Ad Code

រថយន្ត​កាមរី​ដឹក​អ្នក​ជម្ងឺ​បាន​ឆ្លង​ចរន្ត​ភ្លើង​ឆេះ​ខ្ទេច ​សំណាងល្អ​ពុំ​មាន​អ្នក​រងរបួស​រឺ​ស្លាប់​


បន្ទាយមានជ័យ ៖ រថយន្ត​កាមរី​ដឹក​អ្នក​ជម្ងឺ​មួយគ្រឿង​ បាន​ឆ្លង​ច​រន្ធ​ភ្លើង​ បណ្តាល​ឲ្យ​ភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ ​សំណាងល្អ​អ្នក​ជម្ងឺ​ និង​អ្នករួមដំណើរ​បើកទ្វារ​រថយន្ត​ចុះ​គេច​ទាន់ពេល​វេលា​ ពុំមាន​អ្នកណា​រងរបួស​និង​ករណី​ឆ្លង​ចរន្ត​ភ្លើង​រថយន្ត​នេះឡើយ។

ហេតុការណ៍​រថយន្ត​ដឹក​អ្នក​ជម្ងឺឆ្លង​ភ្លើង​ឆេះ​ខ្ទេច​នេះ​ កើតឡើង​នៅ​ថ្ងៃទី​៨​ ខែមករា​ ឆ្នាំ​២០១៥​នៅវេលា​ម៉ោង ១២​ថ្ងៃត្រង់​នៅតាម​ផ្លូវជាតិ​លេខ​៥៦A​ត្រង់ចំណុច​ ភូមិ​ខ្លែង​ពណ៌​ត្បូង ឃុំ​ស្លក្រាម ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ។

លោក​មេ ប៉ុស្តិ៍​ឃុំ​ស្លក្រាម​បាន​ប្រាប់​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​នោះ​មាន​រថយន្ត​កាមរី​មួយគ្រឿង​បាន​ដឹក​អ្នក​ជម្ងឺ​ទៅកាន់​មន្ទីរពេទ្យ​យ៉ាង​លឿន​ លុះ​បើក​មកដល់​ចំណុចកើតហេតុ​ខាងលើ​

រថយន្ត​នោះបាន​ឆ្លង​ប្រព័ន្ធ​ភ្លើង​ បណ្តាលអោយមាន​ផ្សែង​​ភ្លើង​យ៉ាង​សន្ធោសន្ធៅ ​បណ្តាល​ឲ្យ​ឆេះ​តែម្តង​ក្នុង​ខណៈ​ដែល​កំពុង​បើកបរ​។ រថយន្ត​ដែល​ឆេះ​នោះ​មាន​ម៉ាក​កា​មី​រី​សេរី ៩៥ ពណ៌​ស​ពាក់​ផ្លាកលេខ ភព​២C៨៨២៥ បើកបរ​ដោយ​ឈ្មោះ​ហឿ​ពេ​ច ភេទ​ប្រុស អាយុ ២៥​នៅ​ភូមិ​ខ្វាវ​កើត ឃុំ​រលួស ខេត្តបន្ទាយមានជ័យ​រួម​ដំណើរ 0៥ អ្នក​ជម្ងឺ​១​នាក់ ​តែ​ពុំមាន​គ្រោះថ្នាក់​អ្វី​ទេ ឯ​រថយន្ត​ឆេះ​អស់​ទាំង​ស្រុង។ ក្រោយពេល​កើតហេតុ​រួច​សមត្ថកិច្ច ​និង​ប្រជាពលរដ្ឋ​បានមក​ចោមរោម​មើល​សកម្មភាព​ដែល​ភ្លើង​កំពុង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ ​ដោយ​ពុំ​អាចជួយ​ពន្លត់ភ្លើង​ដែល​កំពុងឆាបឆេះ​នេះ​ឡើយ​ បានត្រឹមតែ​មក​មើល​តែប៉ុណ្ណោះ៕


Post a Comment

0 Comments

Close Menu