក្នុង​សហស្ស​វត្សរ៍​នេះ​បាន​ប្រើប្រាស់ ទូរស័ព្ទដៃ​លក្ខណៈ​ផ្ទាត់​បិទ​បើក​បាន​។​

សម្រាប់​មនុស្ស​មួយចំនួនទៀត វា​​គឺជា​ការធ្វើឲ្យ​ងាយស្រួល ​និង​មិន​អា​រាត់​អា​រាយ ដើម្បី​រស់នៅ​ក្នុងសង្គម ២៤​ម៉ោង​ក្នុង​១​ថ្ងៃ ៧​ថ្ងៃ​ក្នុង​មួយ​សបា្ដហ៍។

គ្មាន​នរណា​ម្នាក់​មាន​ការ​ព្រួយបារម្ភ​អំពី iCloud ដែល​កំពុង​ត្រូវបាន​វាយប្រហារ​តាមរយៈ​អ៊ីនធឺណិត​ នៅ​ពេល​ដែល​ពួកគេ​ប្រើ​ទូរស័ព្ទ​ដែល​អាច​បត់​បាន​នេះ​។ ពុំមាន​ការភ័យព្រួយ​ធំដុំ​អ្វី​ឡើយ​ចំពោះ​រឿង​ទាំងនោះ ហើយក៏​គ្មាន​ការភ័យខ្លាច​ការ​ញៀន​លេង​ហ្គេម Flappy Bird ដែរ​។​

ហើយ​ត្រូវ​មាន​ភាព​ស្មោះត្រង់​... វា​តែង​តែ​មាន​អ្វីមួយ​ដែល​ជា​ទី​ពេញចិត្ត​ក្នុង​ការ​ផ្ទាត់​បើក និង​បិទ​ទូរស័ព្ទ ដូចជា​ផ្ទាត់​បិទ​ទូរស័ព្ទ​បន្ទាប់ពី​មានការ​សន្ទនា​តាម​ទូរស័ព្ទ​ដ៏​រំខាន​មួយ​ដែលថា​សូម្បីតែ​ការ​ចុច​បិទ​នៅលើ​អេក្រង់​ដើម្បី​បញ្ជាក់​ក៏​មិន​ស្មើ​ផង​៕


Post a Comment

0 Comments

Close Menu