Ad Code

ថ្ងៃបុណ្យ​៧​មករា ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ​ចាត់ចែង​ការិយាល័យ​បង្ការ ​ពន្លត់​អគ្គីភ័យ​ បោស​លាង​សម្អាត​ផ្លូវ​ និង​សួនច្បារ​ក្នុង​ខេត្ត​


កំពង់ស្ពឺ ៖ ចាប់តាំងពី​ថ្ងៃទី​០៦-០៧ ខែមករា ​ឆ្នាំ​២០១៥​ ស្នងការ​នគរបាល​ខេត្ត​កំពង់ស្ពឺ​ក្រោម​ការ​ចង្អុល​បង្ហាញ​ និង​បញ្ជា​ពី​លោក អ៊ូ សំ​អួន គណៈ​អភិបាលខេត្ត និង​ជា​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត ជំរុញ​ដល់​មន្ត្រី​ក៏ដូចជា​កងកម្លាំង​ក្នុង​ខេត្ត ក្នុង​កិច្ចការ​ថែរក្សា​បរិស្ថាន និង​ថែរក្សា​សោភណភាព​ក្នុង​ខេត្ត​តាម​យុទ្ធសាស្ត្រ​ទី​ក្រុង​ស្អាត​របស់​រាជរដ្ឋាភិបាល​ ដែល​ដឹកនាំ​ដោយ​សម្ដេច​តេ​ជោ សែន។​

តាម​ការ​បញ្ជាក់​ពី​មន្ត្រី​នៃ​ការិយាល័យ​ជំនាញ​បង្ការ​និង​ពន្លត់​អគ្គីភ័យ​របស់​ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ​បាន​ឲ្យ​ដឹង​ថា ទឹក​ប្រមាណ​ជាង​២០​ឡាន ត្រូវ​បាន​ប្រើប្រាស់​ក្នុង​ការ​បាញ់​សម្អាត ​និង​លាង​តាមផ្លូវ ​រួម​ទាំង​សួនច្បារ​សាធារណៈ​នានា​ក្នុង​ខេត្ត ​គិត​តាំងពី​អាគារ​របស់​ខេត្ត​ផង​ដែរ។​

យោង​តាម​ការ​ផ្ញើ​សារ​អេឡិចត្រូនិក​មកកាន់​ភ្នាក់ងារ​កាសែត​កម្ពុ​ជាថ្មី​បាន​ឲ្យ​ដឹង​ថា ក្រុម​បង្ការ​និង​ពន្លត់​អគ្គីភ័យ​របស់​ស្នងការ​ខេត្តកំពង់ស្ពឺ​ ត្រូវ​បាន​ដឹកនាំ​ដោយ​លោក​ សេក ហេង នាយ​ការិ​យា​ល័យ​បង្ការ​ និង​ពន្លត់​អគ្គីភ័យ​ខេត្ត។​

តា​មកា​រ​លើក​ឡើង​បាន​ឲ្យ​ដឹង​ទៀត​ថា មន្ត្រី​ចំណុះ​នៃ​ការិយាល័យ​ភ្នាក់ងារ​បង្ការ​និង​ពន្លត់​អគ្គីភ័យ​ទាំងអស់​បាន​ប្រើ​នៅ​រថយន្ត​បាញ់​ទឹក​របស់​ស្នងការ​ក្នុង​ការ​ដុសលាង​ បោសសម្អាត នៅ​តាម​ដងផ្លូវ​សួនច្បារ​សាធារណៈ ​រួម​ទាំង​ដុសលាង​តាម​របង​របស់​មន្ទីរ​គណៈ​បក្ស​ប្រជាជន​កម្ពុជា ក៏ដូចជា​របង​របស់​សាលាខេត្ត​ដែរ។​

ពលរដ្ឋ​ក៏​ជា​អ្នក​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​ក្នុង​ខេត្ត​ម្នាក់ៗ​សុទ្ធតែ​បាន​លើក​សសើរ​មិន​ដាច់​ពី​មាត់​ពី​ទង្វើ​របស់​មន្ត្រី​ខាងលើ ហើយ​ពោល​សសើរ​ដល់​ការដឹកនាំ​របស់ លោក អ៊ូ សំ​អួន អភិបាលខេត្ត និង​លោក យឹម សុខុម ប្រធាន​ក្រុម​ព្រឹក្សា​ខេត្ត ដែល​តែងតែ​យកចិត្តទុកដាក់​ក្នុង​ការ​ដឹកនាំ​ខេត្ត​មួយ​នេះ​ប្រកបដោយ​ការ​អភិវឌ្ឍន៍​ទាំង​លើ​ហេដ្ឋារចនាសម្ព័ន្ធ​បរិស្ថាន និង​សោភណភាព​ទាំង​ជន​បទ​ និង​ក្នុង​ខេត្ត៕​

ច្បារមន​

Post a Comment

0 Comments

Close Menu