Ad Code

គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​០៨ ខែ​មករា​ បាន​កើតឡើង​០៨​លើក ស្លាប់​០៤​នាក់ និង​រង​របួស​ធ្ងន់​ស្រាល ១១​នាក់

គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​០៨ ខែ​មករា​ បាន​កើតឡើង​០៨​លើក ស្លាប់​០៤​នាក់ និង​រង​របួស​ធ្ងន់​ស្រាល ១១​នាក់

ភ្នំពេញ ៖ យោង​តាម​របាយការណ៍​ពី​នាយកដ្ឋាន​សណ្ដាប់ធ្នាប់​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ប្រាប់​ថា កាលពី​ថ្ងៃទី​០៨ ខែមករា ឆ្នាំ​២០១៥​នេះ​ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស​បាន​កើតឡើង​ចំនួន​០៨​លើក (​យប់​០២​លើក​)បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​០៤​នាក់ (​ស្រី​០២​នាក់​), រង​របួស​ធ្ងន់​០៦​នាក់ (​ស្រី​០១​នាក់​) និង​របួសស្រាល​០៥​នាក់​(​ស្រី​០២​នាក់​)។​

នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​០៨​លើក​នេះ​បាន​បង្ក​ឲ្យ​មានការ​ខូចខាត យាន​យន្ត​សរុប​១៥​គ្រឿង ក្នុង​នោះ​មាន​ម៉ូតូ​ចំនួន​១១​គ្រឿង​, រថយន្ត​ធុន​តូច​ចំនួន​០១​គ្រឿង​, រថយន្ត​ធុន​ធំ ០៣​គ្រឿង។ ប្រភព​ព័ត៌មាន​ខាងលើ​ប្រាប់​បន្ត​ថា មូល​ហេតុ​ដែល​បណ្ដាល​ឲ្យ​កើត​មាន​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍ គឺ​បណ្ដាល​មក​ពី​ល្មើស​ល្បឿន​០៣​លើក​, មិន​ប្រកាន់​ស្តាំ​០១​លើក​,ប្រជែង​គ្រោះថ្នាក់ ០២​លើក​, បត់​គ្រោះថ្នាក់​០១​លើក​,​និង​កត្តា​យានយន្ត​០១​លើក ក្នុង​នោះ​មាន​អ្នក​ជិះ​ម៉ូតូ​គ្រោះថ្នាក់ ដោយ​មិនបាន​ពាក់មួក​សុវត្ថិភាព​១១​នាក់ (​យប់​០៣​នាក់​)។​

យោង​តាម​ប្រភព​ព័ត៌មាន​ពី​នាយកដ្ឋាន​សណ្ដាប់ធ្នាប់​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ប្រាប់​បញ្ជាក់​ថា រថយន្ត​ដែល​ត្រូវ​ផាកពិន័យ​នៅ​អង្គភាព កាលពី​ថ្ងៃទី​០៨ ខែមករា ឆ្នាំ​២០១៥​នេះ សរុប​ចំនួន​៨១៩​គ្រឿង ក្នុង​នោះ​មាន រថយន្ត​ទេសចរណ៍​គ្រួសារ​១២៣​គ្រឿង​, រថយន្ត​ដឹក​អ្នកដំណើរ​ធុន​តូច​២៥៧​គ្រឿង​,​រថយន្ត​ដឹក​អ្នកដំណើរ​ធុន​ធំ​១៦​គ្រឿង , រថយន្ត​ដឹកទំនិញ​ធុន​តូច​១៤១​គ្រឿង និង​រថយន្ត​ដឹកទំនិញ​ធុន​ធំ​២៨២​គ្រឿង។ រថយន្ត​ទាំងអស់​ត្រូវ​បាន​បង់ប្រាក់​ពិន័យ​រួចរាល់​នៅ​អធិការ​ដ្ឋាន​នគរបាល​ស្រុក​ចំនួន​៦៥​គ្រឿង នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​៣៤៩​គ្រឿង​និង​នៅ​នាយកដ្ឋាន​សណ្ដាប់ធ្នាប់​៤៦​គ្រឿង៕


Post a Comment

0 Comments

Close Menu