Ad Code

ស្លាប់​៩នាក់​ នៅ​ក្នុង​ការ​ប៉ះទង្គិច​គ្នា​នៅ​ភាគ​ខាង​លិច​ប្រទេស​ម៉ិកស៊ិក

ពួក​សមាជិក​ក្រុម​អ្នក​លេង ​ដែល​គេ​សង្ស័យ​យ៉ាងតិច​៩នាក់​ ត្រូវ​បាន​គេ​សម្លាប់​នៅ​ថ្ងៃ​អង្គារ​នៅ​ក្នុង​រដ្ឋ​មីចូកេន​​ ភាគ​ខាងលិច​ប្រទេស​ម៉ិកស៊ិក​ ដែល​កំពុង​វិល​ត្រឡប់​ទៅ​រក​អំពើ​ហិង្សា​ក្រោយ​ពី​ពួក​អាជ្ញាធរ​និយាយថា​ គេ​បាន​ធ្វើ​ឲ្យ​មាន​ស្ថិរ​ភាព​ហើយ​នោះ។

លោក​អាហ្វ្រេត​ដូ កាសទីឡូ ស្នង​ការ​សន្ដិ​សុខ​នៅមី​ចូកេន របស់រដ្ឋាភិបាល​សហព័ន្ធ​បាន​និយាយ​ប្រាប់​សន្និសីទកាសែត​មួយ​ពីចំនួន​សរុប​ជាបឋម​គឺមាន​៩នាក់​នៅក្នុង​ឧប្បត្ដិហេតុ​ពីរ។

លោកនិយាយ​ថា នៅក្នុង​អតីត​តំបន់​ការ​ពារ​​អាប៉ាត់​ហ្ស៊ីន​ហ្កាន​ នៅភាគ​ខាង​លិច​រដ្ឋ​មីចូ​កេន​ សមាជិក​ក្រុម​អ្នក​លេង​ដែល​គេ​សង្ស័យ​ម្នាក់​បាន​ស្លាប់​ក្រោយពី​ត្រូវបាន​រថយន្ដ​កិន​ក្នុង​ខណៈ​ពេល​កំពុង​ប៉ុន​ប៉ង​រត់គេច​ពី​ការ​ចាប់​ខ្លួន​នៅពេល​កង​កម្លាំង​សហព័ន្ធ​ បាន​ដណ្ដើម​កាន់​កាប់​ការិយាល័យ​របស់ចៅហ្វាយ​ក្រុង​មក​វិញ​ដែលត្រូវ​បាន​កាន់​កាប់ដោយ​ពួកប្រដាប់​អាវុធ​មក។

លោក​កាសទីឡូ បាន​បន្ថែមទៀត​ថា មនុស្ស​៨នាក់​ទៀត​ត្រូវបាន​គេសម្លាប់​នៅក្នុង​ការ​ប្រយុទ្ធ​គ្នា​មួយ​ជាមួយ​ពួកទាហាន។ លោកនិយាយ​ថា មនុស្ស​៤៤នាក់​ត្រូវបាន​ចាប់ខ្លួន៕

រឹទ្ធ

Post a Comment

0 Comments

Close Menu