សហរដ្ឋអាមេរិក នៅថ្ងៃអង្គារបានបរិហារពិធីបង្ហូតទង់ជាតិមួយនៅក្នុងស្ថានទូតរបស់កោះតៃវ៉ាន់នៅក្រុងវ៉ាស៊ីនតោន ដោយនិយាយថា បានរំលោភលើសន្ធិសញ្ញាយូរអង្វែងមួយស្ដីពីចំណងទាក់ទងរវាងតៃវ៉ាន់ នឹងសហរដ្ឋអាមេរិក។
ស្ដ្រីអ្នកនាំពាក្យក្រសួងការបរទេស លោកស្រី ចេន ផ្សាគី បាននិយាយនៅពេលគេសួរអំពីការបង្ហូតទង់ជាតិតៃវ៉ាន់ នៅបរិវេណស្ថានទូតនៅថ្ងៃចូលឆ្នាំថ្មីនោះថា "យើងមានការខកចិត្ដចំពោះទង្វើនេះ"។
សហរដ្ឋអាេមរិក បានប្រកាន់យកនយោបាយប្រទេសចិនតែមួយយូរមកហើយ ទង្វើបែបនេះពុំមានទំនាក់ទំនងការទូតពេញលេញជាមួយតៃវ៉ាន់ ជាកោះដែលក្រុងប៉េកាំងអះអាងថា ជាទឹកដីរបស់ខ្លួននោះ។
ពោលគឺ ក្រុងវ៉ាស៊ីនតោនមានការិយាល័យតំណាងមួយនៅក្រុងតៃប៉ិ ដោយឡែកតៃវ៉ាន់រក្សាតំណាងមួយនៅក្នុងអគារដ៏ប្រណីតមួយនៅក្នុងរដ្ឋធានីរបស់សហរដ្ឋអាមេរិក ដែលគេស្គាល់ថា ជា Twin Oaks នោះ។
កាសែតផ្សាយជាភាសាអង់គ្លេសរបស់តៃវ៉ាន់ The China Post និយាយថា ទង់ជាតិរបស់កោះត្រូវបានគេបង្ហូតឡើងនៅអគារស្ថានទូតនៅថ្ងៃ ព្រហស្បតិ៍ ដែលជាលើកដំបូងបង្អស់នៅក្នុងរយៈពេល៣៦ឆ្នាំចាប់តាំងពីសហរដ្ឋអាមេរិកបិទមិនឲ្យក្រុងតៃប៉ិ ទទួលស្គាល់ផ្នែកការទូតចំពោះក្រុងប៉េកាំងនៅក្នុងឆ្នាំ១៩៧៩មក។
ក៏ប៉ុន្ដែលោកស្រីផ្សាគី បានសង្កត់ធ្ងន់ថា រដ្ឋការសហរដ្ឋអាមេរិកមិនត្រូវបានគេជូនដំណឹងមុនពីទង្វើនោះទេ៕រឹទ្ធ

0 Comments