Ad Code

គោយន្ត​បុក​ស័​រ​មួយ​គ្រឿង​ ដឹក​អុស​ដាច់​កង់​មុខ​ក្រឡាប់​ផ្ងារជើង​


កំពង់ធំ ៖ យប់​ថ្ងៃទី​០៦ ខែមករា ​ឆ្នាំ​២០១៥ វេលា​ម៉ោង​៩​និង​៤៥​នាទី​ មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើត​ឡើង​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦២ ព្រះវិហារ-កំពង់ធំ ត្រង់​ចំណុច​ថ្នល់​បំបែក​ស្ថិត​ក្នុង​ខេត្តកំពង់ធំ ដោយសារ​គោយន្ត​បុក​ស័​រដាច់​កង់​មុខ​ខាងស្ដាំ​ក្រឡាប់​ផ្ងារជើង​ តែ​ពុំ​មាន​នរណា​ម្នាក់ រង​របួស ឬ​គ្រោះថ្នាក់​ដល់​អាយុជីវិត​ទេ។​

តាម​ការ​ឲ្យ​ដឹង​ពី​ម្ចាស់​គោយន្ត​បាន​ឲ្យ​ដឹង​ថា ខ្ញុំ​ឈ្មោះ ហួន ជា អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​ចុង​ដា ឃុំ​ត្បូង​ក្រពើ ស្រុក​សន្ទុក ខេត្តកំពង់ធំ និង ព្រូ ឈ្មោះ ពុត​ហេង អាយុ​២៣​ឆ្នាំ រស់នៅ​ក្នុងភូមិ/ឃុំ ជា​មួយ​គ្នា បាន​ដឹក​អុស​ចេញពី​ភូមិ​តា​ឡែក ឃុំ​តា​ឡែក​ថ្មី ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ​ជិត​ព្រំដែន​ខេត្ត​ព្រះវិហារ បើកបរ​មកដល់​ចំណុច​ជិត​ថ្នល់​បំបែក​ក្នុងភូមិ​ថ្នល់​បែក ឃុំ​ត្រ​ពាង​ឫស្សី ស្រុក​កំពង់​ស្វាយ ខេត្តកំពង់ធំ ក៏បាន​ដាច់​កង់​មុខ​របូត​ចេញ​ ហើយ​ក្រឡាប់ចាក់​អុស​ពេញទំហឹង​ធ្វើ​ឲ្យ​កង់​ក្រោយ​ក្រឡាច់​របូត​កង់​ម្ខាង​ទៀត ​តែ​សំណាងល្អ​តៃកុង និង​ព្រូ​បាន​លោត​រួច​ពុំ​មាន​អ្នក​រង​របួស​ឬ គ្រោះថ្នាក់​ដល់​អាយុជីវិត​អ្នកណា​មួយ​ឡើយ។​

ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ពុំបាន​រំខាន​ដល់​សមត្ថកិច្ច​ណា​ម្នាក់​ឡើយ ព្រោះថា​សូម្បីតែ​ប្រជាពលរដ្ឋ​ដែល​មាន​ផ្ទះ​នៅ​ជិត​កន្លែង​កើតហេតុ សឹងតែ​គ្មាន​នរណា​ដឹង​ពី​ហេតុការណ៍​នេះ​ដែរ៕

ប៊ុន រដ្ឋា


Post a Comment

0 Comments

Close Menu