Ad Code

នគរបាល​ប៉ុស្តិ៍​ត្រើយ​ស្លា​ឃាត់ខ្លួន​បុរស​ម្នាក់​ករណី​លួច​ម៉ូតូ​


កណ្ដាល ៖ ជនសង្ស័យ​ម្នាក់ ត្រូវ​បាន​នគរបាល​ប៉ុស្តិ៍​ត្រើយ​ស្លា ឃាត់ខ្លួន​យក​មក​សួរនាំ​ពាក់ព័ន្ធ​និង​ករណី​លួច​ម៉ូតូ​ប្រជាពលរដ្ឋ​មិនបាន​សម្រេច។​

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១និង​៣០​នាទី ថ្ងៃទី​០៦​ ខែមករា ឆ្នាំ​២០១៥ នៅ​ចំណុច​ក្រោមផ្ទះ​របស់​ឈ្មោះ សែម សោ​ភ័​ណ្ឌ ភូមិ​ព្រែក​តា​ឯក​ ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្ត​កណ្ដាល។ ជនសង្ស័យ​ឈ្មោះ មួយ ហ៊ុយ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ នៅ​ភូមិ​ព្រែក​តា​ឯក ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្តកណ្តាល មានមុខ​របរ​រត់​ម៉ូតូឌុប។ រីឯ​ជនរងគ្រោះ​មាន​ឈ្មោះ សែម សោ​ភ័​ណ្ឌ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ នៅ​ភូមិ​ព្រែក​តា​ឯក ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្តកណ្តាល មានមុខ​របរ​កសិករ។​ វត្ថុ​តាង​រួមមាន​ម៉ូតូ​ចំនួន​២​គ្រឿង​ទី​១​-ម៉ាក​ហុងដា​C90​ជ្រុង ពណ៌​ទឹកប៊ិច​ ពាក់​ស្លាក​ស្លាក​លេខ​កណ្ដាល​1L7783 (​របស់​ជនរងគ្រោះ​) ទី​២​-ម៉ូតូ​ម៉ាក វីវ៉ា ព័ណ៌​ខ្មៅ ពាក់​ស្លាក​លេខ ពោធិ៍សាត់​ 1C2069(របស់​ជនសង្ស័យ​) និង​កូនសោ​ចំនួន​៣​ដើម លេខ​១៧ចំនួន​មួយ​ដើម លេខ​១៣​មួយ​ដើម លេខ​១២​មួយ​ដើម។​

លោក អនុសេនីយ៍ទោ ពុ​យ ទ្រី នាយ​ប៉ុស្តិ៍​ត្រើយ​ស្លា​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃទី៦ ខែ​មករា ​ឆ្នាំ​២០១៥ វេលា​ម៉ោង​១​និង​៣០​នាទី ជនសង្ស័យ​ឈ្មោះ​ មួយ ហ៊ុយ បាន​ជិះ​ម៉ូតូ​ម៉ាក​វីវ៉ា មក​ចត​ទុក​នៅ​ក្បែរ​ផ្លូវលំ រួច​ចូល​ទៅ​ក្រោមផ្ទះ​ជនរងគ្រោះ​ឈ្មោះ សែម សោ​ភ័​ណ្ឌ យក​កូនសោ​ដោះ​ខ្ចៅ​កង់​ម៉ូតូ​ខាងមុខ ដែល​ជាប់​សោ​ច្រវាក់​ជាប់​សសរ​រោង ពេល​ដោះ​រួចហើយ​ជនសង្ស័យ​បាន​ចាប់​លើកដៃ​ម៉ូតូ​ខាងមុខ​អូស​មក​ផ្ទះ​របស់​ឈ្មោះ ផ្លុ​ង ទូច ជិះ​សំដៅ​មក​ទិស​ខាង​ជើង​បាន​ចម្ងាយ​ប្រហែល​១០​ម៉ែត្រ ភ្លាម​នោះ​មានឈ្មោះ ផ្លុ​ង ទូច បាន​ចុះពីលើផ្ទះ​ចុច​ពិល​មើល​គោ រំពេច​នោះ​ជនសង្ស័យ​ភ័យ​ក៏បាន​ទុក​ម៉ូតូ​ចោល​រត់​ទៅ​ពួន​ក្នុង​ចំការ​ចេក។​

លោក ពុ​យ ទ្រី ប្រាប់​បន្ត​ថា ពេល​ជាមួយគ្នា​នោះ​ជនរងគ្រោះ​បាន​ផ្អើលឆោឡោ​បាត់​ម៉ូតូ ក៏​រត់​ទៅ​រក​ឃើញ​ម៉ូតូ​របស់​ខ្លួន​នៅ​ក្បែរ​ផ្ទះ​របស់​ឈ្មោះ ផ្លុ​ង ទូច និង​ឃើញ​ម៉ូតូ​១​គ្រឿង​ទៀត ជា​របស់​ជនសង្ស័យ​ដែល​ទុកចោល​ក្បែរ​ផ្លូវលំ​ផង​ដែរ។ ក្រោយ​ទទួល​បាន​ព័ត​មាន​ខាងលើ​សមត្ថកិច្ច​ប៉ុស្តិ៍​ត្រើយ​ស្លា​ដែល​កំពុង​ដើរ​ល្បាត​តាមផ្លូវ​លេខ​១១០ បាន​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​តែម្តង។​

លោក ពុ​យ ទ្រី ប្រាប់​បញ្ជាក់​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​ឃុំខ្លួន​បណ្ដោះ​អាសន្ន​នៅ​ពន្ធនាគារ​ខេត្តកណ្តាល៕​

មុនី​


Post a Comment

0 Comments

Close Menu